កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី២ ខែមីនា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២ ខែមីនា
ចម្រៀងលេខ៥ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
cl ជំ. ២១ វ. ១-៨ (៣០នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: នាងរស់ ១–៤ (៨នាទី)
ទី១: នាងរស់ ៣:១៤–៤:៦ (៣នាទី ឬខ្លីជាង)
ទី២: អ្នកដែលបានបង្កើតអ្វីៗទាំងអស់—lr ទំ. ២១-២២ (៥នាទី)
ទី៣: ហេតុអ្វីគ្រិស្តសាសនិកពិតប្រជុំគ្នា?—fg ទំ. ២៤ វ. ៤–ទំ. ២៥ វ. ១ (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
បទគម្ពីរប្រចាំខែ: ចូរ«ខ្នះខ្នែងធ្វើការដ៏ល្អប្រសើរ»!—ទីត. ២:១៤
១០ នាទី: ស្នើផ្ដល់ទស្សនាវដ្ដីនៅអំឡុងខែមីនា។ ការពិគ្រោះ។ ចាប់ផ្ដើមដោយធ្វើការសម្ដែងអំពីរបៀបស្នើផ្ដល់ទស្សនាវដ្ដី ដោយប្រើពាក្យផ្សាយគំរូនៅទំព័រនេះ។ សូមលើកទឹកចិត្តបងប្អូនទាំងអស់អានទស្សនាវដ្ដីដើម្បីស្គាល់ព័ត៌មានក្នុងនោះឲ្យបានច្បាស់ ហើយស្នើផ្ដល់ដោយចិត្តរំភើប។
១០ នាទី: «ចូរលើកទឹកចិត្តគ្នាទៅវិញទៅមកដោយចិត្តខ្នះខ្នែងដើម្បីធ្វើកិច្ចការដ៏ល្អប្រសើរ»។ ការពិគ្រោះ។ សូមលើកបញ្ជាក់អំពីរបៀបផ្សេងៗដែលបទគម្ពីរប្រចាំខែបានត្រូវលើកឡើងក្នុងអំឡុងការប្រជុំអប់រំកិច្ចបម្រើក្នុងខែកុម្ភៈ។
១០ នាទី: តើយើងបានសម្រេចអ្វីខ្លះ? ការពិគ្រោះ។ សូមអញ្ជើញអ្នកស្ដាប់ឲ្យប្រាប់អំពីប្រយោជន៍ដែលពួកគាត់ទទួល ដោយសារធ្វើតាមចំណុចផ្សេងៗពីអត្ថបទ«ចូរស្វែងរកឱកាសផ្សព្វផ្សាយ»។ សុំអ្នកផ្សាយឲ្យប្រាប់អំពីបទពិសោធន៍ដែលគួរឲ្យលើកទឹកចិត្ត។
ចម្រៀងថ្មី«យេហូវ៉ាគឺជានាមលោក» និងសេចក្ដីអធិដ្ឋាន
សេចក្ដីរំលឹក: សូមចាក់បទភ្លេងមួយដងសិន បន្ទាប់មកបងប្អូនគួរច្រៀងចម្រៀងថ្មីនោះ។