កម្មវិធីប្រជុំអប់រំកិច្ចបម្រើ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៣ ខែវិច្ឆិកា
ចម្រៀងលេខ១៩
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ ដោយប្រើយោបល់នៅទំព័រ១៦ ឬពាក្យផ្សាយផ្សេងទៀតដ៏ល្អសម្រាប់តំបន់ផ្សាយរបស់អ្នក សូមបង្ហាញរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែវិច្ឆិកា។ ក្នុងការសម្ដែង ចូរបង្ហាញនូវរបៀបដែលអាចតបឆ្លើយពេលម្ចាស់ផ្ទះនិយាយថា «ខ្ញុំស្គាល់កិច្ចការផ្សាយរបស់អ្នកហើយ»។—សូមមើលកូនសៀវភៅរបៀបចាប់ផ្ដើមនិងបន្តការពិគ្រោះគ្នាអំពីព្រះគម្ពីរ ទំព័រ១២។
២០ នាទី: ចូរទទួលប្រយោជន៍ពីការសិក្សាទស្សនាវដ្ដីប៉មយាមនិងប្រជុំសាធារណៈ។ សុន្ទរកថានិងការពិគ្រោះជាមួយពួកអ្នកស្ដាប់ ដែលមានមូលដ្ឋានលើសន្លឹកបន្ថែម។ (អង្គការមួយដែលធ្វើតាមបំណងព្រះហឫទ័យព្រះយេហូវ៉ានៅទំព័រ៣រហូតដល់ចំណងជើងតូចនៅទំព័រ៥)
១៥ នាទី: «ក្លាហាន តែនៅជាមេត្រី»។a
ចម្រៀងលេខ៥២ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២០ ខែវិច្ឆិកា
ចម្រៀងលេខ១៧៧
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សូមជ្រើសរើសសេចក្ដីជូនដំណឹងពីកិច្ចបម្រើព្រះរាជាណាចក្រយើង។
១៥ នាទី: សេចក្ដីត្រូវការតាមតំបន់។
២០ នាទី: ការផ្ដល់សៀវភៅបុរសឧត្តមបំផុតក្នុងអំឡុងខែធ្នូ។ ការពិគ្រោះជាមួយអ្នកស្ដាប់។ អញ្ជើញអ្នកស្ដាប់ឲ្យរៀបរាប់អ្វីដែលគាត់ចូលចិត្តពីសៀវភៅបុរសឧត្តមបំផុត និងបទពិសោធន៍ល្អៗដែលគាត់ធ្លាប់មានពេលស្នើផ្ដល់សៀវភៅនេះកន្លងមក។ ពិនិត្យសាឡើងវិញនូវពាក្យផ្សាយគំរូដែលមានក្នុងសន្លឹកបន្ថែមក្នុងកិច្ចបម្រើព្រះរាជាណាចក្រយើងខែមករា ឆ្នាំ២០០៥។ សូមបង្ហាញរបៀបផ្ដល់សៀវភៅដោយប្រើពាក្យផ្សាយគំរូឬពាក្យផ្សាយផ្សេងទៀតដែលអាចមានប្រសិទ្ធភាពនៅក្នុងតំបន់អ្នក។
ចម្រៀងលេខ៣៣ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៧ ខែវិច្ឆិកា
ចម្រៀងលេខ២១៧
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សូមអានសេចក្ដីរាយការណ៍ពីគណនេយ្យព្រមទាំងសំបុត្រដែលបញ្ជាក់ថាបានទទួលវិភាគទាន។ រំលឹកអ្នកផ្សាយឲ្យដាក់សេចក្ដីរាយការណ៍ពីកិច្ចផ្សាយសម្រាប់ខែវិច្ឆិកា។
១៥ នាទី: «របៀបរៀបចំពាក្យផ្សាយដើម្បីស្នើផ្ដល់ទស្សនាវដ្ដី»។b រួមបញ្ចូលការសម្ដែងដែលមានរយៈពេលបីនាទីដោយអ្នកផ្សព្វផ្សាយពីររូប ប្រហែលជាគូស្វាមីភរិយា កំពុងតែប្រើពាក្យផ្សាយដែលមាននៅទំព័រទី១៦ នៃទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែធ្នូ ហើយហាត់និយាយពាក្យដែលចេញពីចិត្តជាជាងទន្ទេញចាំមាត់។ បន្ទាប់មកពួកគាត់ប្រើយោបល់ដែលទើបតែបានពិគ្រោះ រួចហើយរៀបចំនិងធ្វើការសម្ដែងជាមួយគ្នាពីរបៀបដែលអាចបង្ហាញអត្ថបទផ្សេងទៀត ដែលពួកគាត់គិតថាត្រូវតាមតំបន់ផ្សាយ។
២០ នាទី: «តើខ្ញុំមានទស្សនៈយ៉ាងណា ស្តីអំពីការប្រើធាតុផ្សេងៗដែលចម្រាញ់ចេញពីសមាសធាតុសំខាន់ៗនៃឈាម និងវិធីព្យាបាលដែលទាក់ទងនឹងការប្រើឈាមខ្ញុំផ្ទាល់?»។ ការពិគ្រោះដោយសំណួរនិងចម្លើយ ព្រមទាំងមានការសម្ដែង។ អ្នកចាស់ទុំដែលជាអ្នកដឹកនាំការពិគ្រោះនេះសូមធ្វើតាមគម្រោងដែលបានផ្ដល់ឲ្យពីការិយាល័យសាខាយ៉ាងផ្ចិតផ្ចង់។
ចម្រៀងលេខ១២៣ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៤ ខែធ្នូ
ចម្រៀងលេខ២០២
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។
១៥ នាទី: «ចូរប្រើសមត្ថភាពបង្រៀនក្នុងកិច្ចបម្រើផ្សាយពីផ្ទះមួយទៅផ្ទះមួយ»។c លើកទឹកចិត្តបងប្អូនទាំងអស់គ្នាឲ្យចូលរួមផ្សព្វផ្សាយនៅថ្ងៃសៅរ៍និងអាទិត្យចុងសប្ដាហ៍នេះ។
២០ នាទី: ចូរប្រើព្រះគម្ពីរពេលផ្ដល់ចម្លើយ។ ការពិគ្រោះជាមួយអ្នកស្ដាប់ដែលមានមូលដ្ឋានលើទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០០២ ទំព័រ២៥-២៦ ក្រោមចំណងជើងតូច«ការបង្ហាញនូវសេចក្ដីស្រឡាញ់ចំពោះសេចក្ដីពិតដែលយើងបង្រៀន»។ អញ្ជើញអ្នកស្ដាប់ឲ្យផ្ដល់យោបល់ចំពោះសំណួរនីមួយៗ។ សូមធ្វើការបង្ហាញពីអ្នកផ្សព្វផ្សាយម្នាក់កំពុងតែប្រើកូនសៀវភៅដែលមានចំណងជើង ប្រធានបទគម្ពីរសំរាប់ការពិគ្រោះ ក្រោមចំណងជើង‹ពិធីបុណ្យផ្សេងៗនិងបុណ្យខួបកំណើត›ដើម្បីផ្ដល់ចម្លើយដែលមានមូលដ្ឋានលើព្រះគម្ពីរដល់អ្នករួមការងារម្នាក់ដែលសួរថា «ហេតុអ្វីបានជាអ្នកមិនធ្វើបុណ្យណូអែល?»។
ចម្រៀងលេខ២៦ និងសេចក្ដីអធិស្ឋានបញ្ចប់។
[កំណត់សម្គាល់]
a កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
b កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
c កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។