កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី២២ ខែកក្កដា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២២ ខែកក្កដា
ចម្រៀងលេខ២២ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
dg ទំព័រ២៩ វគ្គ៩ ដល់ទំព័រ៣១ វគ្គ១៨ (៣០នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: សកម្មភាព ២២-២៥ (១០នាទី)
ទី១: សកម្មភាព ២២:១៧-៣០ (៤នាទី ឬខ្លីជាង)
ទី២: តើក្នុងន័យអ្វីដែលយើងនៅក្នុងពិភពលោក តែមិនរួមចំណែកក្នុងពិភពលោក?—យ៉ូន. ១៧:១៥,១៦; w០៤ ១/១១ ទំព័រ២៣-២៤ វគ្គ១-២; w០៥ ១/១០ ទំព័រ២៧-២៨ វគ្គ១៦-១៧ (៥នាទី)
ទី៣: តើរាជាណាចក្ររបស់ព្រះនឹងធ្វើអ្វីខ្លះ?—wp១១ ១/១០ ទំព័រ៣២ សំណួរទី៥ (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
១០ នាទី: តើអ្នកបានត្រៀមខ្លួនសម្រាប់ឆ្នាំសិក្សាថ្មីហើយឬនៅ? ការពិគ្រោះ។ អញ្ជើញអ្នកស្ដាប់ឲ្យរៀបរាប់អំពីបញ្ហាខ្លះៗដែលប្អូនៗគ្រិស្តសាសនិកនឹងជួបប្រទះនៅឯសាលា។ សូមពន្យល់អំពីរបៀបដែលឪពុកម្ដាយអាចប្រើសៀវភៅផ្សេងៗក្នុងពេលគោរពប្រណិប័តន៍ជាក្រុមគ្រួសារ ដើម្បីជួយកូនៗឲ្យត្រៀមខ្លួនចំពោះការពិបាកដែលពួកគេនឹងត្រូវប្រឈមមុខក្នុងឆ្នាំសិក្សាថ្មី។ (១ពេ. ៣:១៥) សូមជ្រើសរើសប្រធានបទមួយឬពីរ រួចប្រាប់យោបល់ល្អខ្លះៗដែលមានក្នុងសៀវភៅរបស់យើង។ អញ្ជើញអ្នកស្ដាប់ឲ្យរៀបរាប់អំពីរបៀបដែលពួកគេបានផ្សព្វផ្សាយនៅឯសាលា។
២០ នាទី: «វិធីថ្មីដើម្បីផ្សព្វផ្សាយជាសាធារណៈ»។ សំណួរនិងចម្លើយ។ បញ្ជាក់អំពីការរៀបចំក្នុងតំបន់ផ្សាយរបស់ក្រុមជំនុំដើម្បីផ្សព្វផ្សាយជាសាធារណៈ និងប្រាប់បទពិសោធន៍ល្អៗ។
ចម្រៀងលេខ១ និងសេចក្ដីអធិដ្ឋាន