កម្មវិធីប្រជុំអប់រំកិច្ចបម្រើ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១២ ខែមីនា
ចម្រៀងលេខ៨៨
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ ដោយប្រើយោបល់នៅទំព័រទី១២ ឬពាក្យផ្សាយផ្សេងទៀតដ៏ល្អសម្រាប់តំបន់ផ្សាយរបស់អ្នក សូមបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែមីនា។
១៥ នាទី: «ច្រូតផលទៅតាមការខំប្រឹងផ្ទាល់ខ្លួន»។ សុន្ទរកថានិងការពិគ្រោះជាមួយអ្នកស្ដាប់វគ្គ១-៨ពីសន្លឹកបន្ថែម។ សុន្ទរកថាថ្លែងដោយអ្នកចាស់ទុំម្នាក់។ បញ្ជាក់នូវរបៀបព័ត៌មានក្នុងអត្ថបទនោះទាក់ទងនឹងតំបន់ផ្សាយរបស់ក្រុមជំនុំ។ បើមានពេលគ្រប់គ្រាន់គួរអានវគ្គទាំងអស់ និងបទគម្ពីរដែលមានក្នុងអត្ថបទនោះ។
២០ នាទី: «ចូរធ្វើបុណ្យនេះ ដើម្បីរំឭកពីខ្ញុំចុះ»។a ពេលពិគ្រោះវគ្គទី៣ សូមបន្ថែមយោបល់ពីកិច្ចបម្រើព្រះរាជាណាចក្រយើងខែមីនា ឆ្នាំ២០០៦ ទំព័រទី១ វគ្គទី៣ ស្តីអំពីរបៀបដែលយើងអាចប្រើសៀវភៅព្រះគម្ពីរបង្រៀនដើម្បីពន្យល់ដំណើរការនៃពិធីបុណ្យរំលឹកជាមួយអស់អ្នកដែលយើងអញ្ជើញមក។
ចម្រៀងលេខ៧០ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៩ ខែមីនា
ចម្រៀងលេខ២០
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីជូនដំណឹងខ្លះៗពីកិច្ចបម្រើព្រះរាជាណាចក្រយើង។ រំលឹកសាឡើងវិញចំណុចសំខាន់ៗពីប្រអប់«ប្រការគួរចងចាំសម្រាប់បុណ្យរំលឹក»នៅទំព័រ១២។
២០ នាទី: «អ្នកបម្រើរបស់ព្រះដែលប្រកាសដំណឹងល្អ»។ សុន្ទរកថានិងការពិគ្រោះផ្អែកលើព័ត៌មាននៅសន្លឹកបន្ថែមអង្គការមួយដែលធ្វីតាមបំណងព្រះហឫទ័យព្រះយេហូវ៉ា រហូតដល់ចំណងជើងតូច សេចក្ដីរាយការណ៍អំពីការរីកចម្រើននៃកិច្ចបម្រើផ្សាយ នៅទំព័រ៧។
១៥ នាទី: «សេចក្ដីរាយការណ៍អំពីកិច្ចផ្សព្វផ្សាយរបស់អ្នក»។ សុន្ទរកថានិងការពិគ្រោះផ្អែកលើព័ត៌មាននៅសន្លឹកបន្ថែមអង្គការមួយដែលធ្វីតាមបំណងព្រះហឫទ័យព្រះយេហូវ៉ា ចាប់ពីចំណងជើងតូច សេចក្ដីរាយការណ៍អំពីការរីកចម្រើននៃកិច្ចបម្រើផ្សាយ នៅទំព័រ៧រហូតដល់ចប់អត្ថបទ។
ចម្រៀងលេខ២៣ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៦ ខែមីនា
ចម្រៀងលេខ២៤
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ រំលឹកអ្នកផ្សាយឲ្យដាក់សេចក្ដីរាយការណ៍ពីកិច្ចផ្សាយសម្រាប់ខែមីនា។ សូមអានសេចក្ដីរាយការណ៍ពីគណនេយ្យព្រមទាំងសំបុត្រដែលបញ្ជាក់ថាបានទទួលវិភាគទាន។ ដោយប្រើយោបល់នៅទំព័រទី១២ឬពាក្យផ្សាយផ្សេងទៀតដ៏ល្អសម្រាប់តំបន់ផ្សាយរបស់អ្នក សូមបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែមេសាជាមួយសេចក្ដីអញ្ជើញពិសេសមកពិធីបុណ្យរំលឹក។
១៥ នាទី: សេចក្ដីត្រូវការតាមតំបន់។
២០ នាទី: «ច្រូតផលទៅតាមការខំប្រឹងផ្ទាល់ខ្លួន»។ សុន្ទរកថានិងការពិគ្រោះវគ្គ៩-១៦ ក្នុងសន្លឹកបន្ថែម។ សុន្ទរកថាថ្លែងដោយអ្នកចាស់ទុំ។ បញ្ជាក់នូវរបៀបព័ត៌មានក្នុងអត្ថបទនោះទាក់ទងនឹងតំបន់ផ្សាយរបស់ក្រុមជំនុំ។ បើមានពេលគ្រប់គ្រាន់គួរអានវគ្គទាំងអស់និងបទគម្ពីរដែលមានក្នុងអត្ថបទនោះ។
ចម្រៀងលេខ៦៣ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២ ខែមេសា
ចម្រៀងលេខ៧៩
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ មើលសាឡើងវិញសេចក្ដីអញ្ជើញដែលមាននូវទំព័រចុងក្រោយនៃទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមេសា ឆ្នាំ២០០៧ ហើយលើកទឹកចិត្តអ្នកផ្សាយទាំងអស់ឲ្យអញ្ជើញពួកអ្នកដែលចាប់អារម្មណ៍មកស្ដាប់សុន្ទរកថាសាធារណៈ ដែលនឹងត្រូវថ្លែងនៅថ្ងៃទី១៥ ខែមេសា។
២០ នាទី: ចូរបន្តជួយអស់អ្នកដែលបានចូលរួមបុណ្យរំលឹក។ សុន្ទរកថាថ្លែងដោយអ្នកចាស់ទុំ។ សូមប្រកាសពីចំនួនមនុស្សដែលមកចូលរួមពិធីបុណ្យរំលឹក និងប៉ាន់ស្មានអ្នកចាប់អារម្មណ៍អាចមានចំនួនប៉ុន្មាននាក់ក្នុងចំណោមនោះ។ សូមរៀបរាប់បទពិសោធន៍ល្អៗស្តីពីអ្នកដែលព្រមទទួលសេចក្ដីអញ្ជើញពិសេស ឬពីអ្នកដែលបានជួបពួកឆ្មាំក្រោយពីពិធីបុណ្យដើម្បីស្នើសុំសិក្សាព្រះគម្ពីរ។ សូមជូនយោបល់ពីរបៀបផ្ដល់ជំនួយបន្ថែមដល់អស់អ្នកដែលបានមកចូលរួម។ (សូមមើលkm ៣/០៦ ទំព័រទី១ វគ្គទី៥; km ២/០៥ ទំព័រទី៤ វគ្គទី៩; km ២/០៤ ទំព័រទី៥ វគ្គទី១៦)។ សូមលើកទឹកចិត្តអ្នកផ្សាយឲ្យធ្វើតាមភ្លាមៗ។
១៥ នាទី: «សំបុត្រពីគណៈអភិបាល»។ សុន្ទរកថានិងការពិគ្រោះជាមួយពួកអ្នកស្ដាប់នូវព័ត៌មានដកស្រង់ចេញពីកិច្ចបម្រើព្រះរាជាណាចក្រយើងខែមីនា ឆ្នាំ២០០៦ ទំព័រ១០។
ចម្រៀងលេខ២៥ និងសេចក្ដីអធិស្ឋានបញ្ចប់។
[កំណត់សម្គាល់]
a កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។