កម្មវិធីប្រជុំអប់រំកិច្ចបម្រើ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១២ ខែវិច្ឆិកា
ចម្រៀងលេខ៧៦
១០ នាទី : សេចក្ដីជូនដំណឹងតាមតំបន់។ ដោយប្រើយោបល់នៅទំព័រ៨ ឬពាក្យផ្សាយផ្សេងទៀតដ៏ល្អសម្រាប់តំបន់ផ្សាយរបស់អ្នក សូមបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែវិច្ឆិកា។
១៥ នាទី : របៀបរៀបចំនិងការថែរក្សាកន្លែងថ្វាយបង្គំ ផ្នែកទីមួយ។ សុន្ទរកថានិងការពិគ្រោះជាមួយអ្នកស្ដាប់ ដែលមានមូលដ្ឋានទៅលើសន្លឹកបន្ថែមអង្គការមួយដែលធ្វើតាមបំណងព្រះហឫទ័យព្រះយេហូវ៉ា ទំព័រ៣ រហូតទៅដល់ទំព័រ៥ វគ្គ១០ ក្រោមចំណងជើងសាលប្រជុំ។
២០ នាទី : «ចូរដើរដូចជាមនុស្សដែលមានប្រាជ្ញា»។a បើមានពេលគ្រប់គ្រាន់ អញ្ជើញអ្នកស្ដាប់ឲ្យលើកបទគម្ពីរដែលមានក្នុងអត្ថបទ។
ចម្រៀងលេខ៧៧
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៩ ខែវិច្ឆិកា
ចម្រៀងលេខ៧៨
១០ នាទី : សេចក្ដីជូនដំណឹងតាមតំបន់។ សូមបញ្ជាក់ពីឧបករណ៍ផ្សាយសម្រាប់ខែធ្នូ និងធ្វើការសម្ដែងមួយ។
១៥ នាទី : សេចក្ដីត្រូវការតាមតំបន់។
២០ នាទី : «ចូរកុំស្ទាក់ស្ទើរ!»។b ពេលពិចារណាដល់វគ្គ៥ សូមរួមបញ្ចូលយោបល់របស់បងប្អូនដែលបានបង្រៀនសិស្សគម្ពីរឲ្យបានចូលក្នុងសេចក្ដីពិត។ តើរបៀបណាការបង្រៀនសិស្សគម្ពីរដែលរីកចម្រើនគឺជាអ្វីដែលនាំឲ្យមានអំណរ និងជាការបង្កើតផលល្អ? អាចរៀបចំឲ្យមានបងប្អូនម្នាក់ឬពីរនាក់ទុកជាមុន។
ចម្រៀងលេខ៧៩
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៦ ខែវិច្ឆិកា
ចម្រៀងលេខ៧៦
១០ នាទី : សេចក្ដីជូនដំណឹងតាមតំបន់។ សូមអានសេចក្ដីរាយការណ៍ពីគណនេយ្យព្រមទាំងសំបុត្រដែលបញ្ជាក់ថាបានទទួលវិភាគទាន។ រំលឹកអ្នកផ្សាយឲ្យដាក់សេចក្ដីរាយការណ៍សម្រាប់ខែវិច្ឆិកា។ ដោយប្រើយោបល់នៅទំព័រទី៨ ឬពាក្យផ្សាយផ្សេងទៀតដ៏ល្អសម្រាប់តំបន់ផ្សាយរបស់អ្នក សូមបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែធ្នូ។
១៥ នាទី : តើអ្នកអាចបង្ហាញសេចក្ដីស្រឡាញ់ ដោយបើកចិត្តឲ្យទូលាយបានទេ? សុន្ទរកថាដោយអ្នកចាស់ទុំម្នាក់ដែលមានមូលដ្ឋានលើទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែមករា ឆ្នាំ២០០៥ ទំព័រ១៤-១៥ វគ្គ៨-១៤។
២០ នាទី : ប្អូនៗយុវវ័យ តើប្អូនអាចសរសើរព្រះយេហូវ៉ាដោយរបៀបណា? ការពិគ្រោះដែលមានមូលដ្ឋានលើទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០៥ ទំព័រ២៦-២៨ វគ្គ១៥-១៩។ សូមប្រើសំណួរដែលមានស្រាប់ក្នុងអត្ថបទ។ ពេលពិគ្រោះដល់វគ្គ១៨ សូមអញ្ជើញប្អូនៗយុវវ័យឲ្យរៀបរាប់ពីរបៀបដែលពួកគេបានផ្សព្វផ្សាយទៅមិត្តភក្ដិ ឬគ្រូនៅឯសាលា។
ចម្រៀងលេខ៨០
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៣ ខែធ្នូ
ចម្រៀងលេខ៣៤
១៥ នាទី : សេចក្ដីជូនដំណឹងតាមតំបន់។ សូមជ្រើសរើសសេចក្ដីជូនដំណឹងពីកិច្ចបម្រើព្រះរាជាណាចក្រយើង។ សូមពិចារណានូវប្រអប់សំណួរ។
១៥ នាទី : របៀបរៀបចំនិងការថែរក្សាកន្លែងថ្វាយបង្គំ ផ្នែកទីពីរ។ សុន្ទរកថានិងការពិគ្រោះជាមួយអ្នកស្ដាប់ ដែលមានមូលដ្ឋានទៅលើសន្លឹកបន្ថែមអង្គការមួយដែលធ្វើតាមបំណងព្រះហឫទ័យព្រះយេហូវ៉ា ទំព័រ៥ ក្រោមចំណងជើងការសាងសង់សាលប្រជុំ រហូតដល់ចប់។
១៥ នាទី : «យើងប្រាប់អ្នកឯទៀតនូវសេចក្ដីសង្ឃឹមពីរាជាណាចក្ររបស់ព្រះ»។c បើមានពេលគ្រប់គ្រាន់អញ្ជើញអ្នកស្ដាប់ឲ្យលើកបទគម្ពីរដែលមានក្នុងអត្ថបទ។
ចម្រៀងលេខ៨១
[កំណត់សម្គាល់]
a កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
b កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
c កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។