កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី៧ ខែកញ្ញា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៧ ខែកញ្ញា
ចម្រៀងលេខ៣ និងសេចក្ដីអធិដ្ឋាន
ការសិក្សាគម្ពីរជាក្រុមជំនុំ:
cl ជំ. ៣០ វ. ១-៩ (៣០នាទី)
សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: ពង្សាវតារក្សត្រទី២ ១២–១៥ (៨នាទី)
ទី១: ពង្សាវតារក្សត្រទី២ ១៣:១២-១៩ (៣នាទី ឬខ្លីជាង)
ទី២: តើយើងទាញមេរៀនអ្វីពីឧទាហរណ៍អំពីស្តេចដែលមានចិត្តល្អ?—lr ទំ. ៧៨-៨១ (៥នាទី)
ទី៣: តើគម្ពីរប្រាប់យ៉ាងណាស្តីអំពីការងារ?—igw ទំ. ២០ វ. ១-៣ (៥នាទី)
ការប្រជុំអប់រំកិច្ចបម្រើ:
បទគម្ពីរប្រចាំខែ: ‹ឯខ្ញុំនឹងពួកគ្រួខ្ញុំ យើងទាំងអស់គ្នានឹងគោរពប្រតិបត្ដិដល់ព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ›។—យ៉ូស. ២៤:១៥
១០ នាទី: តើយើងបានសម្រេចអ្វីខ្លះ? ការពិគ្រោះ។ សូមអញ្ជើញអ្នកផ្សាយឲ្យរៀបរាប់អំពីរបៀបដែលពួកគាត់បានទទួលប្រយោជន៍ពីការធ្វើតាមចំណុចផ្សេងៗពីអត្ថបទ«ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ដោយជួយបង្រៀនអ្នកផ្សាយថ្មី»។ សុំអ្នកស្ដាប់ឲ្យប្រាប់បទពិសោធន៍ល្អៗ។
១០ នាទី: ក្រុមគ្រួសារទាំងឡាយ តើអ្នកមានទម្លាប់ចូលរួមកិច្ចប្រជុំក្រុមជំនុំឬទេ? សុន្ទរកថាដែលមានមូលដ្ឋានលើហេប្រឺ ១០:២៤, ២៥។ សូមសម្ភាសក្រុមគ្រួសារមួយដែលមានកូនៗ។ តើតាមរបៀបណាមេគ្រួសារធ្វើឲ្យប្រាកដថាកិច្ចប្រជុំជាអ្វីដែលសំខាន់បំផុត? តើសមាជិកម្នាក់ៗអាចជួយយ៉ាងណា ដើម្បីឲ្យក្រុមគ្រួសារទាំងមូលចូលរួមប្រជុំជាទៀងទាត់? តើពួកគាត់រៀបចំចម្លើយសម្រាប់កិច្ចប្រជុំនៅពេលណា? តើពួកគាត់បានធ្វើការលះបង់អ្វីខ្លះដើម្បីចូលរួមប្រជុំ? សូមបញ្ចប់ដោយលើកទឹកចិត្តបងប្អូនទាំងអស់ឲ្យចូលរួមកិច្ចប្រជុំជាទៀងទាត់។
១០ នាទី: តើអ្នកអាចសាបព្រោះពូជនៃសេចក្ដីពិតដល់ញាតិសន្ដានឬទេ? (សកម្ម. ១០:២៤, ៣៣, ៤៨) ការពិគ្រោះដែលមានមូលដ្ឋានលើទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៤ ទំព័រ៣-៦។ សូមអញ្ជើញអ្នកស្ដាប់ប្រាប់អំពីមេរៀនដែលពួកគាត់បានទាញយក។
ចម្រៀងលេខ២១ និងសេចក្ដីអធិដ្ឋាន