សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២២ ខែមិថុនា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២២ ខែមិថុនា
ចម្រៀងលេខ៧៩
□ ការសិក្សាគម្ពីរជាក្រុមជំនុំ :
□ សាលាកិច្ចបម្រើផ្សាយ :
អំណានគម្ពីរ : លេវីវិន័យ ១០-១៣
ទី១ : លេវីវិន័យ ១១:២៩-៤៥
ទី២ : ហេតុអ្វីយ៉ូសែបអាចបកស្រាយសុបិនត្រូវម្ល៉េះ? (my រឿងទី២៣)
ទី៣ : ដោយធ្វើជាសិស្សលោកយេស៊ូដែលបានជ្រមុជទឹក តើយើងទទួលពរអ្វីខ្លះ?
□ ការប្រជុំអប់រំកិច្ចបម្រើ :
ចម្រៀងលេខ៨៣
៥ នាទី : សេចក្ដីជូនដំណឹង។
៨ នាទី : របៀបរៀបចំដើម្បីផ្ដល់ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកក្កដា។ បន្ទាប់ពីរៀបរាប់យ៉ាងខ្លីអំពីទស្សនាវដ្ដី សូមសួរអ្នកស្ដាប់ តើអត្ថបទមួយណាដែលពួកគាត់គិតថាមនុស្សក្នុងតំបន់ផ្សាយចាប់អារម្មណ៍។ ហើយហេតុអ្វី? តើពួកគាត់នឹងលើកសំណួរយ៉ាងណា ហើយលើកបទគម្ពីរមួយណាដើម្បីចាប់ផ្ដើមការសន្ទនា? សូមបង្ហាញពីរបៀបដែលអាចផ្ដល់ទស្សនាវដ្ដី។
២២ នាទី : ចំណុចខ្លះៗដែលត្រូវចងចាំនិងប្រុងប្រយ័ត្នពេលសប្បាយក្នុងការចូលរួមការកម្សាន្តល្អ។ ការពិគ្រោះជាមួយអ្នកស្ដាប់ដែលមានមូលដ្ឋានលើអត្ថបទក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមីនា ឆ្នាំ២០០៦ ទំព័រ២៣-២៤ វគ្គ១៤-១៨។ តើហេតុអ្វីបានជាការល្អបើយើងមិនជប់លៀងធំពេកនោះ? ហេតុអ្វីបានជាត្រូវត្រួតពិនិត្យឲ្យបានដិតដល់ពេលរៀបចំពិធីជួបជុំគ្នានោះ? ប្រសិនបើមានបទភ្លេងនៅពិធីណាមួយ ហេតុអ្វីជាការសំខាន់ដែលអ្នកចាត់ចែងពិធីជ្រើសរើសបទភ្លេងដោយប្រុងប្រយ័ត្ន? ដោយត្រួតពិនិត្យការកម្សាន្តរបស់កូនខ្លួន តើមាតាបិតាអាចការពារពួកគេយ៉ាងដូចម្ដេច?
ចម្រៀងលេខ១០