កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី២៥ ខែមិថុនា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៥ ខែមិថុនា
ចម្រៀងលេខ១៨ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
lv សេចក្ដីពន្យល់បន្ថែម ទំព័រ២៣៧-២៣៩ (២៥នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: អេសេគាល ១-៥ (១០នាទី)
លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ (២០នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
១០ នាទី: សេចក្ដីជូនដំណឹង។ សូមប្រើពាក្យផ្សាយគំរូដែលមាននៅទំព័រទី៤ ដើម្បីធ្វើការសម្ដែងអំពីរបៀបចាប់ផ្ដើមការសិក្សាមួយនៅថ្ងៃសៅរ៍ដំបូងក្នុងខែកក្កដា ដោយប្រើទស្សនាវដ្ដីប៉មយាម។
១៥ នាទី: ពេលផ្សព្វផ្សាយ សូមប្រើវេលានោះឲ្យមានតម្លៃ។ (អេភ. ៥:១៥, ១៦) ការពិគ្រោះដែលមានមូលដ្ឋានលើសំណួរដូចខាងក្រោម។ (១) តើតាមរបៀបណាយើងអាចប្រើពេលវេលាឲ្យមានតម្លៃ ពេល (ក) ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ? (ខ) ចប់កិច្ចប្រជុំផ្សព្វផ្សាយ? (គ) ចាំក្នុងឡានកាលដែលអ្នកជិះជាមួយយើងនិយាយយូរជាមួយអ្នកដែលចាប់អារម្មណ៍? (ឃ) ធ្វើការត្រឡប់ទៅជួបដែលនៅឆ្ងាយៗពីគ្នា? (២) តើតាមរបៀបណាដែលយើងអាចសន្សំពេលវេលា ពេល (ក) សមាជិកក្រុមគ្រួសារបរិភោគមុនចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ បើអាចធ្វើបាន? (ខ) បងប្អូនម្នាក់ៗមកកិច្ចប្រជុំផ្សព្វផ្សាយទាន់ម៉ោង? (គ) យើងយកចិត្តទុកដាក់ស្ដាប់អ្នកដឹកនាំ កាលដែលគាត់រៀបចំក្រុម ហើយក្រោយកិច្ចប្រជុំផ្សព្វផ្សាយចប់ ជៀសវាងការរៀបចំក្រុមម្ដងទៀតបើមិនចាំបាច់? (ឃ) បងប្អូនទាំងអស់គ្នាស្គាល់កន្លែងដែលត្រូវផ្សព្វផ្សាយ?
១០ នាទី: សៀវភៅដែលត្រូវស្នើផ្ដល់ក្នុងខែកក្កដា។ ការពិគ្រោះ។ សូមរៀបរាប់អំពីផ្នែកផ្សេងៗដែលមានក្នុងសៀវភៅដែលត្រូវស្នើផ្ដល់ ហើយសូមធ្វើការសម្ដែងមួយឬពីរ។
ចម្រៀងលេខ២៩ និងសេចក្ដីអធិដ្ឋាន