សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២ ខែកុម្ភៈ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២ ខែកុម្ភៈ
ចម្រៀងលេខ៥៧
□ ការសិក្សាគម្ពីរជាក្រុមជំនុំ :
□ សាលាកិច្ចបម្រើផ្សាយ :
អំណានគម្ពីរ : លោកុប្បត្តិ ២១-២៤
ទី១ : លោកុប្បត្តិ ២២:១-១៨
ទី២ : កូនចៅអ័ដាមនិងអេវ៉ាកាន់តែចាស់ទៅៗហើយស្លាប់ តើដោយព្រោះអ្វី? (my រឿងទី៥)
ទី៣ : តើយើងបើកចិត្តឲ្យទូលាយក្នុងការបង្ហាញក្ដីស្រឡាញ់ចំពោះបងប្អូនដោយវិធីណាខ្លះ? (២កូ. ៦:១១-១៣)
□ កិច្ចប្រជុំអប់រំកិច្ចបម្រើ :
ចម្រៀងលេខ៩៩
៥ នាទី : សេចក្ដីជូនដំណឹងតាមតំបន់។ សូមរំលឹកអ្នកផ្សាយឲ្យដាក់របាយការណ៍នៃកិច្ចបម្រើផ្សាយខែមករា។
១០ នាទី : សេចក្ដីត្រូវការតាមតំបន់។
១០ នាទី : សម្ដីដែលអាចរារាំងការសន្ទនា។ ក្រោយពីបាននិយាយពាក្យផ្ដើមយ៉ាងខ្លី សូមសម្ដែងពីរបៀបដែលយើងអាចឆ្លើយតបនឹងការជំទាស់ខ្លះៗដែលគេចូលចិត្តលើកដើម្បីរារាំងការសន្ទនា ដែលមាននៅក្នុងតំបន់ផ្សាយរបស់យើង ដោយប្រើកូនសៀវភៅរបៀបចាប់ផ្ដើមនិងបន្តការពិគ្រោះគ្នាអំពីព្រះគម្ពីរ ទំព័រ៧-១៦។
១០ នាទី : រៀបចំដើម្បីផ្ដល់ជូនទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកុម្ភៈ។ ការពិភាក្សាជាមួយអ្នកស្ដាប់។ បន្ទាប់ពីពិគ្រោះជាសង្ខេបនូវចំណុចខ្លះៗពីទស្សនាវដ្ដី សូមសួរអ្នកស្ដាប់អំពីអត្ថបទមួយណា ដែលមនុស្សនៅក្នុងតំបន់ផ្សាយរបស់យើងចូលចិត្តពិភាក្សា ហើយមូលហេតុអ្វី? ដោយប្រើអត្ថបទខ្លះៗទាំងនេះ សូមអញ្ជើញអ្នកស្ដាប់ឲ្យលើកសំណួរមួយដែលពួកគាត់ប្រហែលជាសួរដើម្បីផ្ដើមការសន្ទនា និងបទគម្ពីរមួយដែលពួកគាត់ប្រហែលជានឹងអានជូនម្ចាស់ផ្ទះមុនផ្ដល់ទស្សនាវដ្ដី។ បញ្ចប់ដោយធ្វើការសម្ដែងពីរបៀបដែលយើងអាចផ្ដល់ទស្សនាវដ្ដីដោយយកពាក្យផ្សាយជាគំរូដែលមាននៅទំព័រ៤ ឬពាក្យផ្សាយផ្សេងទៀតដែលអ្នកស្ដាប់ជូនយោបល់។
ចម្រៀងលេខ២១