កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី១ ខែកក្កដា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១ ខែកក្កដា
ចម្រៀងលេខ១១ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
dg ទំព័រ២២ វគ្គ១ ដល់ទំព័រ២៥ វគ្គ១៤ (៣០នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: សកម្មភាព ១១-១៤ (១០នាទី)
ទី១: សកម្មភាព ១១:១-១៨ (៤នាទី ឬខ្លីជាង)
ទី២: តើអ្នកណានឹងត្រូវប្រោសឲ្យរស់ឡើងវិញ?—wp១១ ១/៨ ទំព័រ៣២ សំណួរទី៤ (៥នាទី)
ទី៣: តើអ្នកណាជាមិត្តពិតប្រាកដរបស់អ្នក?—ទំនុក. ១១៩:៦៣; wp១១ ១/១០ ទំព័រ១៣-១៤ វគ្គ១៣-១៥ (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
១០ នាទី: យោបល់សម្រាប់ស្នើផ្ដល់ទស្សនាវដ្ដីក្នុងខែកក្កដា។ ការពិគ្រោះ។ សូមចំណាយពេល៣០ទៅ៦០វិនាទីដើម្បីរៀបរាប់អំពីមូលហេតុដែលព័ត៌មានទាំងនោះគួរជាទីចាប់អារម្មណ៍ចំពោះមនុស្សក្នុងតំបន់ផ្សាយ។ បន្ទាប់មក សូមប្រើអត្ថបទខាងដើមក្នុងទស្សនាវដ្ដីប៉មយាម អញ្ជើញអ្នកស្ដាប់ឲ្យបញ្ចេញយោបល់អំពីសំណួរដែលមនុស្សក្នុងតំបន់ផ្សាយនឹងចាប់អារម្មណ៍ រួចមកសូមពួកគាត់ឲ្យយោបល់អំពីបទគម្ពីរដែលចង់អាន។ បើមានពេល សូមធ្វើដូចគ្នាចំពោះអត្ថបទមួយទៀតក្នុងទស្សនាវដ្ដីនោះ។ ធ្វើការសម្ដែងអំពីរបៀបស្នើផ្ដល់ទស្សនាវដ្ដី។
១០ នាទី: សេចក្ដីត្រូវការក្នុងក្រុមជំនុំ។
១០ នាទី: តើយើងទាញមេរៀនអ្វី? ការពិគ្រោះ។ សូមអ្នកស្ដាប់អាន លូកា ១២:១៦-៣១។ សូមពិចារណាអំពីរបៀបដែលកំណត់ហេតុនេះអាចជួយយើងក្នុងកិច្ចបម្រើផ្សាយ។
ចម្រៀងលេខ៣៥ និងសេចក្ដីអធិដ្ឋាន