កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី៨ ខែកក្កដា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៨ ខែកក្កដា
ចម្រៀងលេខ៤៣ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
dg ទំព័រ២៥ វគ្គ១៥ ដល់ទំព័រ២៨ វគ្គ២៧ (៣០នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: សកម្មភាព ១៥-១៧ (១០នាទី)
ទី១: សកម្មភាព ១៦:១៦-៣៤ (៤នាទី ឬខ្លីជាង)
ទី២: ហេតុអ្វីគ្រិស្តសាសនិកអាចមានសុភមង្គលពេលមានគេបៀតបៀន?—ម៉ាថ. ៥:១១, ១២; w០៤ ១/១២ ទំព័រ៥ (៥នាទី)
ទី៣: តើរាជាណាចក្ររបស់ព្រះជាអ្វី?—wp១១ ១/១០ ទំព័រ៣១ សំណួរទី១ (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
១០ នាទី: វិធីផ្សព្វផ្សាយដំណឹងល្អ ការនាំមនុស្សដែលចាប់អារម្មណ៍ឲ្យស្គាល់អង្គការរបស់ព្រះយេហូវ៉ា។ សុន្ទរកថាមានមូលដ្ឋានលើ កិច្ចបម្រើព្រះរាជាណាចក្រយើង ខែមេសា ឆ្នាំ២០០៧ ទំព័រ៦ វគ្គ១-៣។ អញ្ជើញអ្នកស្ដាប់ប្រាប់អំពីរបៀបដែលពួកគេបានប្រើសៀវភៅស្តើងបំណងប្រាថ្នារបស់ព្រះយេហូវ៉ា ដើម្បីជួយសិស្សគម្ពីររបស់ពួកគាត់ឲ្យស្គាល់អង្គការ។
១០ នាទី: ល្បងលព្រះយេហូវ៉ា ហើយទទួលពររហូតដល់គ្មានកន្លែងល្មមទុកបាន។ (ម៉ាឡ. ៣:១០) សម្ភាសអ្នកត្រួសត្រាយពេញពេលពីរឬបីនាក់។ តើពួកគាត់ចូលចិត្តអ្វីច្រើនជាងគេបំផុតស្តីអំពីកិច្ចបម្រើពេញពេល? តើតាមរបៀបណាដែលកិច្ចបម្រើត្រួសត្រាយពេញពេលជួយពួកគាត់ចូលទៅជិតព្រះយេហូវ៉ាកាន់តែជិតស្និទ្ធជាង? អញ្ជើញពួកគាត់ប្រាប់ពីបទពិសោធន៍ល្អៗដែលពួកគាត់ធ្លាប់មាន។ បញ្ចប់ដោយអញ្ជើញអ្នកផ្សព្វផ្សាយឲ្យពិចារណាអំពីការធ្វើជាអ្នកត្រួសត្រាយពេញពេលនៅខែកញ្ញានេះ។
១០ នាទី: «ចូរយកតម្រាប់តាមយ៉ូអែលជាអ្នកប្រកាសទំនាយ»។ សំណួរនិងចម្លើយ។
ចម្រៀងលេខ៥៤ និងសេចក្ដីអធិដ្ឋាន