ថ្ងៃទី១៨-២៤ ខែឧសភា
លោកុប្បត្តិ ៤០-៤១
ចម្រៀងលេខ៨ និងសេចក្ដីអធិដ្ឋាន
ពាក្យផ្ដើម (១នាទី)
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ
«ព្រះយេហូវ៉ាសង្គ្រោះយ៉ូសែប»: (១០នាទី)
លោ. ៤១:៩-១៣—ផារ៉ូបានឮអំពីយ៉ូសែប (w១៥-E ១/២ ទំ. ១៤ វ. ៤-៥)
លោ. ៤១:១៦, ២៩-៣២—ព្រះយេហូវ៉ាឲ្យយ៉ូសែបមានសមត្ថភាពបកស្រាយសុបិនរបស់ផារ៉ូ (w១៥-E ១/២ ទំ. ១៤-១៥)
លោ. ៤១:៣៨-៤០—យ៉ូសែបបានក្លាយទៅជាអ្នកគ្រប់គ្រងទី២នៅស្រុកអេស៊ីបបន្ទាប់ពីផារ៉ូ (w១៥-E ១/២ ទំ. ១៥ វ. ៣)
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ: (១០នាទី)
លោ. ៤១:១៤—ហេតុអ្វីបានជាយ៉ូសែបកោរសក់និងពុកមាត់មុនទៅជួបផារ៉ូ? (w១៥-E ១/១១ ទំ. ៩ វ. ១-៣)
លោ. ៤១:៣៣—តើយើងអាចរៀនអ្វីពីរបៀបដែលយ៉ូសែបនិយាយទៅកាន់ផារ៉ូ? (w០៩ ១/១១ ទំ. ៣១ វ. ១៤)
តើមានចំណេះវិសេសណាខ្លះក្នុងអំណានគម្ពីរសប្ដាហ៍នេះដែលអ្នកចង់ចែករំលែកអំពីព្រះយេហូវ៉ា អំពីកិច្ចបម្រើផ្សាយ ឬអំពីអ្វីផ្សេងទៀត?
អំណានគម្ពីរ: (៤នាទី ឬខ្លីជាង) លោ. ៤០:១-២៣ (th ចំណុចហាត់រៀនទី២)
ចូរខំព្យាយាមក្នុងកិច្ចបម្រើផ្សាយ
វីដេអូអំពីការត្រឡប់ទៅជួបលើកទី១: (៥នាទី) ការពិគ្រោះ។ សូមបង្ហាញវីដេអូ រួចសួរសំណួរទៅអ្នកស្ដាប់ដូចតទៅ៖ តើអ្វីបង្ហាញថាប្ដីនិងប្រពន្ធបានរៀបចំជាមួយគ្នាដើម្បីធ្វើការត្រឡប់ទៅជួបនេះ? តើតាមរបៀបណាបងប្រុសបានពន្យល់បទគម្ពីរយ៉ាងច្បាស់លាស់?
ការត្រឡប់ទៅជួបលើកទី១: (៤នាទី ឬខ្លីជាង) សូមប្រើការសន្ទនាគំរូ។ (th ចំណុចហាត់រៀនទី១១)
ការត្រឡប់ទៅជួបលើកទី១: (៥នាទី ឬខ្លីជាង) សូមចាប់ផ្ដើមដោយប្រើការសន្ទនាគំរូ។ រួចស្នើផ្ដល់សៀវភៅមួយពីឧបករណ៍ដើម្បីបង្រៀនគម្ពីរ។ (th ចំណុចហាត់រៀនទី១៣)
របៀបរស់នៅជាគ្រិស្តសាសនិក
ចូរប្រព្រឹត្តដូចយ៉ូសែបដោយស៊ូទ្រាំទោះជារងអំពើអយុត្តិធម៌ក្ដី: (៦នាទី) ចាប់ផ្ដើមដោយបង្ហាញវីដេអូចូរធ្វើជាមិត្តសម្លាញ់ព្រះយេហូវ៉ា ចូរស៊ូទ្រាំទោះជារងអំពើអយុត្តិធម៌ក្ដី។ បន្ទាប់មក សូមអញ្ជើញប្អូនវ័យក្មេងខ្លះដែលបានត្រូវជ្រើសរើសរួចហើយ ឲ្យឡើងមកលើវេទិកា ហើយសួរសំណួរដូចតទៅ៖ តើសុខលាភនិងសុភីរងអំពើអយុត្តិធម៌អ្វីខ្លះ? តើប្អូនគិតថាពួកគេបានរៀនអ្វីខ្លះពីបទពិសោធន៍របស់យ៉ូសែប?
សេចក្ដីត្រូវការក្នុងក្រុមជំនុំ: (៩នាទី)
ការសិក្សាគម្ពីរជាក្រុមជំនុំ: (៣០នាទី) jy ជំ. ១០៨
សេចក្ដីបញ្ចប់ (៣នាទី ឬខ្លីជាង)
ចម្រៀងលេខ១០៧ និងសេចក្ដីអធិដ្ឋាន