កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី១២ ខែតុលា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១២ ខែតុលា
ចម្រៀងលេខ២៤ និងសេចក្ដីអធិដ្ឋាន
ការសិក្សាគម្ពីរជាក្រុមជំនុំ:
cl ជំ. ៣១ វ. ២១-២៣ និងប្រអប់នៅទំ. ៣១៩ (៣០នាទី)
សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: របាក្សត្រទី១ ៥–៧ (៨នាទី)
ទី១: របាក្សត្រទី១ ៦:៤៨-៦០ (៣នាទី ឬខ្លីជាង)
ទី២: តើអ្វីអាចជួយអ្នកពេលមានកង្វល់?—igw ទំ. ២៤ វ. ១-៣ (៥នាទី)
ទី៣: តើអ្វីសំខាន់បំផុតដែលនាំឲ្យមានចិត្តសប្បាយ?—lr ទំ. ៩២–ទំ. ៩៣ វ. ៥ (៥នាទី)
ការប្រជុំអប់រំកិច្ចបម្រើ:
បទគម្ពីរប្រចាំខែ: ចូរ«ចាក់ឫស»និង«មាំមួនឡើងក្នុងជំនឿ»។—កូឡ. ២:៦, ៧
១០ នាទី: ចូរ«ចាក់ឫស»និង«មាំមួនឡើងក្នុងជំនឿ»។ សុន្ទរកថានេះមានមូលដ្ឋានលើបទគម្ពីរប្រចាំខែ។ តើការ«ចាក់ឫស»និង«មាំមួនឡើងក្នុងជំនឿ»មានន័យដូចម្ដេច? តើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច? (សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៩៨ ទំ. ១០-១២)។ សូមអាននិងពន្យល់ កូឡុស ២:៦, ៧ ហេប្រឺ ៦:១ និងយូដាស ២០, ២១។ សូមលើកឡើងនូវផ្នែកខ្លះពីការប្រជុំអប់រំកិច្ចបម្រើក្នុងខែនេះ ហើយពិគ្រោះអំពីរបៀបដែលផ្នែកទាំងនោះទាក់ទងនឹងបទគម្ពីរប្រចាំខែ។
២០ នាទី: «ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ដោយបង្រៀនសិស្សគម្ពីរឲ្យមានទម្លាប់ល្អក្នុងការសិក្សា»។ ការពិគ្រោះ។ រួមបញ្ចូលការសម្ដែងមួយ។ អ្នកផ្សាយដែលមានបទពិសោធន៍បង្ហាញសិស្សគម្ពីរអំពីរបៀបប្រើបណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម ដើម្បីរកចម្លើយចំពោះសំណួរអំពីគម្ពីរ។
ចម្រៀងលេខ៤៣ និងសេចក្ដីអធិដ្ឋាន