សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៨ ខែមិថុនា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៨ ខែមិថុនា
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: ពង្សាវតារក្សត្រទី១ ៣-៦
លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ
□ ការប្រជុំអប់រំកិច្ចបម្រើ:
៥ នាទី: សេចក្ដីជូនដំណឹង។
១៥ នាទី: សេចក្ដីត្រូវការតាមតំបន់។
១៥ នាទី: ត្រូវបានបង្ហាត់បង្រៀនតាំងពីនៅក្មេងតូច។ ជាការពិគ្រោះជាមួយនឹងអ្នកស្ដាប់។ ធីម៉ូថេត្រូវបានគេទទួលស្គាល់ថា ជាអ្នកផ្សាយដែលមានចិត្តខ្នះខ្នែងហើយប៉ិនប្រសប់។ (ភី. ២:២០-២២) មូលហេតុសំខាន់មួយគឺ ធីម៉ូថេបានទទួលការបង្ហាត់បង្រៀនអំពីព្រះពីជីដូននិងម្ដាយរបស់គាត់តាំងពីគាត់ជាទារកនៅឡើយ។ (២ធី. ១:៥; ៣:១៥) យោបល់ខ្លះៗដូចតទៅនេះ ដែលមានមូលដ្ឋានលើបទគម្ពីរ អាចជួយឪពុកម្ដាយឲ្យបង្ហាត់បង្រៀនកូនឲ្យក្លាយជាអ្នកផ្សាយដ៏ប៉ិនប្រសប់: (១) ចូរយកកូនទៅផ្សព្វផ្សាយជាមួយតាំងពីកូននៅតូចនៅឡើយ កាន់តែឆាប់ កាន់តែល្អ។ ចូរបង្ហាត់បង្រៀនកូនឲ្យរួមចំណែកការផ្សព្វផ្សាយ សមស្របតាមអាយុនិងសមត្ថភាពរបស់កូន។ (សុភ. ២២:៦) (២) ចូរទុកគំរូល្អស្តីអំពីការចាត់ទុកកិច្ចបម្រើព្រះជាអ្វីសំខាន់បំផុត។ (ភី. ១:៩, ១០) (៣) ចូរជួយកូនបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់និងចិត្តកតញ្ញូ ចំពោះកិច្ចបម្រើផ្សាយក្នុងអំឡុងពេលគោរពប្រណិប័តន៍ជាក្រុមគ្រួសារ និងក្នុងឱកាសផ្សេងទៀត។ (ចោ. ៦:៦, ៧) (៤) តាមរយៈពាក្យសម្ដីនិងការប្រព្រឹត្តរបស់អ្នក ចូរបង្ហាញថាអ្នកចូលចិត្តកិច្ចបម្រើផ្សាយ។ (ភី. ៣:៨; ៤:៨; ១ធី. ១:១២) (៥) ជាក្រុមគ្រួសារ ចូរមានទម្លាប់ទៅផ្សព្វផ្សាយជាមួយគ្នាជាទៀងទាត់។ (សកម្ម. ៥:៤១, ៤២) (៦) ចូរសេពគប់ជាមួយនឹងបងប្អូនដែលមានចិត្តខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយ។ (សុភ. ១៣:២០) អញ្ជើញអ្នកស្ដាប់ឲ្យរៀបរាប់ចំៗពីរបៀប ដែលឪពុកម្ដាយរបស់ពួកគេបានជួយពួកគេឲ្យបង្កើនអំណរនិងប្រសិទ្ធភាពក្នុងកិច្ចផ្សព្វផ្សាយ។