កម្មវិធីប្រជុំអប់រំកិច្ចបម្រើ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៤ ខែកក្កដា
ចម្រៀងលេខ១៦
១០ នាទី : សេចក្ដីជូនដំណឹងតាមតំបន់។ ដោយប្រើយោបល់នៅទំព័រ៤ ឬពាក្យផ្សាយផ្សេងទៀតដ៏ល្អសម្រាប់តំបន់ផ្សាយរបស់អ្នក សូមបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែកក្កដា។
២០ នាទី : ចូរផ្សាយព្រះបន្ទូលដោយចិត្តក្លាហាន។ សុន្ទរកថាដែលមានមូលដ្ឋានទៅលើទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០០៥ ទំព័រ១៨-២២ វគ្គ១-៥ និង១២-២១។ សូមលើកបញ្ជាក់ពីសារៈសំខាន់នៃការផ្សព្វផ្សាយដោយចិត្តក្លាហាន។
១៥ នាទី : រីករាយនឹងការសិក្សាសៀវភៅតាមក្រុមជំនុំ ដោយប្រើសៀវភៅព្រះគម្ពីរ បន្ទូលនៃព្រះឬក៏ពាក្យសំដីនៃមនុស្ស? សុន្ទរកថានិងការពិគ្រោះជាមួយអ្នកស្ដាប់។ សូមពិនិត្យមើលកិច្ចបម្រើព្រះរាជាណាចក្រយើង ខែកញ្ញា ឆ្នាំ២០០៧ ទំព័រ៤ វគ្គ២-៤។ សូមលើកបញ្ជាក់ពីលក្ខណៈពិសេសនៃសៀវភៅ។ លើកទឹកចិត្តអ្នកស្ដាប់ឲ្យផ្ដល់ចម្លើយពីរបៀបដែលពួកគាត់មានគោលដៅចង់ធ្វើតាមអ្វីដែលពួកគាត់បានរៀនពីការសិក្សាសៀវភៅតាមក្រុម។ សូមរៀបចំឲ្យមានការសម្ភាសយ៉ាងខ្លី ម្នាក់ឬពីរនាក់ដែលជាអ្នករៀបចំយ៉ាងល្អសម្រាប់ប្រជុំ ហើយសូមសួរពួកគាត់ តើអ្វីបានជំរុញពួកគាត់ឲ្យរៀបចំយ៉ាងល្អសម្រាប់ប្រជុំរាល់ដង?
ចម្រៀងលេខ១៧
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២១ ខែកក្កដា
ចម្រៀងលេខ១៨
១០ នាទី : សេចក្ដីជូនដំណឹងតាមតំបន់។ សូមជ្រើសរើសសេចក្ដីជូនដំណឹងពីកិច្ចបម្រើព្រះ។ សូមរំលឹកអ្នកស្ដាប់ឲ្យយកទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែសីហា មកឯប្រជុំអប់រំកិច្ចបម្រើនៅសប្ដាហ៍ក្រោយ ហើយសូមរៀបចំដើម្បីពិគ្រោះពីចំណុចដែលទាក់ទងទៅនឹងតំបន់ផ្សាយ។
១៥ នាទី : សេចក្ដីត្រូវការតាមតំបន់។
២០ នាទី : «ដើម្បីត្រឡប់ទៅជួបមានប្រសិទ្ធភាព ការត្រៀមខ្លួនជាមុនគឺសំខាន់!»។a សូមរួមបញ្ចូលការសម្ដែងនិយាយត្រិះរិះម្នាក់ឯងបួននាទី ស្តីអំពីអ្នកផ្សាយកំពុងរៀបចំសម្រាប់ធ្វើការត្រឡប់ទៅជួប។ គាត់ពិនិត្យមើលកំណត់ដែលបានសរសេរ ហើយតាំងចិត្តត្រឡប់ទៅជួបពីរនាក់នៅចុងសប្ដាហ៍នេះ។ បន្ទាប់មកគាត់ពិចារណាអំពីចំណុចដែលបានពិគ្រោះជាមួយបុគ្គលនីមួយៗនោះកាលបានជួបលើកដំបូង។ គាត់បានតាំងគោលដៅរបស់ខ្លួន ហើយក៏បានរៀបចំពីអ្វីដែលត្រូវនិយាយដើម្បីសម្រេចគោលដៅនោះ។ សម្រាប់បុគ្គលម្នាក់គាត់រៀបចំដើម្បីចាប់ផ្ដើមបង្រៀនគម្ពីរ។ ចំណែកម្នាក់ទៀតគាត់រៀបចំដើម្បីបណ្ដុះនូវចំណាប់អារម្មណ៍ ដោយធ្វើតាមយោបល់នៅវគ្គ៥។
ចម្រៀងលេខ១៩
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៨ ខែកក្កដា
ចម្រៀងលេខ៣
១០ នាទី : សេចក្ដីជូនដំណឹងតាមតំបន់។ រំលឹកអ្នកផ្សាយឲ្យដាក់សេចក្ដីរាយការណ៍សម្រាប់ខែកក្កដា។ សូមអានសេចក្ដីរាយការណ៍ពីគណនី ព្រមទាំងសំបុត្រដែលបញ្ជាក់ថាបានទទួលវិភាគទាន។ សូមរៀបរាប់ពីឧបករណ៍ផ្សាយសម្រាប់ខែសីហា និងធ្វើការសម្ដែងមួយ។
១៥ នាទី : ចូរយើងទទួលស្គាល់ជានិច្ចថា សម័យនេះក៏ជាគ្រាបន្ទាន់ណាស់! សុន្ទរកថាដែលមានមូលដ្ឋានទៅលើទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែមករា ឆ្នាំ២០០៧ ទំព័រ១៤-១៥ វគ្គ១៧-២១។
២០ នាទី : របៀបរៀបចំដើម្បីផ្ដល់ទស្សនាវដ្ដីថ្មីៗ។ ជាការពិគ្រោះជាមួយអ្នកស្ដាប់។ បន្ទាប់ពីការពិគ្រោះជាសង្ខេបនូវចំណុចខ្លះៗ ពីទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែសីហា សូមសួរអ្នកស្ដាប់ តើអត្ថបទមួយណាដែលពួកគាត់គិតថាមនុស្សក្នុងតំបន់ចាប់អារម្មណ៍ ហើយហេតុអ្វី? អញ្ជើញពួកគាត់ឲ្យរៀបរាប់អំពីចំណុចសំខាន់ខ្លះៗក្នុងអត្ថបទដែលពួកគាត់នឹងយកមកប្រើពេលទៅផ្សាយ។ តើនឹងប្រើសំណួរអ្វីដើម្បីចាប់ផ្ដើមការសន្ទនា? តើបទគម្ពីរណាមួយក្នុងអត្ថបទនឹងលើកយកមកប្រើ? សូមធ្វើការសម្ដែងមួយ ដោយប្រើយោបល់នៅកិច្ចបម្រើព្រះ ឬពីយោបល់ណាមួយខាងលើរបស់អ្នកស្ដាប់ បង្ហាញពីទស្សនាវដ្ដីដែលប្រហែលនឹងផ្ដល់។
ចម្រៀងលេខ២០
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៤ ខែសីហា
ចម្រៀងលេខ១០០
១០ នាទី : សេចក្ដីជូនដំណឹងតាមតំបន់។
១៥ នាទី : តើកូនរបស់អ្នកបានត្រៀមខ្លួនជាមុន ដើម្បីទប់ទល់នឹងបញ្ហាដែលមាននៅឯសាលាឬទេ? សុន្ទរកថានិងការពិគ្រោះជាមួយអ្នកស្ដាប់ មានមូលដ្ឋានក្រោមប្រធានបទ«កម្មវិធីនៅឯសាលារៀន»នៅទំព័រ៥ នៃសន្លឹកបន្ថែមកិច្ចបម្រើព្រះ ខែឧសភា ឆ្នាំ២០០៨ អង្គការមួយដែលធ្វើតាមបំណងព្រះហឫទ័យព្រះយេហូវ៉ា។ សូមលើកបញ្ជាក់ពីការល្បងលណាខ្លះដែលយុវវ័យគ្រិស្តសាសនិកជួបប្រទះនៅឯសាលា។ អញ្ជើញអ្នកស្ដាប់ដែលត្រូវបានចិញ្ចឹមអប់រំក្នុងក្រុមគ្រួសារគ្រិស្តសាសនិកឲ្យរៀបរាប់ពីរបៀបដែលមាតាបិតាបានជួយពួកគេឲ្យចេះត្រៀមខ្លួននឹងការល្បងលនៅឯសាលា ហើយឲ្យធ្វើតាមគោលការណ៍ក្នុងគម្ពីរ។ សូមឲ្យពួកគេរៀបរាប់ពីរបៀបដែលការផ្សព្វផ្សាយនៅឯសាលារៀន បានជួយការពារពួកគេពីការល្បួង។ សាលារៀនជាតំបន់ផ្សាយមួយដែលគ្រាន់តែពួកគេប៉ុណ្ណោះអាចផ្សព្វផ្សាយបាន។
២០ នាទី : «យើងរំលើងអ្វីៗដែលចាក់ឫសជ្រៅ»។b អញ្ជើញអ្នកស្ដាប់ឲ្យរៀបរាប់ពីរបៀបដែលអ្នកបង្រៀនគម្ពីរគាត់មានចិត្តអត់ធ្មត់ ដើម្បីជួយពួកគាត់ឲ្យឈប់ជឿលើសេចក្ដីបង្រៀនរបស់សាសនាមិនពិត។
ចម្រៀងលេខ២១
[កំណត់សម្គាល់]
a កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
b កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។