លំហាត់សាឡើងវិញ សម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំណួរនិងចម្លើយនៅឯសាលាកិច្ចបម្រើផ្សាយក្នុងអំឡុងសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១០។ អ្នកត្រួតពិនិត្យសាលានឹងដឹកនាំការធ្វើលំហាត់សាឡើងវិញនេះអស់២០នាទី ដោយផ្អែកលើព័ត៌មានពីសុន្ទរកថាទាំងប៉ុន្មានចាប់ផ្ដើមសប្ដាហ៍ថ្ងៃទី៣ ខែឧសភា ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១០។
១. តើយើងអាចទាញមេរៀនអ្វីពីការយំស្ដាយរបស់ដាវីឌចំពោះអ័ប៊ីនើរ? (២សាំ. ៣:៣១-៣៤) [w០៥ ១/៩ ទំព័រ៣០ វគ្គ៥; w០៦ ១/៨ ទំព័រ១៥ វគ្គ៩-១០]
២. ហេតុអ្វីបានជាព្រះយេហូវ៉ាសម្លាប់អ៊ុសា? (២សាំ. ៦:៦, ៧) [w០៥ ១/៥ ទំព័រ២២ វគ្គ២០, ២១]
៣. តើយើងអាចទាញយកមេរៀនអ្វីពីចំណុចថាដាវីឌបានសុំការណែនាំពីព្រះយេហូវ៉ា? (២សាំ. ៥:១៩) [w០៣ ១/៨ ទំព័រ៨ វគ្គ៤]
៤. ហេតុអ្វីយើងអាចនិយាយថារបៀបដែលដាវីឌប្រព្រឹត្តទៅលើមភីបូសែតជាសេចក្ដីសប្បុរសដ៏ស្មោះ? តើគំរូនោះគួរមានឥទ្ធិពលយ៉ាងណាមកលើយើង? (២សាំ. ៩:៧) [w០២ ១/៨ ទំព័រ២៨ វគ្គ៥]
៥. ដោយពិចារណាអំពីទំនាក់ទំនងរវាងអាំណូននិងតាម៉ារ តើប្អូនយុវវ័យទាំងប្រុសទាំងស្រីអាចទាញយកមេរៀនអ្វី? (២សាំ. ១៣:១៥) [w០១ ១/៨ ទំព័រ២៤ វគ្គ៦]
៦. ដោយផ្អែកលើបទគម្ពីរ តើយើងអាចវែកញែកយ៉ាងដូចម្ដេចថាការចោទប្រកាន់របស់ស៊ីបាទៅលើមភីបូសែតគឺមិនពិត? (២សាំ. ១៦:១-៤) [w០២ ១/៥ ទំព័រ១៩-២០ វគ្គ១១, កំណត់សម្គាល់]
៧. ពេលដែលដាវីឌបានសុំបារស៊ីឡាយ ដែលមានអាយុ៨០ឆ្នាំឲ្យរួមតុជាមួយស្តេចនៅវាំង ហេតុអ្វីបារស៊ីឡាយបានជូនយោបល់ឲ្យយកគីមហាំ? (២សាំ. ១៩:៣៣-៣៧) [w០៧ ១/៦ ទំព័រ២៦ វគ្គ១៣]
៨. តើសាំយូអែលទី២ ២៤:១០ពង្រឹងទំនុកចិត្តរបស់យើងទៅលើបណ្ដាំរបស់ព្រះយ៉ាងដូចម្ដេច? [kl ទំព័រ១៧ វគ្គ១៥]
៩. ហេតុអ្វីបានជាអ័ដូនីយ៉ាខំដណ្ដើមយករាជ្យក្នុងកាលដែលដាវីឌនៅរស់ដូច្នេះ? (១ព. ១:៥) [w០៥ ១/១០ ទំព័រ២៩ វគ្គ៥]
១០. ហេតុអ្វីបានជាព្រះយេហូវ៉ាសម្រេចតាមសេចក្ដីអធិដ្ឋានរបស់សាឡូម៉ូនដែលសុំប្រាជ្ញានិងសមត្ថភាពពិចារណាដឹងខុសត្រូវនោះ? (១ព. ៣:៩) [w០៥ ១/១០ ទំព័រ៣១ វគ្គ៣]