សូមទុក
យោបល់សំរាប់ការស្នើផ្ដល់សៀវភៅស្តើង
សន្លឹកបន្ថែមនេះមានយោបល់ផ្សេងៗដើម្បីជួយអ្នករៀបចំពាក្យផ្សព្វផ្សាយដើម្បីជូនសៀវភៅស្តើង។ ពាក្យផ្សព្វផ្សាយទាំងនេះអាចកែសម្រួលទៅតាមកាលៈទេសៈនៅក្នុងតំបន់។ ពាក្យផ្សព្វផ្សាយឯទៀតក៏អាចប្រើបានដែរ។ ពាក្យផ្សព្វផ្សាយសំរាប់ជូនសៀវភៅស្តើងដែលមិនមាននៅក្នុងសន្លឹកបន្ថែមនេះអាចត្រូវរៀបចំដោយប្រើយោបល់បន្តបន្ទាប់នេះជាគំរូ។—សូមមើលកិច្ចបំរើព្រះរាជាណាចក្រយើង ខែមករា ឆ្នាំ២០០៥ ទំព័រ៨
យោបល់ខ្លះៗនៅលើទំព័រនេះរួមបញ្ចូលតែ (១)សំណួរដែលនាំឲ្យរំពឹងគិតដើម្បីផ្ដើមការសន្ទនា (២)ប្រភពព័ត៌មានដែលប្រាប់កន្លែងរកចំណុចផ្សេងៗនៅក្នុងសៀវភៅស្តើងដែលអាចយកមកពិភាក្សាបាន ហើយ(៣)បទគម្ពីរដែលសមស្របតាមចំណុចនោះដែលអាចយកមកអានក្នុងកំឡុងពេលពិភាក្សាគ្នា។ អ្នកអាចបំពេញពាក្យផ្សព្វផ្សាយដោយពាក្យរបស់អ្នកផ្ទាល់ ស្របទៅតាមចម្លើយរបស់បុគ្គល។
របៀបទទួលបានជីវិតដ៏គាប់ចិត្ត
«នៅជុំវិញពិភពលោក មនុស្សចង់បានជីវិតដ៏ល្អជាង។ តើអ្នកគិតថាអាចទទួលបានជីវិតដ៏គាប់ចិត្តដោយពិតប្រាកដឬទេ?»។—ទំព័រ២៩ វគ្គ៦ ២ពេ. ៣:១៣
ចូរសប្បាយនឹងជីវិតនៅលើផែនដីជានិរន្តរ៍!
«មនុស្សជាច្រើនគិតថាគេនឹងបានទៅស្ថានសួគ៌ដើម្បីរស់ជារៀងរហូត។ ប៉ុន្តែតើអ្នកនឹងគិតយ៉ាងណាបើអាចរស់ជារៀងរហូតនៅលើផែនដី?»។—រូបភាពនៅលើក្រប វិវរ. ២១:៤
«មើល! អញធ្វើទាំងអស់ឡើងជាថ្មី»
«ប្រហែលជាអ្នកបារម្ភដូចខ្ញុំដែរថាសីលធម៌សង្គមសព្វថ្ងៃកាន់តែអាប់ឱនហើយកំពុងមានឥទ្ធិពលទៅលើកូនៗរបស់យើង។ ហេតុអ្វីបានជាអំពើអសីលធម៌មានការកើនឡើងក្នុងចំណោមពួកយុវវ័យដូចនេះ? [អនុញ្ញាតឲ្យឆ្លើយ] តើអ្នកបានដឹងទេថានេះបានត្រូវទាយទុកក្នុងសៀវភៅមួយ ដែលបានត្រូវចាប់ផ្ដើមសរសេរជាយូរមុនដែលមានសាសនាអ៊ីស្លាម សាសនាគ្រីស្ទ និងសាសនាហិណ្ឌូទៀត? [សូមអាន ធីម៉ូថេទី២ ៣:១-៣] សូមកត់សំគាល់ថាស្ថានភាពទាំងនេះមានជាទូទៅ ទោះបីជាមនុស្សបន្តរៀនឥតឈប់ឈរក៏ដោយ។ [សូមអានខ៧] ប្រកាសនវត្ថុនេះបានជួយខ្ញុំឲ្យយល់ដឹងសេចក្ដីពិតដែលមនុស្សភាគច្រើនមិនដែលបានដឹង។ តើអ្នកចង់អានសៀវភៅនេះទេ?»។—km ៨/៩៩ ទំព័រ៤
រដ្ឋាភិបាលដែលនឹងនាំមកនូវទីមនោរម
«មនុស្សជាច្រើនចង់បានយ៉ាងខ្លាំងនូវដំណោះស្រាយមួយសំរាប់បញ្ហាផ្សេងៗដែលយើងប្រឈមមុខសព្វថ្ងៃនេះ។ តើអ្នកគិតថានឹងមានរដ្ឋាភិបាលមួយដែលអាចដោះស្រាយបញ្ហាទាំងនេះបានឬទេ?»។—ទំព័រ៣ វគ្គ១ ម៉ាថ. ៦:៩, ១០
តើព្រះតម្រូវអ្វីពីយើង?
«អ្នកច្បាស់ជាធ្លាប់ទទួលស្គាល់ថាមនុស្សជាច្រើនជឿព្រះ។ អស់អ្នកដែលជឿទ្រង់ពិតមែន ក៏ទទួលស្គាល់ថាព្រះតម្រូវអ្វីមួយពីយើង។ អ្វីដែលមនុស្សមិនទទួលស្គាល់នោះគឺថាតើព្រះទ្រង់តម្រូវអ្វីពីយើង?» បន្ទាប់មកណែនាំគេឲ្យស្គាល់សៀវភៅស្តើងព្រះតម្រូវ សូមបើកទៅមេរៀនទី១ ហើយពិភាក្សាមេរៀននេះ។
«សព្វថ្ងៃនេះ ដោយសារមានបញ្ហាជាច្រើនក្នុងជីវិតគ្រួសារអ្នកប្រហែលជាធ្លាប់ឆ្ងល់ថាតើអ្វីជាគន្លឹះដើម្បីសំរេចបាននូវសុភមង្គលគ្រួសារ?» បន្ទាប់ពីឆ្លើយ សូមពន្យល់ថា ក្នុងព្រះគម្ពីរ ព្រះសម្ដែងឲ្យឃើញនូវគន្លឹះពិតប្រាកដនៃសុភមង្គលគ្រួសារ។ សូមអានអេសាយ ៤៨:១៧។ បន្ទាប់មកបើកទៅមេរៀនទី៨ ក្នុងសៀវភៅព្រះតម្រូវ ហើយចង្អុលប្រាប់បទគម្ពីរខ្លះៗដែលបានរៀបរាប់ដែលផ្ដល់ការណែនាំយ៉ាងគួរទុកចិត្តសំរាប់សមាជិកគ្រួសារនីមួយៗ។ សូមអានសំណួរទាំងអស់នៅខាងដើមដំបូងមេរៀន។ សូមសួរបុគ្គលនោះថាតើគាត់ចង់អានចម្លើយឬទេ?
«សៀវភៅស្តើងនេះមានកម្មវិធីសិក្សាងាយយល់ដែលពន្យល់អំពីសិក្ខាបទជាមូលដ្ឋាននៃព្រះគម្ពីរ។ នៅលើទំព័រនីមួយៗ អ្នកនឹងរកឃើញចម្លើយសំរាប់សំណួរដែលធ្វើឲ្យមនុស្សគិតមិនយល់អស់ជាច្រើនសតវត្សរ៍មកហើយ។ ឧទាហរណ៍ តើអ្វីជាគោលបំណងនៃព្រះសំរាប់ផែនដី?»។ សូមបើកទៅមេរៀនទី៥ ហើយអានសំណួរនៅខាងដើមដំបូងមេរៀន។ សូមសួរម្ចាស់ផ្ទះថាតើសំណួរណាដែលគាត់ចាប់អារម្មណ៍ជាងគេ? បន្ទាប់មកអានវគ្គដែលឆ្លើយសំណួរនោះ រួចអានបទគម្ពីរដែលទាក់ទងរឿងនោះ។ សូមពន្យល់ថាចម្លើយដែលគាប់ចិត្តសំរាប់សំណួរឯទៀតអាចរកឃើញយ៉ាងងាយស្រួលដូចសំណួរដែលទើបបានពិនិត្យមើលរួច។ សូមស្នើសុំថាអ្នកនឹងត្រឡប់មកម្ដងទៀតដើម្បីពិភាក្សាសំណួរឯទៀត។
«តើអ្នកគិតថាអ្វីជាដើមហេតុនៃអំពើឃោរឃៅក្នុងចំណោមពួកយុវវ័យ? តើនេះបណ្ដាលមកពីខ្វះការអប់រំពីសំណាក់មាតាបិតាឬ?» អនុញ្ញាតឲ្យឆ្លើយ។ សូមអានធីម៉ូថេទី២ ៣:១-៣ ហើយចង្អុលប្រាប់នូវចរិតលក្ខណៈដែលទំនងជានាំឲ្យមានបញ្ហានេះ។ បន្ទាប់មកបើកសៀវភៅស្តើងព្រះតម្រូវទៅមេរៀនទី៨ អានវគ្គទី៥ ហើយបន្តការពិភាក្សា។
«តើអ្នកគិតថាសមហេតុផលឬទេឲ្យសង្ឃឹមថាព្រះដែលជាអ្នកបង្កើតនឹងប្រទានឲ្យយើងនូវចំណេះដឹងដែលយើងត្រូវការដើម្បីកសាងជីវភាពគ្រួសារមួយប្រកបដោយជោគជ័យ?» បន្ទាប់ពីចម្លើយ សូមបង្ហាញឲ្យស្គាល់សៀវភៅស្តើងព្រះតម្រូវ។ សូមបើកទៅមេរៀនទី៨ ហើយពន្យល់ថាសៀវភៅនេះមានគោលការណ៍មកពីព្រះគម្ពីរសំរាប់សមាជិកគ្រួសារនីមួយៗ។ សូមបង្ហាញរបៀបប្រើប្រាស់សៀវភៅស្តើងជាមួយព្រះគម្ពីរដើម្បីទទួលគុណប្រយោជន៍ដ៏ធំបំផុតនោះ។
«ដោយសារបញ្ហាផ្សេងៗដែលយើងប្រឈមមុខក្នុងជីវិតនាសម័យទំនើបនេះ តើអ្នកមានអារម្មណ៍ថាការអធិស្ឋានពិតជាអាចជួយយើងបានមែនឬ? [អនុញ្ញាតឲ្យឆ្លើយ] មនុស្សជាច្រើននិយាយថា ការអធិស្ឋានផ្ដល់ឲ្យគេនូវកម្លាំងចិត្ត។ [សូមអានភីលីព ៤:៦, ៧] សូម្បីយ៉ាងនេះក្ដី បុគ្គលម្នាក់អាចមានអារម្មណ៍ថាការអធិស្ឋានរបស់គេឥតបានទទួលការឆ្លើយតប។ [សូមបើកសៀវភៅស្តើងព្រះតម្រូវទៅមេរៀនទី៧] សៀវភៅស្តើងនេះពន្យល់របៀបដែលការអធិស្ឋានអាចមានគុណប្រយោជន៍បំផុតចំពោះយើង»។
«យើងកំពុងតែនិយាយជាមួយអ្នកជិតខាងយើងអំពីហេតុអ្វីបានជាមានសាសនាផ្សេងគ្នាច្រើនម្ល៉េះក្នុងពិភពលោក? តាមមតិអ្នកហេតុអ្វីបានជាមានការបែកខ្ញែកខាងសាសនាយ៉ាងនេះ? [អនុញ្ញាតឲ្យឆ្លើយ។ សូមបើកសៀវភៅស្តើងព្រះតម្រូវទៅមេរៀនទី១៣ ហើយអានសំណួរសំរាប់ផ្ដើមការពិភាក្សា] អ្នកនឹងទទួលនូវចម្លើយដែលគាប់ចិត្តចំពោះសំណួរទាំងនេះដោយអានមេរៀននេះ»។