កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី១៤ ខែមេសា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៤ ខែមេសា
ចម្រៀងលេខ៣៧ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
cl ជំ. ៥ វ. ១៨-២១ និងប្រអប់នៅទំ. ៥៥ (៣០នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: និក្ខមនំ ១១–១៤ (១០នាទី)
ទី១: និក្ខមនំ ១២:៣៧-៥១ (៤នាទី ឬខ្លីជាង)
ទី២: ហេតុអ្វីលោកយេស៊ូមកផែនដី?—fg ទំ. ៨ វ. ២ (៥នាទី)
ទី៣: តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងដែលបានប្រែចិត្ត?—w១២ ១/៤ ទំ. ២២-២៣ (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
១៥ នាទី: «តើអ្នករាល់គ្នាជឿថាមានតែសាក្សីព្រះយេហូវ៉ាប៉ុណ្ណោះដែលមានសាសនាពិតឬទេ?»។ សុន្ទរកថាដែលមានមូលដ្ឋានលើសំណួរទី១និងទី២ ក្រោម«សំណួរដែលមនុស្សជាច្រើនសួរ»ក្នុងគេហទំព័រjw.org។ (សូមចូលគេហទំព័រwww.pr2711.com/km រួចចុច«អំពីយើង»។ បន្ទាប់មកចុច«សំណួរដែលមនុស្សជាច្រើនសួរ» ហើយចុច«ជំនឿ»)។ សូមពន្យល់អំពីរបៀបដែលព័ត៌មាននោះអាចជួយយើងឲ្យចេះឆ្លើយក្នុងកិច្ចបម្រើផ្សាយដោយមិនធ្វើឲ្យគេទាស់ចិត្ត។
១៥ នាទី: «ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ដោយធ្វើជាដៃគូផ្សាយល្អ»។ ការពិគ្រោះ។ សូមធ្វើការសម្ដែងខ្លីពីរដែលបង្ហាញអំពីដៃគូផ្សាយដែលមិនសូវចេះជួយ។ ក្រោយពីការសម្ដែងនីមួយៗ សូមអញ្ជើញអ្នកស្ដាប់ប្រាប់អំពីរបៀបដែលដៃគូផ្សាយនោះអាចជួយធ្វើឲ្យស្ថានភាពប្រសើរជាង។
ចម្រៀងលេខ៤៥ និងសេចក្ដីអធិដ្ឋាន