កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី១៣ ខែតុលា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៣ ខែតុលា
ចម្រៀងលេខ៨ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
cl ជំ. ១៤ វ. ១០-១៥ (៣០នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: ចោទិយកថា ៤–៦ (១០នាទី)
ទី១: ចោទិយកថា ៤:២៩-៤៣ (៤នាទី ឬខ្លីជាង)
ទី២: តើយើងអាចសម្រេចចិត្តឲ្យព្រះគ្រប់គ្រងយើងយ៉ាងដូចម្ដេច?—fg ទំ. ១៧ វ. ៣-៥ (៥នាទី)
ទី៣: តើព្រះពេញចិត្តនឹងមនុស្សដែលរួមដំណេកជាមួយមនុស្សភេទដូចគ្នាឬទេ?—w១១ ១/១២ ទំ. ៧ សំណួរទី៨ (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
បទគម្ពីរប្រចាំខែ: «ប្រកាសបណ្ដាំរបស់ព្រះ ចូរប្រកាសជាបន្ទាន់»។—២ធី. ៤:២
៥ នាទី: តើការផ្សព្វផ្សាយជាបន្ទាន់មានន័យយ៉ាងណា? ថ្លែងដោយចិត្តរំភើប មានមូលដ្ឋានលើ ធីម៉ូថេទី២ ៤:២។ សូមប្រើទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមីនា ឆ្នាំ២០១២ ទំព័រ១៦-១៧ វគ្គ៧-៩។
១០ នាទី: ហេតុអ្វីយើងត្រូវផ្សព្វផ្សាយជាបន្ទាន់? ថ្លែងដោយអ្នកចាស់ទុំ មានមូលដ្ឋានលើទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមីនា ឆ្នាំ២០១២ ទំព័រ១៥-១៦ វគ្គ៣-៦ និងទំព័រ១៧-១៨ វគ្គ១៤-១៨។ សូមលើកបញ្ជាក់អំពីរបៀបធ្វើតាមការណែនាំក្នុងកិច្ចបម្រើព្រះដែលមានអត្ថបទតភាគ«ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ» ដែលអាចជួយយើងឲ្យផ្សព្វផ្សាយជាបន្ទាន់។
១៥ នាទី: «ចូរឆ្លៀតយកឱកាសដែលអ្នកមានដើម្បីផ្សព្វផ្សាយដំណឹងអំពីរាជាណាចក្រព្រះ!»។ សំណួរនិងចម្លើយ។ ពេលពិគ្រោះដល់វគ្គ៣ សូមឲ្យអ្នកស្ដាប់ប្រាប់បទពិសោធន៍ដែលពួកគេមានពេលផ្សព្វផ្សាយក្រៅផ្លូវការ។ សូមបញ្ចប់ដោយប្រាប់បទគម្ពីរប្រចាំខែ និងលើកទឹកចិត្តអ្នកស្ដាប់ឲ្យអានអត្ថបទ«ការសន្ទនាអំពីប្រធានបទមួយក្នុងគម្ពីរ»ដែលនឹងត្រូវពិគ្រោះក្នុងប្រជុំអប់រំកិច្ចបម្រើនៅសប្ដាហ៍ក្រោយ។
ចម្រៀងលេខ១៧ និងសេចក្ដីអធិដ្ឋាន