សេចក្ដីជូនដំណឹង
◼ ឧបករណ៍ផ្សាយសម្រាប់ខែឧសភា : ទស្សនាវដ្ដីប៉មយាម។ ចូរខំប្រឹងជាពិសេសដើម្បីត្រឡប់ទៅជួបអ្នកចាប់អារម្មណ៍ថ្មីដែលបានចូលរួមពិធីបុណ្យរំលឹក និងមកស្ដាប់សុន្ទរកថាពិសេស ក៏ប៉ុន្តែមិនមានសកម្មភាពជាមួយក្រុមជំនុំ។ ពេលត្រឡប់ទៅជួបអ្នកថ្មីនោះ យើងគួរមានគោលបំណងដើម្បីចាប់ផ្ដើមបង្រៀនគម្ពីរ។ មិថុនា : ព្រះគម្ពីរ បន្ទូលនៃព្រះឬក៏ពាក្យសំដីនៃមនុស្ស? ក្រុមជំនុំណាដែលមិនមានសៀវភៅនេះប្រហែលជាអាចផ្ដល់សៀវភៅចូរថ្វាយបង្គំព្រះពិតតែមួយ។ កក្កដា និងសីហា : សៀវភៅស្តើងណាដែលមាន៣២ទំព័រដូចជា : តើព្រះពិតជាស្រឡាញ់មនុស្សយើងមែនឬ? របៀបទទួលបានជីវិតដ៏គាប់ចិត្ត ចូរសប្បាយនឹងជីវិតនៅលើផែនដីជានិរន្តរ៍! រដ្ឋាភិបាលដែលនឹងនាំមកនូវទីមនោរម «មើល! អញធ្វើទាំងអស់ឡើងជាថ្មី» តើអ្វីជាគោលបំណងនៃជីវិត? តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច? ចូរចាំយាមចុះ! វិញ្ញាណនៃមនុស្សស្លាប់ តើគេអាចជួយអ្នកឬក៏ធ្វើទុក្ខដល់អ្នក? តើពិតជាមានវិញ្ញាណនៃមនុស្សស្លាប់មែនឬ? លោកអ្នកអាចធ្វើជាមិត្តសំឡាញ់របស់ព្រះ! ស្មរបន្ទាល់ព្រះយេហូវ៉ា តើពួកគេជាអ្នកណា? តើគេជឿអ្វីខ្លះ? និងសៀវភៅស្តើងតើព្រះតម្រូវអ្វីពីយើង?
◼ ក្រុមអ្នកចាស់ទុំគួរពិនិត្យមើលសំបុត្រដែលចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០០៦ស្តីអំពីការត្រៀមខ្លួនសម្រាប់គ្រោះមហន្តរាយធម្មជាតិ និងប្រាកដថាពួកគាត់មានបញ្ជីថ្មីៗ ស្តីអំពីអាសយដ្ឋាន លេខទូរស័ព្ទរបស់អ្នកផ្សាយគ្រប់គ្នាហើយ។ នៅតំបន់ដែលមានគ្រោះមហន្តរាយជាញឹកញយ ក្រុមអ្នកចាស់ទុំគួរសុំអ្នកផ្សាយឲ្យប្រាប់ឈ្មោះនិងលេខទូរស័ព្ទរបស់សាច់ញាតិ ឬមិត្តភក្ដិ ដើម្បីពួកគាត់អាចទាក់ទងពេលមានអាសន្នកើតឡើង។ បន្ថែមទៅទៀតកាលៈទេសៈបន្ទាន់បែបនេះ ជាការល្អបើអ្នកផ្សាយទាក់ទងជាមួយអ្នកត្រួតពិនិត្យក្រុមសិក្សាក្នុងក្រុមជំនុំរបស់គាត់ ឬជាមួយអ្នកចាស់ទុំឯទៀត បើពួកគាត់ទៅណាឆ្ងាយអស់រយៈពេលយូរ ឬធ្វើដំណើរកម្សាន្ត ទៅធ្វើជំនួញ ឬក៏ក្នុងអំឡុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យជាដើម។