កម្មវិធីប្រជុំអប់រំកិច្ចបម្រើ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១០ ខែកញ្ញា
ចម្រៀងលេខ៦៤
១០ នាទី : សេចក្ដីជូនដំណឹងតាមតំបន់។ ដោយប្រើយោបល់នៅទំព័រទី៦ ឬពាក្យផ្សាយផ្សេងទៀតដ៏ល្អសម្រាប់តំបន់ផ្សាយរបស់អ្នក សូមបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែកញ្ញា។
១៥ នាទី : ប្រអប់សំណួរ។ ការពិគ្រោះជាមួយអ្នកស្ដាប់ដោយអ្នកចាស់ទុំម្នាក់។ ដោយពេលវេលាមានកំណត់ សូមលើកឡើងខគម្ពីរដែលមានក្នុងអត្ថបទ។
២០ នាទី : «ចូរធ្វើតាមគំរូរបស់ព្រះយេស៊ូ»។a អញ្ជើញអ្នកស្ដាប់ឲ្យរៀបរាប់ពីរបៀបដែលពួកគេបានទទួលប្រយោជន៍ពីគំរូដ៏ល្អរបស់អ្នកឯទៀត។
ចម្រៀងលេខ៥៣ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៧ ខែកញ្ញា
ចម្រៀងលេខ៦៥
១០ នាទី : សេចក្ដីជូនដំណឹងតាមតំបន់។
១៥ នាទី : នៅឆ្នាំមុនតើយើងបានសម្រេចកិច្ចការអ្វីខ្លះ? អ្នកត្រួតពិនិត្យកិច្ចបម្រើលើកបញ្ជាក់ពីកិច្ចបម្រើឆ្នាំកន្លងទៅ ដោយប្រមូលអារម្មណ៍ទៅលើកិច្ចការដ៏ល្អដែលបានសម្រេចក្នុងកិច្ចបម្រើផ្សាយ។ ចូរលើកសរសើរក្រុមជំនុំ។ សូមរៀបរាប់មួយឬពីរចំណុចដែលក្រុមជំនុំត្រូវយកចិត្តទុកដាក់ច្រើនជាងនៅឆ្នាំកិច្ចបម្រើថ្មី ទាំងរៀបរាប់ពីកិច្ចការរបស់អ្នកត្រួសត្រាយ ហើយសរសើររាល់កិច្ចការល្អៗរបស់ពួកគាត់។ ចូរប្រាប់ពីលទ្ធផលល្អដែលបានមកពីការព្យាយាមជួយបងប្អូនអសកម្ម។
២០ នាទី : «របៀបដែលការសិក្សាសៀវភៅតាមក្រុមជំនុំជួយយើង»។b
ចម្រៀងលេខ៦៦ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៤ ខែកញ្ញា
ចម្រៀងលេខ៧០
១០ នាទី : សេចក្ដីជូនដំណឹងតាមតំបន់។ សូមអានសេចក្ដីរាយការណ៍ពីគណនេយ្យព្រមទាំងសំបុត្រដែលបញ្ជាក់ថាបានទទួលវិភាគទាន។
១៥ នាទី : សេចក្ដីត្រូវការតាមតំបន់។
២០ នាទី : ចូរប្រើខិត្តប័ណ្ណតើលោកអ្នកចង់រៀនព្រះគម្ពីរទេ? ដើម្បីចាប់ផ្ដើមបង្រៀនសិស្សគម្ពីរនៅខែតុលា។ ឧបករណ៍ផ្សាយសម្រាប់ខែតុលាគឺទស្សនាវដ្ដីប៉មយាម។ ចំពោះអស់អ្នកដែលបង្ហាញចំណាប់អារម្មណ៍ប្រហែលជាអាចប្រើខិត្តប័ណ្ណតើលោកអ្នកចង់រៀនព្រះគម្ពីរទេ? ដើម្បីចាប់ផ្ដើមបង្រៀនគម្ពីរ។ បើមានខិត្តប័ណ្ណនេះសូមចែកឲ្យអ្នកចូលរួមកិច្ចប្រជុំម្នាក់មួយសន្លឹក និងពិគ្រោះយ៉ាងខ្លីពីខិត្តប័ណ្ណនេះ។ ដោយពន្យល់ថាយើងអាចពិនិត្យមើលខិត្តប័ណ្ណនេះទាំងមូលឬក៏ផ្នែកខ្លះៗជាមួយម្ចាស់ផ្ទះពេលត្រឡប់ទៅជួបឬជួបគេជាលើកដំបូង។ សូមប្រើយោបល់នៅទំព័រ៦ ឬពាក្យផ្សាយផ្សេងទៀតដ៏ល្អសម្រាប់តំបន់ផ្សាយរបស់អ្នក សូមបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែតុលា។ ការសម្ដែងទីមួយអ្នកផ្សាយជូនខិត្តប័ណ្ណដល់ម្ចាស់ផ្ទះដែលបដិសេធមិនទទួលទស្សនាវដ្ដី។ នៅការសម្ដែងមួយទៀត ម្ចាស់ផ្ទះបានទទួលទស្សនាវដ្ដីហើយ អ្នកផ្សាយបន្តជូនខិត្តប័ណ្ណនិងពិគ្រោះជាមួយគាត់នៅទំព័រទី៥ រួចពន្យល់បន្ថែមទៅទំព័រទី៦ក្រោមចំណងជើងការអញ្ជើញឲ្យរៀន ដែលមានរូបភាពសៀវភៅព្រះគម្ពីរបង្រៀនហើយសុំម្ចាស់ផ្ទះត្រឡប់មកវិញជាមួយសៀវភៅនោះ។
ចម្រៀងលេខ១០០ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១ ខែតុលា
ចម្រៀងលេខ៦៧
១០ នាទី : សេចក្ដីជូនដំណឹងតាមតំបន់។ សូមជ្រើសរើសសេចក្ដីជូនដំណឹងពីកិច្ចបម្រើព្រះរាជាណាចក្រយើង។ សូមរំលឹកអ្នកផ្សាយឲ្យដាក់សេចក្ដីរាយការណ៍សម្រាប់ខែកញ្ញា។
១៥ នាទី : សំបុត្រពីការិយាល័យសាខា។ សុន្ទរកថានិងការពិគ្រោះជាមួយអ្នកស្ដាប់ដែលមានមូលដ្ឋានលើសំបុត្រនៅទំព័រទី១នៃកិច្ចបម្រើព្រះរាជាណាចក្រយើងខែនេះ។ អញ្ជើញអ្នកស្ដាប់ឲ្យរៀបរាប់នូវបទពិសោធន៍ដែលមកពីការចែកចាយលិខិតអញ្ជើញឲ្យមកចូលរួមមហាសន្និបាតប្រចាំតំបន់ប្រធាន «ចូរដើរតាមលំអានព្រះគ្រិស្ត»។
២០ នាទី : «ចូរឲ្យយើងខំលើសទៅទៀតក្នុងកិច្ចបម្រើផ្សាយ»។c រួមបញ្ចូលយោបល់ពីបងប្អូនប្រុសស្រីដែលខំប្រឹងលើសទៅទៀតក្នុងកិច្ចបម្រើព្រះ និងសូមឲ្យពួកគាត់ពន្យល់ពីរបៀបដែលពួកគាត់កំពុងតែរកវិធីដើម្បីពង្រីកកិច្ចបម្រើផ្សាយរបស់ខ្លួន។ ប្រហែលជាអាចរៀបចំបងប្អូនម្នាក់ឬពីរនាក់ទុកជាមុន។
ចម្រៀងលេខ៦៨ និងសេចក្ដីអធិស្ឋានបញ្ចប់។
[កំណត់សម្គាល់]
a កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
b កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
c កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។