កម្មវិធីប្រជុំអប់រំកិច្ចបម្រើ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១១ ខែសីហា
ចម្រៀងលេខ៣០
១០ នាទី : សេចក្ដីជូនដំណឹងតាមតំបន់។ សូមឲ្យអ្នកស្ដាប់រៀបរាប់អំពីទស្សនាវដ្ដី ដោយសួរថា តើអត្ថបទមួយណាដែលពួកគាត់គិតថាមនុស្សក្នុងតំបន់ចាប់អារម្មណ៍? អញ្ជើញពួកគាត់ឲ្យរៀបរាប់អំពីចំណុចសំខាន់ខ្លះៗក្នុងអត្ថបទដែលពួកគាត់នឹងយកមកប្រើពេលទៅផ្សាយ។ តើនឹងប្រើសំណួរអ្វីដើម្បីចាប់ផ្ដើមការសន្ទនា? តើបទគម្ពីរណាមួយក្នុងអត្ថបទនឹងលើកយកមកប្រើ? សូមធ្វើការសម្ដែង បង្ហាញពីរបៀបផ្សាយដែលប្រហែលនឹងយកមកប្រើក្នុងតំបន់ផ្សាយ។
២០ នាទី : «ចូរ‹ប្រុងប្រៀបខ្លួនជាស្រេច› »។ សុន្ទរកថាដែលមានមូលដ្ឋានទៅលើកិច្ចបម្រើព្រះរាជាណាចក្រយើងខែវិច្ឆិកា ឆ្នាំ២០០៣ ទំព័រ១។
១៥ នាទី : របៀបដែលយើងអាចទទួលប្រយោជន៍ពីការចុះចូលចំពោះការរៀបចំរបស់ព្រះស្តីអំពីប្រមុខភាព។ សុន្ទរកថានិងការពិគ្រោះជាមួយអ្នកស្ដាប់ មានមូលដ្ឋានទៅលើសន្លឹកបន្ថែម អង្គការមួយដែលធ្វើតាមបំណងព្រះហឫទ័យព្រះយេហូវ៉ានៅទំព័រ៣ ចប់ត្រឹមចំណងជើងនៅទំព័រ៤។
ចម្រៀងលេខ៩
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៨ ខែសីហា
ចម្រៀងលេខ៥៦
១០ នាទី : សេចក្ដីជូនដំណឹងតាមតំបន់។ សូមជ្រើសរើសសេចក្ដីជូនដំណឹងពីកិច្ចបម្រើព្រះ។ សូមពិគ្រោះអំពី«កម្មវិធីថ្មីនៃសន្និបាតប្រចាំមណ្ឌល»។ ចូរប្រកាសអំពីថ្ងៃខែនៃថ្ងៃសន្និបាតមណ្ឌល ប្រសិនបើបានដឹងហើយ។
២០ នាទី : តើការស្លៀកពាក់សម្អិតសម្អាងខ្លួនរបស់យើង លើកកិត្ដិយសព្រះយេហូវ៉ាឬទេ? ថ្លែងដោយអ្នកចាស់ទុំ។ ដោយព្រោះតែព្រះយេហូវ៉ាជាព្រះដ៏បរិសុទ្ធ ការស្អាតស្អំខាងរាងកាយគឺសំខាន់ណាស់ ក្នុងចំណោមរាស្ត្រទ្រង់។ (និក្ខ. ៣០:១៧-២១; ៤០:៣០-៣២) ការស្លៀកពាក់សម្អិតសម្អាងខ្លួនរបស់យើងគួរជាគំរូ ជាពិសេសក្នុងកិច្ចបម្រើផ្សាយរបស់យើង។ ធ្វើដូច្នេះយើងសរសើរព្រះយេហូវ៉ានិងផ្ដល់សិរីល្អចំពោះទ្រង់។ (១ពេ. ២:១២) ម្យ៉ាងទៀត ក៏គ្មានអ្នកណាអាច«ប្រមាថដល់ព្រះបន្ទូលបានឡើយ»។ (ទីត. ២:៥) សូមរៀបរាប់ពីបទពិសោធន៍ក្នុងតំបន់ ឬពីសៀវភៅអង្គការយើង ដែលទាក់ទងនឹងគំរូល្អរបស់បងប្អូនស្តីអំពីអាការក្រៅ ដែលបានបើកឱកាសឲ្យមានការផ្សព្វផ្សាយ។
១៥ នាទី : ប្អូនៗយុវវ័យដែលខំផ្សព្វផ្សាយយ៉ាងខ្លាំងក្លា។ សុន្ទរកថាដែលលើកទឹកចិត្តចំពោះមាតាបិតា និងបុត្រធីតា។ រំលឹកប្អូនៗយុវវ័យឲ្យឆ្លៀតឱកាសដើម្បីផ្សព្វផ្សាយ។ តាមពេលវេលាកំណត់ សូមលើកទឹកចិត្តអ្នកស្ដាប់ឲ្យរៀបរាប់ពីបទពិសោធន៍ខ្លួន ពេលដែលបានផ្សព្វផ្សាយនៅសាលារៀន។
ចម្រៀងលេខ២២
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៥ ខែសីហា
ចម្រៀងលេខ២៣
១៥ នាទី : សេចក្ដីជូនដំណឹងតាមតំបន់។ សូមអានសេចក្ដីរាយការណ៍ពីគណនី ព្រមទាំងសំបុត្រដែលបញ្ជាក់ថាបានទទួលវិភាគទាន។ សូមពិគ្រោះអំពី «កម្មវិធីសម្រាប់សន្និបាតពិសេស» និងប្រកាសអំពីថ្ងៃខែដែលមានសន្និបាតពិសេស ប្រសិនបើបានដឹងហើយ។ សូមរំលឹកអ្នកស្ដាប់ឲ្យយកមកទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែកញ្ញាមកឯប្រជុំអប់រំកិច្ចបម្រើសប្ដាហ៍ក្រោយ ទាំងរៀបចំទុកជាមុនដើម្បីពិគ្រោះអំពីរបៀបដែលយើងអាចនិយាយពេលផ្ដល់ទស្សនាវដ្ដី។
១៥ នាទី : សេចក្ដីត្រូវការតាមតំបន់។
១៥ នាទី : ប្រអប់សំណួរ។ ថ្លែងដោយអ្នកចាស់ទុំ ជាការពិគ្រោះជាមួយអ្នកស្ដាប់។ ចូរធ្វើការអនុវត្តឲ្យសមស្របតាមកាលៈទេសៈក្នុងតំបន់។
ចម្រៀងលេខ២៤
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១ ខែកញ្ញា
ចម្រៀងលេខ៤៧
១០ នាទី : សេចក្ដីជូនដំណឹងតាមតំបន់។ សូមរំលឹកអ្នកផ្សាយឲ្យដាក់សេចក្ដីរាយការណ៍សម្រាប់ខែសីហា។
២០ នាទី : របៀបរៀបចំដើម្បីផ្ដល់ទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែកញ្ញា។ ជាការពិគ្រោះជាមួយអ្នកស្ដាប់។ បន្ទាប់ពីការពិគ្រោះជាសង្ខេបនូវចំណុចខ្លះៗពីទស្សនាវដ្ដី សូមសួរអ្នកស្ដាប់ តើអត្ថបទមួយណាដែលពួកគាត់គិតថាមនុស្សក្នុងតំបន់ចាប់អារម្មណ៍? តើសំណួរនិងបទគម្ពីរអ្វីដែលនឹងលើកយកមកពិគ្រោះជាមួយគេ? សូមធ្វើការសម្ដែង ដោយប្រើយោបល់នៅកិច្ចបម្រើព្រះ។ សូមរៀបចំទុកជាមុនឲ្យអ្នកចាស់ទុំម្នាក់ធ្វើការសម្ដែងយ៉ាងខ្លី ដែលមានមូលដ្ឋានទាក់ទងទៅនឹងអត្ថបទក្នុងទស្សនាវដ្ដីដែលសមស្របទៅនឹងតំបន់ផ្សាយ។
១៥ នាទី : ចូរចាប់ផ្ដើមបង្រៀនគម្ពីរពេលជួបគេជាលើកដំបូង។ ជាការពិគ្រោះជាមួយអ្នកស្ដាប់។ ក្នុងអំឡុងខែកញ្ញាយើងនឹងផ្ដល់សៀវភៅព្រះគម្ពីរបង្រៀន ហើយខំប្រឹងពិគ្រោះឲ្យបានពីរឬបីវគ្គជាមួយម្ចាស់ផ្ទះពេលជួបគេជាលើកដំបូង។ សូមរំលឹកឡើងវិញនូវយោបល់ខ្លះៗពីសន្លឹកបន្ថែមនៃកិច្ចបម្រើព្រះរាជាណាចក្រយើងខែសីហា ឆ្នាំ២០០៦ ហើយសូមធ្វើការសម្ដែងមួយឬពីរ បង្ហាញពីរបៀបចាប់ផ្ដើមបង្រៀនគម្ពីរ ពេលជួបគេជាលើកដំបូង។
ចម្រៀងលេខ២៥