បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១/០៩ ទំ. ៤
  • សេចក្ដីជូនដំណឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីជូនដំណឹង
  • ២០០៩ កិច្ចបម្រើព្រះ
២០០៩ កិច្ចបម្រើព្រះ
km ១/០៩ ទំ. ៤

សេចក្ដី​ជូន​ដំណឹង​

◼ ឧបករណ៍​ផ្សាយ​សម្រាប់​ខែ​មករា : តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? ប្រសិនបើ​ម្ចាស់​ផ្ទះ​មាន​សៀវភៅ​នេះ​ហើយ សូម​ស្នើ​ផ្ដល់​សៀវភៅ​ដែល​មាន​១៩២​ទំព័រ​បោះពុម្ព​លើ​ក្រដាស​សាក​ពណ៌ ឬ​សៀវភៅ​មួយ​ណា​ក៏​បាន​ដែល​បាន​បោះពុម្ព​មុន​ឆ្នាំ​១៩៩២។ កុម្ភៈ : គន្លឹះ​នៃ​សុភមង្គល​គ្រួសារ ឬ​ព្រះ​គម្ពីរ បន្ទូល​នៃ​ព្រះ​ឬ​ពាក្យ​សំ​ដី​នៃ​មនុស្ស? មីនា : តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? សូម​មាន​ចិត្ត​ខ្នះខ្នែង​ហើយ​សង្វាត​ព្យាយាម​ដើម្បី​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ។ មេសា : ទស្សនាវដ្ដី​ប៉មយាម។ សូម​ខំ​ប្រឹង​ព្យាយាម​ត្រឡប់​ទៅ​ជួប​មនុស្ស​ថ្មី​ៗ​ដែល​ចាប់​អារម្មណ៍​ហើយ​បាន​មក​ស្ដាប់​សុន្ទរកថា​ពិសេស និង​អស់​អ្នក​ដែល​មក​ចូល​រួម​បុណ្យ​រំលឹក តែ​មិន​ទាន់​បាន​ចូល​រួម​យ៉ាង​សកម្ម​ជា​មួយ​នឹង​ក្រុម​ជំនុំ។ ការ​ធ្វើ​ដូច្នេះ​នឹង​បើក​ឱកាស​ឲ្យ​យើង​អាច​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ​នៅ​តាម​ផ្ទះ​ដល់​អស់​អ្នក​ដែល​មិន​ទាន់​យល់​ព្រម​ទទួល​នៅ​ឡើយ។

◼ ចាប់​ផ្ដើម​នៅ​សប្ដាហ៍​ទី​១​ក្នុង​ខែ​មីនា សុន្ទរកថា​សាធារណៈ​ថ្មី​សម្រាប់​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល​មាន​ចំណង​ជើង​ថា​«​ចូរ​បដិសេធ​ការ​ស្រមើ​ស្រមៃ​របស់​ពិភព​លោក​នេះ ហើយ​ស្វែងរក​រាជាណាចក្រ​របស់​ព្រះ​ដែល​មាន​ពិត​ប្រាកដ​»។

◼ ក្រុម​ជំនុំ​ទាំង​ឡាយ​គួរ​រៀប​ចំ​ឲ្យ​បាន​ល្អ ដើម្បី​ធ្វើ​ពិធី​បុណ្យ​រំលឹក​ឆ្នាំ​នេះ គឺ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែ​មេ​សា បន្ទាប់​ពី​ថ្ងៃ​លិច។ យក​ល្អ​ឲ្យ​ក្រុម​ជំនុំ​នីមួយ​ៗ​ធ្វើ​ពិធី​បុណ្យ​រំលឹក​ដោយ​ឡែក​ៗ​ពី​គ្នា។ នៅ​តំបន់​ណា​ដែល​ក្រុម​ជំនុំ​ជា​ច្រើន​ប្រើ​សាល​ប្រជុំ​តែ​មួយ នោះ​ប្រហែលជា​ក្រុម​ជំនុំ​មួយ​ឬ​ក្រុម​ជំនុំ​ឯ​ទៀត​អាច​ប្រើ​កន្លែង​ផ្សេង​ទៀត​នៅ​យប់​នោះ។ ប្រសិនបើ​អាច​ធ្វើ​ទៅ​បាន គួរ​មាន​យ៉ាង​តិច​បំផុត​៤០​នាទី​ចន្លោះ​កម្មវិធី​ក្រុម​ជំនុំ​ទាំង​ពីរ ដើម្បី​ឲ្យ​ទាំង​អស់​គ្នា​អាច​ទទួល​ប្រយោជន៍​យ៉ាង​ពេញ​លេញ​ពី​ការ​សេពគប់​បន្ទាប់​ពី​ពិធី​នោះ​ចប់។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក