កម្មវិធីសាលាកិច្ចបម្រើផ្សាយសម្រាប់ឆ្នាំ២០០៩
ការណែនាំ
ក្នុងអំឡុងឆ្នាំ២០០៩ សាលាកិច្ចបម្រើផ្សាយនឹងមានកម្មវិធីដូចតទៅនេះ :
ប្រភពព័ត៌មាន : សេចក្ដីបកប្រែពីសមាគមខ្មែរនៃព្រះគម្ពីរបរិសុទ្ធ «ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ» ទស្សនាវដ្ដីប៉មយាម [w] ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០០៤ សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ [my] សៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? [bh]។
កម្មវិធីសាលាគួរតែចាប់ផ្ដើមឲ្យទៀងពេលដោយការស្វាគមន៍ និងមានដូចបន្តបន្ទាប់នេះ។ បន្ទាប់ពីផ្នែកនីមួយៗហើយ អ្នកត្រួតពិនិត្យសាលានឹងអញ្ជើញអ្នកថ្លែងម្នាក់ៗជាបន្តបន្ទាប់។
គោលសំខាន់ៗពីអំណានគម្ពីរ : ១០នាទី។ អស់បួននាទី អ្នកចាស់ទុំឬអ្នកងារជំនួយដែលមានលក្ខណៈគ្រប់គ្រាន់ ត្រូវលើកឡើងនូវចំណុចសំខាន់ៗពីខណាមួយក្នុងអំណានសប្ដាហ៍នោះ។ ករណីលើកលែងបើអំណានសប្ដាហ៍នោះចាប់ផ្ដើមសៀវភៅថ្មី។ ក្នុងករណីនោះបួននាទីដំបូងត្រូវស្រង់ចេញពីទស្សនាវដ្ដីប៉មយាមដែលចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០០៤មក គឺជា «ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ»។ ឧបមាថា សប្ដាហ៍ថ្ងៃទី៥ ខែមករា អំណានគម្ពីរសម្រាប់សប្ដាហ៍នោះគឺមកពីលោកុប្បត្តិ ជំពូក១-៥។ ដូច្នេះអ្នកដឹកនាំត្រូវលើកឡើងនូវចំណុចសំខាន់ៗពីរឬបី ពីសេចក្ដីផ្ដើមនៃសៀវភៅលោកុប្បត្តិនោះ ក្នុងទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែមេសា ឆ្នាំ២០០៤ «ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ»។ គាត់ត្រូវបញ្ជាក់ចំណុចសំខាន់ៗស្របទៅតាមសេចក្ដីត្រូវការក្នុងតំបន់។ ទោះជាយ៉ាងណាក៏ដោយ ការពិគ្រោះពីអំណានគម្ពីរប្រចាំសប្ដាហ៍ ឬក៏បានស្រង់ចេញពីទស្សនាវដ្ដី«ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ»ក្ដី គោលបំណងសំខាន់ចម្បង គឺដើម្បីជួយអ្នកស្ដាប់ឲ្យយល់នូវមូលហេតុដែលព័ត៌មាននេះមានតម្លៃ និងរបៀបដែលពួកគេអាចអនុវត្តតាមព័ត៌មាននោះបាន។ អ្នកថ្លែងមិនគួរនិយាយឲ្យលើសបួននាទីដែលបានកំណត់សម្រាប់ផ្នែកដំបូងទេ។ គាត់ត្រូវទុក៦នាទីដើម្បីឲ្យអ្នកស្ដាប់បានរួមចំណែក។ អ្នកថ្លែងនឹងអញ្ជើញអ្នកស្ដាប់ឲ្យចូលរួមឆ្លើយយ៉ាងខ្លី ត្រឹម៣០វិនាទីឬខ្លីជាង នូវចំណុចខ្លះៗដែលបងប្អូនបានចាប់អារម្មណ៍និងទទួលប្រយោជន៍ពីអំណានគម្ពីរសប្ដាហ៍នោះ។ បន្ទាប់មក អ្នកត្រួតពិនិត្យសាលានឹងឲ្យសិស្សចេញទៅសាលផ្សេងរៀងៗខ្លួន។
សុន្ទរកថាទី១ : ៤នាទីឬខ្លីជាង។ បងប្អូនប្រុសៗត្រូវអាន។ សិស្សនេះត្រូវអានអំណានដែលបានកំណត់ឲ្យដោយគ្មានពាក្យផ្ដើមឬពាក្យបញ្ចប់។ អ្នកត្រួតពិនិត្យសាលាត្រូវជួយសិស្សរៀនអានឲ្យស្រួលយល់ន័យ ស្ទាត់ អានសង្កត់សំឡេងឲ្យយល់អត្ថន័យ ចេះឡើងចុះសំឡេង ផ្អាកនៅកន្លែងត្រឹមត្រូវ និងអានឲ្យមានបែបបទជាការសន្ទនា។
សុន្ទរកថាទី២ : ៥នាទី។ សុន្ទរកថានេះនឹងត្រូវជូនបងប្អូនស្រីៗ។ សិស្សដែលទទួលសុន្ទរកថានេះនឹងជ្រើសរើសលំដាប់រៀបចំមួយ។ សិស្សត្រូវប្រើប្រធានដែលបានជូន ឬប្រសិនបើមិនមានប្រធានទេ នោះសិស្សអាចជ្រើសរើសប្រធានដែលសមស្របនឹងប្រភពព័ត៌មានដែលបានផ្ដល់ឲ្យ។ លំដាប់រៀបចំសុន្ទរកថារបស់សិស្សគួរទាក់ទងនឹងកិច្ចផ្សព្វផ្សាយ ហើយមានប្រយោជន៍ក្នុងតំបន់ផ្សាយដែលបង្ហាញពីទិដ្ឋភាពពិតៗ។ ពេលសុន្ទរកថាមិនមានប្រភពព័ត៌មាន នោះសិស្សត្រូវស្រាវជ្រាវរកព័ត៌មានដោយខ្លួនឯងសម្រាប់សុន្ទរកថានោះ ដោយមើលក្នុងសៀវភៅផ្សេងៗរបស់អង្គការយើង។ អ្នកត្រួតពិនិត្យសាលានិងខំស្វែងយល់ពីរបៀបដែលសិស្សនោះពន្យល់ព័ត៌មាន និងរបៀបដែលគាត់យកបទគម្ពីរមកវែកញែកដើម្បីជួយម្ចាស់ផ្ទះឲ្យយល់ពីមូលហេតុ និងចំណុចសំខាន់ៗ។ អ្នកត្រួតពិនិត្យសាលានឹងកំណត់អ្នកណាជាអ្នកជំនួយរបស់សិស្ស។
សុន្ទរកថាទី៣ : ៥នាទី។ សុន្ទរកថានេះអាចជូនបងប្រុសឬបងស្រីក៏បាន។ សិស្សត្រូវពន្យល់តាមប្រធានដែលបានជូនឲ្យ ឬបើសុន្ទរកថាមិនមានប្រធាន នោះសិស្សអាចជ្រើសរើសប្រធានដែលសមនឹងប្រភពព័ត៌មានដែលបានជូន។ ពេលសុន្ទរកថាមិនប្រាប់ប្រភពព័ត៌មាន នោះសិស្សត្រូវស្រាវជ្រាវរកព័ត៌មានដោយខ្លួនឯងសម្រាប់សុន្ទរកថានោះ ដោយមើលក្នុងសៀវភៅផ្សេងៗរបស់អង្គការយើង។ ពេលបងប្អូនប្រុសៗទទួលសុន្ទរកថានេះ គាត់អាចថ្លែងដោយគិតដល់ប្រយោជន៍បងប្អូនក្នុងសាលប្រជុំតែម្ដង។ ពេលបងប្អូនស្រីៗទទួលសុន្ទរកថានេះ គាត់ត្រូវថ្លែងតាមលំនាំសម្រាប់សុន្ទរកថាទី២។ សូមកត់សម្គាល់ថា ប្រធាននៃសុន្ទរកថាដែលមានផ្កាយ ត្រូវជូនចំពោះតែបងប្អូនប្រុសៗប៉ុណ្ណោះ ប៉ុន្តែជាការល្អបើឲ្យអ្នកចាស់ទុំឬអ្នកងារជំនួយថ្លែង។
ឱវាទ : ១-២នាទី។ អ្នកត្រួតពិនិត្យសាលានឹងមិនជម្រាបប្រាប់ជាមុននូវលក្ខណៈនៃការនិយាយដែលអ្នកថ្លែងសុន្ទរកថាកំពុងតែហាត់នោះទេ។ ក្រោយសុន្ទរកថាទី១ ទី២និងទី៣ អ្នកត្រួតពិនិត្យសាលានឹងលើកឡើងលក្ខណៈដ៏ល្អដែលគួរឲ្យសរសើរស្តីអំពីរបៀបសិស្សថ្លែងសុន្ទរកថា ដោយពន្យល់ពីមូលហេតុដែលសុន្ទរកថានោះគឺមានប្រសិទ្ធភាព និងលើកបញ្ជាក់ពីកូនសៀវភៅវិធីបង្កើនសមត្ថភាពនិយាយនិងបង្រៀន។ ក្រោយចប់ប្រជុំឬនៅពេលផ្សេងទៀត អ្នកត្រួតពិនិត្យសាលាអាចជូនឱវាទតាមតម្រូវការរបស់សិស្សម្នាក់ៗដើម្បីជួយឲ្យសិស្សរីកចម្រើនទៀត។
កំណត់ពេល : សុន្ទរកថាទាំងអស់មិនត្រូវថ្លែងឲ្យលើសពេលកំណត់ទេ ហើយឱវាទរបស់អ្នកត្រួតពិនិត្យក៏មិនត្រូវលើសពេលដែរ។ ពេលដែលសុន្ទរកថាទី១ ទី២ ឬទី៣លើសម៉ោង អ្នកត្រួតពិនិត្យគួរបញ្ឈប់សុន្ទរកថានោះដោយរបៀបស្លូតបូត។ ស្តីអំពីបងប្អូនប្រុសៗដែលមានគោលសំខាន់ពីអំណានគម្ពីរ បើហួសពេលកំណត់គាត់ត្រូវទទួលឱវាទដោយផ្ទាល់។ បងប្អូនទាំងអស់គ្នាត្រូវយកចិត្តទុកដាក់មើលប្រវែងសុន្ទរកថាឲ្យបានត្រឹមត្រូវ។ កម្មវិធីទាំងមូលមានរយៈពេល៣០នាទី។
អ្នកជូនឱវាទរង : បើមានបងប្រុសម្នាក់ទៀតដែលមានសមត្ថភាពក្រៅពីអ្នកត្រួតពិនិត្យសាលា នោះក្រុមអ្នកចាស់ទុំអាចជ្រើសរើសគាត់ឲ្យធ្វើជាអ្នកជូនឱវាទរង។ ប្រសិនបើក្រុមជំនុំមានអ្នកចាស់ទុំច្រើននោះ រាល់ឆ្នាំអ្នកចាស់ទុំផ្សេងទៀតដែលមានសមត្ថភាព អាចបំពេញមុខងារនេះ។ ភារកិច្ចរបស់គាត់គឺ ត្រូវជូនឱវាទដោយផ្ទាល់បើចាំបាច់ ចំពោះបងប្អូនប្រុសៗណាដែលមានគោលសំខាន់ពីអំណានគម្ពីរ។ អ្នកជូនឱវាទរងនេះមិនចាំបាច់ជូនឱវាទដល់អ្នកចាស់ទុំនិងអ្នកងារជំនួយជារៀងរាល់ដងដែលពួកគាត់ថ្លែងសុន្ទរកថាឡើយ។
លំហាត់សាឡើងវិញដោយសំណួរនិងចម្លើយ : ២០នាទី។ ពីរខែម្ដង អ្នកត្រួតពិនិត្យសាលានឹងធ្វើការសើរើឡើងវិញដោយសំណួរនិងចម្លើយ។ ការរៀនសាឡើងវិញនេះនឹងធ្វើឡើងក្រោយពីបានលើកគោលសំខាន់ៗពីអំណានគម្ពីររួចហើយ ដូចដែលបានពន្យល់ខាងលើ។ ការរៀនសាឡើងវិញនេះនឹងមានមូលដ្ឋានលើព័ត៌មានដែលបានត្រូវពិគ្រោះក្នុងកម្មវិធីសាលាក្នុងអំឡុងពេលពីរខែកន្លងទៅ រួមទាំងសប្ដាហ៍ដែលរៀនសាឡើងវិញនោះដែរ។ បើក្រុមជំនុំរបស់អ្នកមានសន្និបាតប្រចាំមណ្ឌល ឬមានទស្សនកិច្ចរបស់អ្នកត្រួតពិនិត្យមណ្ឌលនៅសប្ដាហ៍ដែលត្រូវមានលំហាត់សាឡើងវិញ លំហាត់សាឡើងវិញ គួរធ្វើនៅសប្ដាហ៍បន្ទាប់ពីនោះ។ ប៉ុន្តែសុន្ទរកថាទី១ ទី២ និងទី៣ គួរប្ដូរទៅសប្ដាហ៍ដែលមានសន្និបាតប្រចាំមណ្ឌល ឬទស្សនកិច្ចរបស់អ្នកត្រួតពិនិត្យមណ្ឌលវិញ។ មិនគួរផ្លាស់ប្ដូរកម្មវិធីដែលបានកំណត់ពីអំណានគម្ពីរ ឬគោលសំខាន់ពីអំណាននោះឡើយ។
កម្មវិធី
ថ្ងៃទី៥ ខែមករា អំណានគម្ពីរ : លោកុប្បត្តិ ១-៥
ទី១ : លោកុប្បត្តិ ៣:១-១៥
ទី២ : (my រឿងទី១)
ទី៣ : តើកិច្ចការអ្វីដែលមិនមែនឥតប្រយោជន៍? (១កូ. ១៥:៥៨)
ថ្ងៃទី១២ ខែមករា អំណានគម្ពីរ : លោកុប្បត្តិ ៦-១០
ទី១ : លោកុប្បត្តិ ៩:១-១៧
ទី២ : តើនេះជាបំណងព្រះទេដែលឲ្យមនុស្សឈឺចាប់នោះ? (bh ទំព័រ៣-៧)
ទី៣ : តើព្រះរៀបចំផែនដីយ៉ាងណាដើម្បីជាកន្លែងគួរឲ្យចង់រស់នៅ? (my រឿងទី២)
ថ្ងៃទី១៩ ខែមករា អំណានគម្ពីរ : លោកុប្បត្តិ ១១-១៦
ទី១ : លោកុប្បត្តិ ១៤:១-១៦
ទី២ : ដោយសារព្រះបានបង្កើតមនុស្ស តើទ្រង់មានគោលបំណងអ្វីសម្រាប់ពួកគេ? (my រឿងទី៣)
ទី៣ : តើព្រះយេហូវ៉ាកែប្រែបុគ្គលិកលក្ខណៈរបស់យើងយ៉ាងដូចម្ដេច? (អេសា. ៦៤:៨)
ថ្ងៃទី២៦ ខែមករា អំណានគម្ពីរ : លោកុប្បត្តិ ១៧-២០
ទី១ : លោកុប្បត្តិ ១៧:១-១៧
ទី២ : ហេតុអ្វីយើងគួររកចម្លើយចំពោះសំណួរសំខាន់ៗដែលទាក់ទងជីវិតយើង? (bh ទំព័រ៨-៩ វគ្គ១-៥)
ទី៣ : តើករណីរបស់នាងអេវ៉ាទុកជាការព្រមានចំពោះយើងយ៉ាងណា? (my រឿងទី៤)
ថ្ងៃទី២ ខែកុម្ភៈ អំណានគម្ពីរ : លោកុប្បត្តិ ២១-២៤
ទី១ : លោកុប្បត្តិ ២២:១-១៨
ទី២ : កូនចៅអ័ដាមនិងអេវ៉ាកាន់តែចាស់ទៅៗហើយស្លាប់ តើដោយព្រោះអ្វី? (my រឿងទី៥)
ទី៣ : a តើយើងបើកចិត្តឲ្យទូលាយក្នុងការបង្ហាញក្ដីស្រឡាញ់ចំពោះបងប្អូនដោយវិធីណាខ្លះ? (២កូ. ៦:១១-១៣)
ថ្ងៃទី៩ ខែកុម្ភៈ អំណានគម្ពីរ : លោកុប្បត្តិ ២៥-២៨
ទី១ : លោកុប្បត្តិ ២៥:១-១៨
ទី២ : តើកំណត់ហេតុអំពីកាអ៊ីននិងអេបិលផ្ដល់មេរៀនអ្វីសម្រាប់យើង? (my រឿងទី៦)
ទី៣ : តើព្រះគ្មានមេត្ដានិងមិនខ្វល់ពីមនុស្សឬ? (bh ទំព័រ១០-១២ វគ្គ៦-១០)
ថ្ងៃទី១៦ ខែកុម្ភៈ អំណានគម្ពីរ : លោកុប្បត្តិ ២៩-៣១
ទី១ : លោកុប្បត្តិ ២៩:១-២០
ទី២ : តើមានមូលហេតុអ្វីដែលយើងគួរឈប់«ខ្វល់ខ្វាយ»? (ម៉ាថ. ៦:២៥)
ទី៣ : លោកហេណុកមានភាពក្លាហាន ដូច្នេះតើយើងអាចធ្វើតាមគំរូគាត់យ៉ាងណា? (my រឿងទី៧)
ថ្ងៃទី២៣ ខែកុម្ភៈ អំណានគម្ពីរ : លោកុប្បត្តិ ៣២-៣៥
លំហាត់សាឡើងវិញ
ថ្ងៃទី២ ខែមីនា អំណានគម្ពីរ : លោកុប្បត្តិ ៣៦-៣៩
ទី១ : លោកុប្បត្តិ ៣៩:១-១៦
ទី២ : តើពួកទេវតាខ្លះបានបះបោរប្រឆាំងព្រះនិងក្លាយជាទេវតាអាក្រក់ដោយរបៀបណា? (my រឿងទី៨)
ទី៣ : តើព្រះមានអារម្មណ៍យ៉ាងណាពេលយើងជួបនឹងអំពើអយុត្ដិធម៌? (bh ទំព័រ១២-១៣ វគ្គ១១-១៣)
ថ្ងៃទី៩ ខែមីនា អំណានគម្ពីរ : លោកុប្បត្តិ ៤០-៤២
ទី១ : លោកុប្បត្តិ ៤០:១-១៥
ទី២ : (my រឿងទី៩)
ទី៣ : b ចូរប្រយ័ត្នពីការប្រកាន់យកតែគំនិតខ្លួនឯង!
ថ្ងៃទី១៦ ខែមីនា អំណានគម្ពីរ : លោកុប្បត្តិ ៤៣-៤៦
ទី១ : លោកុប្បត្តិ ៤៤:១-១៧
ទី២ : ពេលជីវិតទាំងឡាយលើផែនដីបានត្រូវបំផ្លាញចោល តើការបំផ្លាញនោះមានទំហំធំធេងប៉ុណ្ណា? (my រឿងទី១០)
ទី៣ : ព្រះចង់ឲ្យអ្នកស្គាល់ទ្រង់ (bh ទំព័រ១៣-១៦ វគ្គ១៤-១៧)
ថ្ងៃទី២៣ ខែមីនា អំណានគម្ពីរ : លោកុប្បត្តិ ៤៧-៥០
ទី១ : លោកុប្បត្តិ ៤៨:១-១៦
ទី២ : តើយើងគួរខ្លាចមេកំណាចទេ?
ទី៣ : តើព្រះនឹងកម្ទេចចោលពិភពលោកនេះដោយទឹកជំនន់ម្ដងទៀតទេ? (my រឿងទី១១)
ថ្ងៃទី៣០ ខែមីនា អំណានគម្ពីរ : និក្ខមនំ ១-៦
ទី១ : និក្ខមនំ ១:១-១៩
ទី២ : ហេតុអ្វីការសាងសង់ប៉មត្រូវបរាជ័យ? (my រឿងទី១២)
ទី៣ : ការប្រើនាមរបស់ព្រះនិងអត្ថន័យនៃនាមទ្រង់ (bh ទំព័រ២២៥-២២៧)
ថ្ងៃទី៦ ខែមេសា អំណានគម្ពីរ : និក្ខមនំ ៧-១០
ទី១ : និក្ខមនំ ៩:១-១៩
ទី២ : ហេតុអ្វីគេហៅអ័ប្រាហាំថា មិត្តសម្លាញ់របស់ព្រះ? (my រឿងទី១៣)
ទី៣ : c តើយើងអាចធ្វើយ៉ាងណាដើម្បីឲ្យកាឡាទី ៦:២ស៊ីគ្នានឹងកាឡាទី ៦:៥?
ថ្ងៃទី១៣ ខែមេសា អំណានគម្ពីរ : និក្ខមនំ ១១-១៤
ទី១ : និក្ខមនំ ១២:២១-៣៦
ទី២ : (my រឿងទី១៤)
ទី៣ : តើយើងអាចមានមិត្តភាពជិតស្និទ្ធជាមួយព្រះបានទេ? (bh ទំព័រ១៧-១៩ វគ្គ១៨-២៣)
ថ្ងៃទី២០ ខែមេសា អំណានគម្ពីរ : និក្ខមនំ ១៥-១៨
ទី១ : និក្ខមនំ ១៥:១-១៩
ទី២ : តើអ្វីបង្ហាញថាយើងដកខ្លួនពីសាសនាមិនពិត?
ទី៣ : តើយើងអាចទាញយកមេរៀនអ្វីពីករណីរបស់ប្រពន្ធឡុត? (my រឿងទី១៥)
ថ្ងៃទី២៧ ខែមេសា អំណានគម្ពីរ : និក្ខមនំ ១៩-២២
លំហាត់សាឡើងវិញ
ថ្ងៃទី៤ ខែឧសភា អំណានគម្ពីរ : និក្ខមនំ ២៣-២៦
ទី១ : និក្ខមនំ ២៤:១-១៨
ទី២ : តើនាងរេបិកាបានបង្ហាញគុណសម្បត្ដិអ្វី? (my រឿងទី១៦)
ទី៣ : តើគម្ពីរខុសប្លែកពីសៀវភៅឯទៀតយ៉ាងណា? (bh ទំព័រ២០-២១ វគ្គ១-៥)
ថ្ងៃទី១១ ខែឧសភា អំណានគម្ពីរ : និក្ខមនំ ២៧-២៩
ទី១ : និក្ខមនំ ២៩:១-១៨
ទី២ : តើអ្វីសឲ្យឃើញថាយ៉ាកុបចាត់ទុកអ្វីពិសិដ្ឋគឺមានតម្លៃ? (my រឿងទី១៧)
ទី៣ : d តើចិត្តស្មោះត្រង់ដែលមិនត្រូវរបៀបសំដៅទៅលើអ្វី? តើវាបង្កឲ្យមានគ្រោះថ្នាក់អ្វី?
ថ្ងៃទី១៨ ខែឧសភា អំណានគម្ពីរ : និក្ខមនំ ៣០-៣៣
ទី១ : និក្ខមនំ ៣១:១-១៨
ទី២ : តើមានទីសំអាងអ្វីបង្ហាញថាសៀវភៅគម្ពីរមានភាពត្រឹមត្រូវនិងស្របគ្នា? (bh ទំព័រ២២-២៣ វគ្គ៦-៩)
ទី៣ : តើស្នេហាពិតនិងការឈ្លក់នឹងសម្រស់ខុសគ្នាយ៉ាងណា? (my រឿងទី១៨)
ថ្ងៃទី២៥ ខែឧសភា អំណានគម្ពីរ : និក្ខមនំ ៣៤-៣៧
ទី១ : និក្ខមនំ ៣៧:១-២៤
ទី២ : (my រឿងទី១៩)
ទី៣ : e ដូចម្ដេចដែលហៅថាការបណ្ដែតបណ្ដោយ? តើមានមូលហេតុអ្វីដែលយើងមិនគួរបណ្ដែតបណ្ដោយ?
ថ្ងៃទី១ ខែមិថុនា អំណានគម្ពីរ : និក្ខមនំ ៣៨-៤០
ទី១ : និក្ខមនំ ៤០:១-១៩
ទី២ : តើយើងអាចរៀនអ្វីពីកំណត់ហេតុអំពីនាងឌីណា? (my រឿងទី២០)
ទី៣ : តើគម្ពីរជួយដោះស្រាយបញ្ហាផ្ទាល់ខ្លួនរបស់អ្នកដោយដូចម្ដេច? (bh ទំព័រ២៤-២៥ វគ្គ១០-១២)
ថ្ងៃទី៨ ខែមិថុនា អំណានគម្ពីរ : លេវីវិន័យ ១-៥
ទី១ : លេវីវិន័យ ៤:១-១៥
ទី២ : តើការច្រណែនបង្កឲ្យមានគ្រោះថ្នាក់អ្វីខ្លះ? (my រឿងទី២១)
ទី៣ : f តើគ្រិស្តសាសនិកគួរប្រើអំណាចរបស់ខ្លួនយ៉ាងណា?
ថ្ងៃទី១៥ ខែមិថុនា អំណានគម្ពីរ : លេវីវិន័យ ៦-៩
ទី១ : លេវីវិន័យ ៨:១-១៧
ទី២ : ហេតុអ្វីយើងអាចជឿជាក់ទៅលើទំនាយក្នុងគម្ពីរ? (bh ទំព័រ២៥-២៩ វគ្គ១៣-២០)
ទី៣ : តើយើងអាចទាញយកមេរៀនអ្វីពីបទពិសោធន៍របស់យ៉ូសែបដែលមានជាមួយប្រពន្ធប៉ូទីផារ? (my រឿងទី២២)
ថ្ងៃទី២២ ខែមិថុនា អំណានគម្ពីរ : លេវីវិន័យ ១០-១៣
ទី១ : លេវីវិន័យ ១១:២៩-៤៥
ទី២ : ហេតុអ្វីយ៉ូសែបអាចបកស្រាយសុបិនត្រូវម្ល៉េះ? (my រឿងទី២៣)
ទី៣ : ដោយធ្វើជាសិស្សលោកយេស៊ូដែលបានជ្រមុជទឹក តើយើងទទួលពរអ្វីខ្លះ?
ថ្ងៃទី២៩ ខែមិថុនា អំណានគម្ពីរ : លេវីវិន័យ ១៤-១៦
លំហាត់សាឡើងវិញ
ថ្ងៃទី៦ ខែកក្កដា អំណានគម្ពីរ : លេវីវិន័យ ១៧-២០
ទី១ : លេវីវិន័យ ១៩:១-១៨
ទី២ : លោកយេស៊ូគ្រិស្តជាមេស្ស៊ីដែលព្រះបានសន្យាចាត់ឲ្យមក (bh ទំព័រ២៣០-២៣១)
ទី៣ : (my រឿងទី២៤)
ថ្ងៃទី១៣ ខែកក្កដា អំណានគម្ពីរ : លេវីវិន័យ ២១-២៤
ទី១ : លេវីវិន័យ ២២:១៧-៣៣
ទី២ : យ៉ូសែបជាគំរូល្អប្រសើរស្តីអំពីក្ដីមេត្ដា (my រឿងទី២៥)
ទី៣ : តើគ្រិស្តសាសនិកពិតបង្ហាញយ៉ាងណាថាគេចេះគិតពីអ្នកក្រ?
ថ្ងៃទី២០ ខែកក្កដា អំណានគម្ពីរ : លេវីវិន័យ ២៥-២៧
ទី១ : លេវីវិន័យ ២៥:៣៩-៥៤
ទី២ : តើយើងអាចយកតម្រាប់តាមភាពស្មោះត្រង់របស់យ៉ូបដោយដូចម្ដេច? (my រឿងទី២៦)
ទី៣ : តើអ្វីជាគោលបំណងរបស់ព្រះសម្រាប់ផែនដី? (bh ទំព័រ៣០-៣១ វគ្គ១-៣)
ថ្ងៃទី២៧ ខែកក្កដា អំណានគម្ពីរ : ជនគណនា ១-៣
ទី១ : ជនគណនា ៣:១-២០
ទី២ : ហេតុអ្វីភាពស្លូតបូតអាស្រ័យទៅលើការចេះទប់ចិត្ត?
ទី៣ : (my រឿងទី២៧)
ថ្ងៃទី៣ ខែសីហា អំណានគម្ពីរ : ជនគណនា ៤-៦
ទី១ : ជនគណនា ៤:១-១៦
ទី២ : តើឪពុកម្ដាយជាគ្រិស្តសាសនិកអាចធ្វើតាមគំរូរបស់ម្ដាយម៉ូសេយ៉ាងណា? (my រឿងទី២៨)
ទី៣ : តើព្រះបានទទួលការប្រឆាំងយ៉ាងដូចម្ដេច? (bh ទំព័រ៣១-៣៥ វគ្គ៤-១០)
ថ្ងៃទី១០ ខែសីហា អំណានគម្ពីរ : ជនគណនា ៧-៩
ទី១ : ជនគណនា ៩:១-១៤
ទី២ : (my រឿងទី២៩)
ទី៣ : តើយើងបង្ហាញភក្ដីភាពចំពោះព្រះយេហូវ៉ាតាមវិធីណាខ្លះ?
ថ្ងៃទី១៧ ខែសីហា អំណានគម្ពីរ : ជនគណនា ១០-១៣
ទី១ : ជនគណនា ១៣:១៧-៣៣
ទី២ : ពេលអ្នកមានអារម្មណ៍ថាខ្លួនគ្មានសមត្ថភាពពង្រីកការផ្សាយទៀត តើអ្នកអាចធ្វើអ្វី? (my រឿងទី៣០)
ទី៣ : តើអ្នកណាជាអ្នកគ្រប់គ្រងពិភពលោកនេះ? (bh ទំព័រ៣៥-៣៦ វគ្គ១១-១៤)
ថ្ងៃទី២៤ ខែសីហា អំណានគម្ពីរ : ជនគណនា ១៤-១៦
ទី១ : ជនគណនា ១៤:២៦-៤៣
ទី២ : តើការស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះមានន័យយ៉ាងណា? (ទំនុក. ១១៩:៩៧)
ទី៣ : (my រឿងទី៣១)
ថ្ងៃទី៣១ ខែសីហា អំណានគម្ពីរ : ជនគណនា ១៧-២១
លំហាត់សាឡើងវិញ
ថ្ងៃទី៧ ខែកញ្ញា អំណានគម្ពីរ : ជនគណនា ២២-២៥
ទី១ : ជនគណនា ២២:២០-៣៥
ទី២ : (my រឿងទី៣២)
ទី៣ : តើមនុស្សយើងនឹងមានជីវិតបែបណានៅផែនដីនាពេលអនាគត? (bh ទំព័រ៣៧-៤០ វគ្គ១៥-២៤)
ថ្ងៃទី១៤ ខែកញ្ញា អំណានគម្ពីរ : ជនគណនា ២៦-២៩
ទី១ : ជនគណនា ២៧:១-១៤
ទី២ : តើសេចក្ដីដាស់តឿនមានន័យអ្វី? ហេតុអ្វីចំណុចនេះសំខាន់? (អេភ. ៦:៤)
ទី៣ : តើយើងគួររៀនមេរៀនអ្វីពីជ័យជម្នះរបស់ព្រះយេហូវ៉ានៅសមុទ្រក្រហម? (my រឿងទី៣៣)
ថ្ងៃទី២១ ខែកញ្ញា អំណានគម្ពីរ : ជនគណនា ៣០-៣២
ទី១ : ជនគណនា ៣២:១-១៥
ទី២ : តើយើងអាចទាញយកមេរៀនអ្វីពីការផ្គត់ផ្គង់របស់ព្រះយេហូវ៉ាដោយផ្ដល់ឲ្យនំម៉ាន៉ា? (my រឿងទី៣៤)
ទី៣ : ហេតុអ្វីជាការសំខាន់ដែលអ្នកស្គាល់សេចក្ដីពិតអំពីលោកយេស៊ូ? (bh ទំព័រ៤១ វគ្គ១-៣)
ថ្ងៃទី២៨ ខែកញ្ញា អំណានគម្ពីរ : ជនគណនា ៣៣-៣៦
ទី១ : ជនគណនា ៣៣:១-២៣
ទី២ : តាមរយៈក្រឹត្យវិន័យម៉ូសេ តើព្រះយេហូវ៉ាបង្រៀនពួកអ៊ីស្រាអែលអំពីអ្វី? (my រឿងទី៣៥)
ទី៣ : តើអ្វីបញ្ជាក់ថារាជាណាចក្រព្រះប្រសើរជាងរដ្ឋាភិបាលទាំងអស់របស់មនុស្ស?
ថ្ងៃទី៥ ខែតុលា អំណានគម្ពីរ : ចោទិយកថា ១-៣
ទី១ : ចោទិយកថា ២:១-១៥
ទី២ : តើលោកយេស៊ូមានមុខនាទីពិសេសអ្វី? (bh ទំព័រ៤២-៤៥ វគ្គ៤-៩)
ទី៣ : តើយើងអាចទាញយកមេរៀនអ្វីពីកំណត់ហេតុស្តីអំពីកូនគោមាស? (my រឿងទី៣៦)
ថ្ងៃទី១២ ខែតុលា អំណានគម្ពីរ : ចោទិយកថា ៤-៦
ទី១ : ចោទិយកថា ៤:១៥-២៨
ទី២ : (my រឿងទី៣៧)
ទី៣ : តើនៅពេលណាដែលអាចថា បើមានតិច នោះវិសេសជាងមានច្រើន? (សុ. ១៥:១៦)
ថ្ងៃទី១៩ ខែតុលា អំណានគម្ពីរ : ចោទិយកថា ៧-១០
ទី១ : ចោទិយកថា ៩:១-១៤
ទី២ : ពួកឈ្លបពីរនាក់ដែលទុកចិត្តលើព្រះយេហូវ៉ា (my រឿងទី៣៨)
ទី៣ : របៀបបទទំនាយដានីយ៉ែលទាយពីការយាងមករបស់មេស្ស៊ី (bh ទំព័រ២២៨-២២៩)
ថ្ងៃទី២៦ ខែតុលា អំណានគម្ពីរ : ចោទិយកថា ១១-១៣
លំហាត់សាឡើងវិញ
ថ្ងៃទី២ ខែវិច្ឆិកា អំណានគម្ពីរ : ចោទិយកថា ១៤-១៨
ទី១ : ចោទិយកថា ១៥:១-១៥
ទី២ : តើការកោតខ្លាចព្រះជាប់ទាក់ទងនឹងអ្វីខ្លះ?
ទី៣ : ហេតុអ្វីសំខាន់ម្ល៉េះឲ្យយើងគោរពអំណាចរបស់ព្រះយេហូវ៉ា? (my រឿងទី៣៩)
ថ្ងៃទី៩ ខែវិច្ឆិកា អំណានគម្ពីរ : ចោទិយកថា ១៩-២២
ទី១ : ចោទិយកថា ២២:១-១៩
ទី២ : (my រឿងទី៤០)
ទី៣ : តើលោកយេស៊ូមកពីណា? (bh ទំព័រ៤៥-៤៧ វគ្គ១០-១៤)
ថ្ងៃទី១៦ ខែវិច្ឆិកា អំណានគម្ពីរ : ចោទិយកថា ២៣-២៧
ទី១ : ចោទិយកថា ២៥:១-១៦
ទី២ : តើយើងគួរធ្វើអ្វីដើម្បីអាចរស់ជារៀងរហូតបាន? (my រឿងទី៤១)
ទី៣ : g តើមានអ្វីខ្លះដែលយើងគួរចាត់ទុកថាពិសិដ្ឋ?
ថ្ងៃទី២៣ ខែវិច្ឆិកា អំណានគម្ពីរ : ចោទិយកថា ២៨-៣១
ទី១ : ចោទិយកថា ៣០:១-១៤
ទី២ : តើយើងរៀនអ្វីពីកំណត់ហេតុអំពីបាឡាម?(my រឿងទី៤២)
ទី៣ : សេចក្ដីពិតអំពីព្រះវរបិតា រាជបុត្រា និងសកម្មពលបរិសុទ្ធ (bh ទំព័រ២៣២-២៣៤)
ថ្ងៃទី៣០ ខែវិច្ឆិកា អំណានគម្ពីរ : ចោទិយកថា ៣២-៣៤
ទី១ : ចោទិយកថា ៣២:១-២១
ទី២ : តើ«ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ា»គឺជាអ្វី? (សេផា. ១:១៤)
ទី៣ : (my រឿងទី៤៣)
ថ្ងៃទី៧ ខែធ្នូ អំណានគម្ពីរ : យ៉ូស្វេ ១-៥
ទី១ : យ៉ូស្វេ ៥:១-១៥
ទី២ : តើនាងរ៉ាហាបបានធ្វើអ្វីដែលបង្ហាញថាគាត់មានជំនឿ? (my រឿងទី៤៤)
ទី៣ : (my រឿងទី៤៥)
ថ្ងៃទី១៤ ខែធ្នូ អំណានគម្ពីរ : យ៉ូស្វេ ៦-៨
ទី១ : យ៉ូស្វេ ៨:១-១៧
ទី២ : ដោយសារជំនឿរបស់នាងរ៉ាហាប តើគាត់បានទទួលរង្វាន់អ្វី? (my រឿងទី៤៦)
ទី៣ : តើអ្វីបង្ហាញឲ្យឃើញថា យោបល់នៅសាស្ដា ៧:២១, ២២មានប្រយោជន៍?
ថ្ងៃទី២១ ខែធ្នូ អំណានគម្ពីរ : យ៉ូស្វេ ៩-១១
ទី១ : យ៉ូស្វេ ៩:១-១៥
ទី២ : តើយើងអាចទាញយកមេរៀនអ្វីពីការកាត់ទោសអេកាន? (my រឿងទី៤៧)
ទី៣ : តើយើងគួររៀនមេរៀនអ្វីពីចិត្តគំនិតរបស់ពួកគីបៀន? (my រឿងទី៤៨)
ថ្ងៃទី២៨ ខែធ្នូ អំណានគម្ពីរ : យ៉ូស្វេ ១២-១៥
លំហាត់សាឡើងវិញ
[កំណត់សម្គាល់]
a សម្រាប់តែបងប្អូនប្រុសៗដែលជាអ្នកចាស់ទុំឬអ្នកជំនួយកិច្ចបម្រើ។
b សម្រាប់តែបងប្អូនប្រុសៗដែលជាអ្នកចាស់ទុំឬអ្នកជំនួយកិច្ចបម្រើ។
c សម្រាប់តែបងប្អូនប្រុសៗដែលជាអ្នកចាស់ទុំឬអ្នកជំនួយកិច្ចបម្រើ។
d សម្រាប់តែបងប្អូនប្រុសៗដែលជាអ្នកចាស់ទុំឬអ្នកជំនួយកិច្ចបម្រើ។
e សម្រាប់តែបងប្អូនប្រុសៗដែលជាអ្នកចាស់ទុំឬអ្នកជំនួយកិច្ចបម្រើ។
f សម្រាប់តែបងប្អូនប្រុសៗដែលជាអ្នកចាស់ទុំឬអ្នកជំនួយកិច្ចបម្រើ។
g សម្រាប់តែបងប្អូនប្រុសៗដែលជាអ្នកចាស់ទុំឬអ្នកជំនួយកិច្ចបម្រើ។