កម្មវិធីប្រជុំអប់រំកិច្ចបម្រើ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១២ ខែឧសភា
ចម្រៀងលេខ៨
១០ នាទី : សេចក្ដីជូនដំណឹងតាមតំបន់។ សូមជ្រើសរើសសេចក្ដីជូនដំណឹងពីកិច្ចបម្រើព្រះ។ ដោយប្រើយោបល់នៅទំព័រ៨ ឬពាក្យផ្សាយផ្សេងទៀតដ៏ល្អសម្រាប់តំបន់ផ្សាយរបស់អ្នក សូមធ្វើការបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែឧសភា។
១៥ នាទី : «ចូរ‹ធ្វើទាំងអស់សំរាប់ចំរើនសិរីល្អដល់ព្រះ› »។ សុន្ទរកថានិងការពិគ្រោះជាមួយអ្នកស្ដាប់ មានមូលដ្ឋាននៅសន្លឹកបន្ថែម អង្គការមួយដែលធ្វើតាមបំណងព្រះហឫទ័យព្រះយេហូវ៉ា ទំព័រ៣ រហូតដល់ទំព័រ៤ ចប់ត្រឹមចំណងជើង«ភាពស្អាតស្អំក្នុងជីវភាពរស់នៅ»។
២០ នាទី : តើអ្នកអាចធ្វើជាអ្នកត្រួសត្រាយជំនួយនៅខែដែលមានវិស្សមកាលឬទេ? ជាការពិគ្រោះជាមួយអ្នកស្ដាប់។ សូមរំលឹកឡើងវិញពីសន្លឹកបន្ថែមនៃកិច្ចបម្រើព្រះរាជាណាចក្រយើង ខែតុលា ឆ្នាំ២០០៧ អង្គការមួយដែលធ្វើតាមបំណងព្រះហឫទ័យព្រះយេហូវ៉ា ទំព័រ៣។ សូមលើកបញ្ជាក់ពីតម្រូវការខ្លះៗស្តីពីការចុះឈ្មោះធ្វើជាអ្នកត្រួសត្រាយជំនួយ។ អញ្ជើញបងប្អូនឲ្យរៀបរាប់ពីអំណរដែលពួកគាត់បានទទួលពីការប្រើពេលដែលមានពីវិស្សមកាលមកធ្វើជាអ្នកត្រួសត្រាយជំនួយ។ សូមសួរបងប្អូនដែលបានត្រួសត្រាយជំនួយក្នុងអំឡុងពេលមានវិស្សមកាលនៅសាលា ឲ្យរៀបរាប់ពីរបៀបដែលបងប្អូនឯទៀតបានលើកទឹកចិត្ត ហើយផ្ដល់ជំនួយសម្រាប់ពួកគាត់។ តើការធ្វើជាអ្នកត្រួសត្រាយជំនួយបានជួយពួកគាត់ឲ្យរីកចម្រើនរវាងទំនាក់ទំនងជាមួយព្រះយេហូវ៉ាយ៉ាងដូចម្ដេច? តើពួកគាត់មានអំណរយ៉ាងណាខ្លះ? សូមលើកទឹកចិត្តអស់អ្នកដែលមានលក្ខណៈគ្រប់គ្រាន់ឲ្យពិចារណាពីការត្រួសត្រាយជំនួយក្នុងអំឡុងពេលដែលមានវិស្សមកាលនៅសាលាឬកន្លែងធ្វើការ។
ចម្រៀងលេខ៨៣
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៩ ខែឧសភា
ចម្រៀងលេខ២២
១០ នាទី : សេចក្ដីជូនដំណឹងតាមតំបន់។ សូមពិចារណាពីប្រអប់សំណួរ។
១៥ នាទី : សេចក្ដីត្រូវការតាមតំបន់។
២០ នាទី : «អ្នកអាចទទួលបានទ្រព្យសម្បត្ដិ!»។a សូមរៀបរាប់ពីតម្រូវការសម្រាប់អ្នកត្រួសត្រាយពេញពេលពីកិច្ចបម្រើព្រះរាជាណាចក្រយើង ខែតុលា ឆ្នាំ២០០៧ ទំព័រ៣ អង្គការមួយដែលធ្វើតាមបំណងព្រះហឫទ័យព្រះយេហូវ៉ា។ បងប្អូនណាដែលចង់ចុះឈ្មោះជាអ្នកត្រួសត្រាយនៅថ្ងៃទី១ ខែកញ្ញាគួរបំពេញពាក្យសុំឲ្យបានឆាប់បំផុតបើអាចធ្វើទៅបាន។
ចម្រៀងលេខ៩
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៦ ខែឧសភា
ចម្រៀងលេខ១០
១០ នាទី : សេចក្ដីជូនដំណឹងតាមតំបន់។ សូមអានសេចក្ដីរាយការណ៍ពីគណនី ព្រមទាំងសំបុត្រដែលបញ្ជាក់ថាបានទទួលវិភាគទាន។ រំលឹកអ្នកផ្សាយឲ្យដាក់សេចក្ដីរាយការណ៍សម្រាប់ខែឧសភា។ ដោយប្រើយោបល់នៅទំព័រ៨ ឬពាក្យផ្សាយផ្សេងទៀតដ៏ល្អសម្រាប់តំបន់ផ្សាយរបស់អ្នក សូមធ្វើការបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែមិថុនា។
១៥ នាទី : «‹ចូរទទួលនឹមខ្ញុំ›»។b បើមានពេលគ្រប់គ្រាន់ អញ្ជើញអ្នកស្ដាប់ឲ្យលើកឡើងខគម្ពីរក្នុងចម្លើយ។
២០ នាទី : ផ្ដល់សៀវភៅព្រះគម្ពីរបង្រៀនក្នុងអំឡុងខែមិថុនា។ សុន្ទរកថា និងការសម្ដែង។ សូមរំលឹកឡើងវិញពីឧទាហរណ៍គំរូនៅសន្លឹកបន្ថែមនៃកិច្ចបម្រើព្រះរាជាណាចក្រយើង ខែសីហា ឆ្នាំ២០០៦។ សូមធ្វើការសម្ដែងពីរ។ បង្ហាញពីរបៀបផ្ដល់ និងរបៀបធ្វើការត្រឡប់ទៅជួបដោយមានគោលដៅចាប់ផ្ដើមបង្រៀនគម្ពីរ។
ចម្រៀងលេខ៧៥
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២ ខែមិថុនា
ចម្រៀងលេខ១១
១០ នាទី : សេចក្ដីជូនដំណឹងតាមតំបន់។
២០ នាទី : អស់អ្នកដែលស្មោះត្រង់នឹងបានពរជាបរិបូរ។ (សុ. ២៨:២០) សុន្ទរកថានិងការពិគ្រោះជាមួយអ្នកស្ដាប់ដោយលេខាធិការនៃក្រុមជំនុំ។ សូមរៀបរាប់ជាសង្ខេបនូវពរដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យក្រុមជំនុំ ក្នុងអំឡុងខែមីនា មេសា និងខែឧសភា ហើយសូមលើកសរសើរចំពោះការព្យាយាមដ៏ល្អរបស់បងប្អូន។ សូមប្រកាសពីចំនួនបងប្អូនដែលបានធ្វើជាអ្នកត្រួសត្រាយជំនួយ និងចំនួនសិស្សគម្ពីរថ្មី ព្រមទាំងកិច្ចការដ៏ល្អដែលក្រុមជំនុំបានសម្រេចក្នុងកិច្ចបម្រើផ្សាយ។ អញ្ជើញអ្នកស្ដាប់ឲ្យរៀបរាប់នូវបទពិសោធន៍ស្តីពីការចែកជូនលិខិតអញ្ជើញឲ្យមកពិធីបុណ្យរំលឹក។ បទពិសោធន៍ដ៏ល្អដែលគួរឲ្យលើកទឹកចិត្ត អាចយកមកធ្វើការសម្ដែងបាន។ សូមសម្ភាសអ្នកផ្សាយពីរឬបីនាក់ដែលបានទទួលអំណរពីការត្រួសត្រាយជំនួយ។
១៥ នាទី : «ចូរ‹ប្រុងប្រៀបធ្វើគ្រប់ទាំងការល្អ›»។c អញ្ជើញអ្នកស្ដាប់ឲ្យរៀបរាប់ពីរបៀបនិងនៅពេលណា ដែលពួកគាត់រៀបចំដើម្បីត្រៀមសម្រាប់ការផ្សាយពីផ្ទះមួយទៅផ្ទះមួយ។
ចម្រៀងលេខ១២
[កំណត់សម្គាល់]
a កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
b កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
c កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។