កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី៧ ខែធ្នូ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៧ ខែធ្នូ
ចម្រៀងលេខ៣ និងសេចក្ដីអធិដ្ឋាន
ការសិក្សាគម្ពីរជាក្រុមជំនុំ:
bh ជំ. ៣ វ. ១១-១៨ (៣០នាទី)
សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: របាក្សត្រទី២ ១០–១៤ (៨នាទី)
ទី១: របាក្សត្រទី២ ១៣:១៣-២២ (៣នាទី ឬខ្លីជាង)
ទី២: តើការអួតខ្លួនជាការខុសឬ?—lr ទំ. ១១៤ វ. ១–ទំ. ១១៦ (៥នាទី)
ទី៣: តើសៀវភៅក្នុងបទគម្ពីរជាភាសាហេប្រឺមានព័ត៌មានអ្វីខ្លះ?—igw ទំ. ៣០ (៥នាទី)
ការប្រជុំអប់រំកិច្ចបម្រើ:
បទគម្ពីរប្រចាំខែ: «យើងត្រូវចូលរាជាណាចក្រព្រះដោយឆ្លងកាត់សេចក្ដីវេទនាជាច្រើន»។—សកម្ម. ១៤:២២
១០ នាទី: «យើងត្រូវចូលរាជាណាចក្រព្រះដោយឆ្លងកាត់សេចក្ដីវេទនាជាច្រើន»។ សុន្ទរកថានេះមានមូលដ្ឋានលើបទគម្ពីរប្រចាំខែ។ សូមអាននិងពន្យល់សកម្មភាព ១៤:២១, ២២ និងពេត្រុសទី១ ៤:១២-១៤ (សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤ ទំ. ១០ វ. ៣-៦)។ សូមលើកឡើងយ៉ាងខ្លីនូវផ្នែកខ្លះពីការប្រជុំអប់រំកិច្ចបម្រើក្នុងខែនេះ ហើយពិគ្រោះអំពីរបៀបដែលផ្នែកទាំងនោះទាក់ទងនឹងបទគម្ពីរប្រចាំខែ។ សូមលើកទឹកចិត្តបងប្អូនទាំងអស់ឲ្យទស្សនាជាមុននូវវីដេអូ អ្វីៗដ៏អស្ចារ្យដែលព្រះបានបង្កើតបង្ហាញសិរីរុងរឿងរបស់លោក សម្រាប់ការប្រជុំអប់រំកិច្ចបម្រើនៅសប្ដាហ៍ក្រោយ។
១០ នាទី: តើអ្នកគួរឆ្លើយយ៉ាងដូចម្ដេច? (កូឡ. ៤:៦) សុន្ទរកថាមានមូលដ្ឋានលើទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១០ ទំព័រ២២ វគ្គ១-៦។ សូមរៀបចំឲ្យមានការសម្ដែងពីរផ្ទុយគ្នា។ ការសម្ដែងទី១ អ្នកផ្សាយឆ្លើយតបភ្លាមៗទៅកាន់ម្ចាស់ផ្ទះដែលនិយាយគំរោះគំរើយ លទ្ធផលធ្វើឲ្យម្ចាស់ផ្ទះមានប្រតិកម្មមិនល្អ។ ការសម្ដែងទី២ ម្ចាស់ផ្ទះនិយាយគំរោះគំរើយដូចមុន តែអ្នកផ្សាយផ្អាកបន្ដិច រួចនិយាយដោយស្លូតបូតទៅកាន់ម្ចាស់ផ្ទះ ហើយនោះធ្វើឲ្យម្ចាស់ផ្ទះបង្ហាញប្រតិកម្មល្អមកវិញ។
១០ នាទី: «ចូរយកតម្រាប់តាមហាបាគុកជាអ្នកប្រកាសទំនាយ»។ សំណួរនិងចម្លើយ។
ចម្រៀងលេខ១៤ និងសេចក្ដីអធិដ្ឋាន