កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី៣០ ខែវិច្ឆិកា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៣០ ខែវិច្ឆិកា
ចម្រៀងលេខ៤០ និងសេចក្ដីអធិដ្ឋាន
ការសិក្សាគម្ពីរជាក្រុមជំនុំ:
bh ជំ. ៣ វ. ១-១០ (៣០នាទី)
សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: របាក្សត្រទី២ ៦–៩ (៨នាទី)
ទី១: របាក្សត្រទី២ ៦:២២-២៧ (៣នាទី ឬខ្លីជាង)
ទី២: អ្វីដែលយើងត្រូវធ្វើដើម្បីមានភាពជិតស្និទ្ធជាមួយនឹងព្រះ—igw ទំ. ២៨ វ. ៥–ទំ. ២៩ វ. ៣ (៥នាទី)
ទី៣: ហេតុអ្វីយើងមិនគួរអួតខ្លួន?—lr ទំ. ១១២-១១៣ (៥នាទី)
ការប្រជុំអប់រំកិច្ចបម្រើ:
បទគម្ពីរប្រចាំខែ: «ខ្ញុំជាអ្នកដាំ អាប៉ូឡុសជាអ្នកស្រោច តែព្រះបានធ្វើឲ្យដុះលូតលាស់»។—១កូ. ៣:៦
១០ នាទី: «ចូរអញ្ជើញអ្នកឯទៀតឲ្យចូលរួម»។ សំណួរនិងចម្លើយអំពីអត្ថបទនៅទំព័រទី៤។ ពេលពិគ្រោះវគ្គ៣ សូមឲ្យអ្នកផ្សាយធ្វើការសម្ដែងខ្លីមួយ ដែលបង្ហាញអំពីរបៀបស្នើផ្ដល់លិខិតអញ្ជើញ។
១០ នាទី: «សេចក្ដីរំលឹកអំពីមហាសន្និបាត»។ ការពិគ្រោះអត្ថបទនៅទំព័រទី៥ដល់ទី៧ ដោយលេខាធិការនៃក្រុមជំនុំ ហើយរួមបញ្ចូលការបង្ហាញវីដេអូ។ ដំបូងចាក់វីដេអូ«សេចក្ដីរំលឹកអំពីមហាសន្និបាត»។ ក្រោយមក សូមលើកឡើងនូវចំណុចផ្សេងៗក្នុងវីដេអូ ហើយលើកបញ្ជាក់ជាពិសេសនូវចំណុចដែលបងប្អូនក្នុងក្រុមជំនុំគួរដឹង។
១០ នាទី: តើយើងបានសម្រេចអ្វីខ្លះ? ការពិគ្រោះ។ សូមអញ្ជើញអ្នកផ្សាយឲ្យរៀបរាប់អំពីរបៀបដែលពួកគាត់បានទទួលប្រយោជន៍ពីការធ្វើតាមចំណុចផ្សេងៗពីអត្ថបទ«ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ដោយស្នើផ្ដល់សៀវភៅព្រះគម្ពីរបង្រៀន»។ សូមឲ្យអ្នកស្ដាប់ប្រាប់បទពិសោធន៍ល្អៗ។
ចម្រៀងលេខ១៤១ និងសេចក្ដីអធិដ្ឋាន
សេចក្ដីរំលឹក: សូមចាក់បទភ្លេងម្ដងសិន បន្ទាប់មកបងប្អូនគួរច្រៀងចម្រៀងថ្មីនោះ។