បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១០/០៨ ទំ. ២
  • កម្មវិធីប្រជុំអប់រំកិច្ចបម្រើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីប្រជុំអប់រំកិច្ចបម្រើ
  • ២០០៨ កិច្ចបម្រើព្រះ
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៣ ខែ​តុលា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២០ ខែ​តុលា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៧ ខែ​តុលា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា
២០០៨ កិច្ចបម្រើព្រះ
km ១០/០៨ ទំ. ២

កម្មវិធី​ប្រជុំ​អប់រំ​កិច្ច​បម្រើ

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៣ ខែ​តុលា

ចម្រៀង​លេខ​៧៧

១០ នាទី : សេចក្ដី​ជូនដំណឹង​តាម​តំបន់។ សូម​ពន្យល់​ពី​ការ​ចែកចាយ​នូវ​ខិត្តប័ណ្ណ​ពិសេស​ដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​២០ ខែ​តុលា ហើយ​សូម​លើក​ទឹក​ចិត្ត​ទាំង​អស់​គ្នា​ឲ្យ​ទៅ​យក​ខិត្តប័ណ្ណ​មួយ​ចំនួន ប្រសិនបើ​មិន​ទាន់​បាន​យក​ទេ។ សូម​ពន្យល់​យ៉ាង​ខ្លី​ពី​ពាក្យ​ផ្សាយ​គំរូ​ស្តី​ពី​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី​១ ខែ​តុលា ទំព័រ​១០។ អញ្ជើញ​អ្នក​ផ្សាយ​ឲ្យ​ប្រាប់​ពី​បទ​ពិសោធន៍ តាំងពី​ពេល​ពួក​គាត់​ផ្ដល់​ទស្សនាវដ្ដី​នេះ​អស់​រយៈ​បី​បួន​សប្ដាហ៍​មក​ហើយ។

៣៥ នាទី : ​«​ការ​រៀបចំ​ថ្មី​សម្រាប់​កិច្ចប្រជុំ​ក្រុម​ជំនុំ​»។a បើ​មាន​ពេល​គ្រប់គ្រាន់ សូម​បើក​អាន​ខ​គម្ពីរ​និង​អញ្ជើញ​អ្នក​ស្ដាប់​ឲ្យ​លើក​ឡើង​ខ​គម្ពីរ​ក្នុង​ចម្លើយ។

ចម្រៀង​លេខ​៦៦

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២០ ខែ​តុលា

ចម្រៀង​លេខ​៤៨

៥ នាទី : សេចក្ដី​ជូនដំណឹង​តាម​តំបន់។ សូម​ជ្រើស​រើស​សេចក្ដី​ជូនដំណឹង​ពី​កិច្ច​បម្រើ​ព្រះ។

១០ នាទី : សេចក្ដី​ត្រូវការ​តាម​តំបន់។

៣០ នាទី : ​«​ការ​សិក្សា​គម្ពីរ​ដោយ​ខ្លួន​ឯង​និង​ជា​ក្រុម​គ្រួសារ គឺ​សំខាន់​ណាស់!​»។b បើ​មាន​ពេល​គ្រប់គ្រាន់ សូម​បើក​អាន​ខ​គម្ពីរ​និង​អញ្ជើញ​អ្នក​ស្ដាប់​ឲ្យ​លើក​ឡើង​ខ​គម្ពីរ​ក្នុង​ចម្លើយ។

ចម្រៀង​លេខ​៦៣

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៧ ខែ​តុលា

ចម្រៀង​លេខ​៧១

១០ នាទី : សេចក្ដី​ជូនដំណឹង​តាម​តំបន់។ សូម​អាន​សេចក្ដី​រាយការណ៍​ពី​គណនី ព្រម​ទាំង​សំបុត្រ​ដែល​បញ្ជាក់​ថា​បាន​ទទួល​វិភាគទាន។ សូម​ធ្វើការ​ពិគ្រោះ​ជា​សង្ខេប​ពី​ទស្សនាវដ្ដី​ប៉មយាម​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា រួច​អញ្ជើញ​អ្នក​ស្ដាប់​ឲ្យ​រៀបរាប់​អំពី​ចំណុច​សំខាន់​ខ្លះ​ៗ​ក្នុង​អត្ថបទ​ដែល​ពួក​គាត់​នឹង​យក​មក​ប្រើ​ពេល​ទៅ​ផ្សាយ។ សូម​រៀបចំ​ឲ្យ​មានការ​បង្ហាញ​ពី​របៀប​ដែល​អាច​ផ្ដល់​ទស្សនាវដ្ដី​នីមួយ​ៗ ដោយ​ប្រើ​យោបល់​នៅ​ទំព័រ​១០ ឬ​ពាក្យ​ផ្សាយ​ឯ​ទៀត​ដែល​ធ្វើ​ឲ្យ​មនុស្ស​ក្នុង​តំបន់​ផ្សាយ​ចាប់អារម្មណ៍។

២០ នាទី : រក្សា​ចិត្ត​អំណរ​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ សុន្ទរកថា​ដែល​លើក​ទឹកចិត្ត មាន​មូលដ្ឋាន​ពី​ទស្សនាវដ្ដី​ប៉មយាម​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០០៥ ទំព័រ​១៥​-​១៧ វគ្គ​១១​-​១៧។ សូម​សម្ភាស​អ្នក​ផ្សាយ​ម្នាក់​ឬ​ពីរ​នាក់​ដែល​បាន​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​យូរ​ឆ្នាំ​មក​ហើយ។ តើ​ពួក​គាត់​អាច​រក្សា​ឲ្យ​មាន​ចិត្ត​អំណរ​យ៉ាង​ដូច​ម្ដេច ទោះជា​មនុស្ស​មិន​បង្ហាញ​ចំណាប់អារម្មណ៍?

១៥ នាទី : ការ​រក្សា​ការពារ​អត្តសញ្ញាណ​របស់​យើង ជា​ជន​គ្រីស្ទាន។ សុន្ទរកថា​ដែល​មាន​មូលដ្ឋាន​ទៅ​លើ​ទស្សនាវដ្ដី​ប៉មយាម​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០០៥ ទំព័រ​២៩​-​៣១ វគ្គ​៧​-​១៤។ សូម​ជួយ​អ្នក​ស្ដាប់​ឲ្យ​យល់​ពី​របៀប​ដែល​យើង​អាច​ធ្វើ​ឲ្យ​អត្តសញ្ញាណ​ខ្លួន​ជា​គ្រិស្ត​សាសនិក​មាន​មូលដ្ឋាន​រឹង​មាំ។

ចម្រៀង​លេខ​៦២

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា

ចម្រៀង​លេខ​៤៧

១០ នាទី : សេចក្ដី​ជូនដំណឹង​តាម​តំបន់។ រំលឹក​អ្នក​ផ្សាយ​ឲ្យ​ដាក់​សេចក្ដី​រាយការណ៍​សម្រាប់​ខែ​តុលា។

២០ នាទី : កម្មវិធី​សាលា​កិច្ច​បម្រើ​ផ្សាយ​សម្រាប់​ឆ្នាំ​២០០៩។ ថ្លែង​ដោយ​អ្នក​ត្រួត​ពិនិត្យ​សាលា ជា​ការ​ពិគ្រោះ​ជាមួយ​អ្នក​ស្ដាប់​ពី​ការ​ផ្លាស់​ប្ដូរ​ថ្មី​ស្តី​ពី​សា​លា​នេះ សូម​មើល​«​ការ​ណែនាំ​»​នៅ​សន្លឹក​បន្ថែម​នៃ​កម្មវិធី​សាលា​កិច្ច​បម្រើ​ផ្សាយ។ ចូរ​ផ្ចង់​អារម្មណ៍​ទៅ​លើ​ការ​ផ្លាស់​ប្ដូរ​ថ្មី​ដែល​នឹង​ត្រូវ​រៀប​ចំ​ឡើង។ ចូរ​លើក​ទឹកចិត្ត​ទាំងអស់​គ្នា​ឲ្យ រៀបចំ​និង​ថ្លែង​សុន្ទរកថា​របស់​ខ្លួន​ដោយ​ចិត្ត​ឧស្សាហ៍ ផ្ដល់​ចម្លើយ​អំពី​គោល​សំខាន់​ៗ​ពី​អំណាន​គម្ពីរ និង​ធ្វើ​តាម​យោបល់​ដែល​បាន​ផ្ដល់​ឲ្យ​រៀង​រាល់​សប្ដាហ៍​ពី​កូនសៀវភៅ​វិធី​បង្កើន​សមត្ថភាព​និយាយ​និង​បង្រៀន។

១៥ នាទី : ចូរ​បង្កើន​សមត្ថភាព​ខាង​ការ​បង្រៀន។ ដឹក​នាំ​ដោយ​អ្នកត្រួតពិនិត្យ​កិច្ច​បម្រើ ឬ​អ្នក​ចាស់ទុំ​ឯ​ទៀត​ដែល​មាន​ពិសោធន៍ ហើយ​សូម​ពន្យល់​យ៉ាង​ខ្លី និង​លើក​បញ្ជាក់​អំពី​កត្ដា​សំខាន់​ៗ​ប្រាំ​យ៉ាង​ដែល​បាន​កំណត់​ទុក​នៅ​ទស្សនាវដ្ដី​ប៉ម​យាម​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០០៨ ទំព័រ​១៦​-​១៩ វគ្គ​៥​-​១៨។ សូម​សម្ភាស​អ្នក​ផ្សាយ​ម្នាក់ ឬ​ពីរ​នាក់​ដែល​ទទួល​អារម្មណ៍​ថា​ព័ត៌មាន​នេះ បាន​ជួយ​ពួក​គាត់​ឲ្យ​បង្កើន​សមត្ថភាព​ខាង​ការ​បង្ហាត់បង្រៀន​សិស្ស។

ចម្រៀង​លេខ​៣៤

[កំណត់​សម្គាល់]

a កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

b កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក