ប្រអប់សំណួរ
◼ តើការទះដៃបន្ទាប់ពីសុន្ទរកថានីមួយៗនៅសាលាកិច្ចបម្រើផ្សាយនិងប្រជុំអប់រំកិច្ចបម្រើ ជាការសមរម្យទេ?
ពេលព្រះយេហូវ៉ាបានបង្កើតផែនដី នោះ«ផ្កាយព្រឹកបានច្រៀងជាមួយគ្នា ហើយអស់ទាំងកូនព្រះបានស្រែកអរសាទរ»។ (យ៉ូប ៣៨:៧) ពួកកូនព្រះទាំងនោះប្រាថ្នាសរសើរព្រះយេហូវ៉ាចំពោះការបង្កើតដ៏អស្ចារ្យរបស់ទ្រង់ ដែលជាការសម្ដែងថ្មីនូវប្រាជ្ញា ភាពល្អ និងឫទ្ធានុភាពរបស់ទ្រង់។
ពិតជាការល្អមែន ពេលដែលយើងសម្ដែងនូវកតញ្ញុតាធម៌ដ៏ស្មោះអស់ពីចិត្តចំពោះការខំប្រឹងប្រែង និងចំពោះព័ត៌មានដែលគាត់ថ្លែងក្នុងសុន្ទរកថា។ ជាឧទាហរណ៍ ធម្មតាយើងទះដៃចំពោះសុន្ទរកថានិងការសម្ដែងនៅឯកិច្ចប្រជុំពិសេស ដូចជាសន្និបាតនិងមហាសន្និបាតជាដើម។ សុន្ទរកថានិងការសម្ដែងនៅឯកិច្ចប្រជុំពិសេសនោះ តម្រូវឲ្យចំណាយពេលនិងការខំប្រឹងលើសជាងធម្មតា។ ពេលយើងទះដៃ នេះមិនគ្រាន់តែបង្ហាញការអបអរចំពោះការព្យាយាមរបស់អ្នកថ្លែងប៉ុណ្ណោះទេ តែក៏បង្ហាញការអបអរចំពោះព្រះយេហូវ៉ា និងការណែនាំដែលទ្រង់ផ្ដល់តាមរយៈបណ្ដាំហើយអង្គការរបស់ទ្រង់ដែរ។—អេសា. ៤៨:១៧; ម៉ាថ. ២៤:៤៥-៤៧
ចុះយ៉ាងណាការទះដៃចំពោះសុន្ទរកថានៅសាលាកិច្ចបម្រើផ្សាយ និងប្រជុំអប់រំកិច្ចបម្រើ? មិនមានច្បាប់ដែលហាមឃាត់ការទះដៃទេ បើការទះដៃនោះបានធ្វើដោយស្មោះអស់ពីចិត្ត តួយ៉ាងដូចជាពេលបងប្អូនថ្លែងសុន្ទរកថាលើកដំបូងនៅសាលាកិច្ចបម្រើផ្សាយ។ យ៉ាងណាក៏ដោយ ការទះដៃអាចទៅជាទម្លាប់មួយដែលធ្វើឡើងឲ្យតែបង្គ្រប់កិច្ចប៉ុណ្ណោះ។ ដូច្នេះ ធម្មតាយើងមិនទះដៃបន្ទាប់ពីសុន្ទរកថានីមួយៗឡើយ។
ទោះបើយើងមិនទះដៃចំពោះសុន្ទរកថាភាគច្រើននៅសាលាកិច្ចបម្រើផ្សាយនិងប្រជុំអប់រំកិច្ចបម្រើក៏ពិតមែន តែមានវិធីឯទៀតដែលយើងអាចសម្ដែងការអបអរចំពោះសេចក្ដីបង្រៀននិងការខំប្រឹងរបស់បងប្អូន។ វិធីមួយគឺដោយប្រុងស្មារតីស្ដាប់អ្នកថ្លែង។ ពេលកិច្ចប្រជុំចប់ យើងអាចទៅអរគុណបងប្អូនដោយផ្ទាល់។—អេភ. ១:១៥, ១៦