ថ្ងៃទី២០-២៦ ខែឧសភា
ចម្រៀងសរសើរព្រះ ៤០-៤១
ចម្រៀងលេខ១០២ និងសេចក្ដីអធិដ្ឋាន | ពាក្យផ្ដើម (១នាទី)
១. ហេតុអ្វីយើងជួយអ្នកឯទៀត?
(១០នាទី)
ការជួយអ្នកឯទៀតធ្វើឲ្យយើងសប្បាយចិត្ត (ចសព. ៤១:១; w១៨.០៨ ទំ.១៩-២០ វ.១៦-១៨)
ព្រះយេហូវ៉ាជួយអស់អ្នកដែលជួយអ្នកឯទៀត (ចសព. ៤១:២-៤; w១៥ ១៥/១២ ទំ.២៤ វ.៧)
ពេលយើងជួយអ្នកឯទៀត នោះនាំឲ្យព្រះយេហូវ៉ាទទួលការសរសើរ (ចសព. ៤១:១៣; សុភ. ១៤:៣១; w១៧.០៩ ទំ.១៤ វ.១៧)
សូមសួរខ្លួនអ្នកថា ‹តើមានបងប្អូនណាម្នាក់នៅក្នុងក្រុមជំនុំរបស់ខ្ញុំដែលត្រូវការជំនួយដើម្បីចេះប្រើកម្មវិធីJWបណ្ណាល័យ ឲ្យកាន់តែប្រសើរជាងឬទេ?›
២. ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
(១០នាទី)
ចសព. ៤០:៥-១០—តើសេចក្ដីអធិដ្ឋានរបស់ដាវីឌបង្រៀនយើងអ្វីអំពីការទទួលស្គាល់ថាព្រះយេហូវ៉ាមានសិទ្ធិគ្រប់គ្រងលើសកលលោកទាំងមូល? (it-2-E ទំ.១៦)
តើមានចំណេះវិសេសណាខ្លះក្នុងអំណានគម្ពីរសប្ដាហ៍នេះដែលអ្នកចង់ចែករំលែក?
៣. អំណានគម្ពីរ
(៤នាទី) ចសព. ៤០:១-១៧ (th ចំណុចហាត់រៀនទី១២)
៤. ចាប់ផ្ដើមការសន្ទនា
(៣នាទី) ផ្សព្វផ្សាយក្រៅផ្លូវការ។ ចាប់ផ្ដើមការសន្ទនាជាមួយបុគ្គលម្នាក់ដែលមានទឹកមុខសប្បាយរីករាយ។ (lmd មេរៀនទី២ ចំណុចទី៣)
៥. ចាប់ផ្ដើមការសន្ទនា
(៤នាទី) ផ្សព្វផ្សាយក្រៅផ្លូវការ។ ចាប់ផ្ដើមការសន្ទនាជាមួយបុគ្គលម្នាក់ដែលមានទឹកមុខក្រៀមក្រំ។ (lmd មេរៀនទី៣ ចំណុចទី៥)
៦. ជួយគេឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត
(៥នាទី) lff មេរៀនទី១៤ ចំណុចទី៦។ ពិភាក្សាចំណុចមួយពីអត្ថបទ«ចូរសរសើរព្រះយេហូវ៉ាក្នុងក្រុមជំនុំ»ពីផ្នែក«ស្វែងយល់ថែមទៀត»ជាមួយសិស្សគម្ពីរដែលស្ទាក់ស្ទើរឆ្លើយនៅកិច្ចប្រជុំ។ (th ចំណុចហាត់រៀនទី១៩)
ចម្រៀងលេខ១៣៨
៧. ចូរធ្វើល្អដល់បងប្អូនវ័យចាស់
(១៥នាទី) ការពិគ្រោះ។
ព្រះយេហូវ៉ាឲ្យតម្លៃចំពោះកិច្ចការទាំងអស់ដែលបងប្អូនវ័យចាស់ធ្វើដោយស្មោះត្រង់ក្នុងក្រុមជំនុំ ហើយយើងក៏ចង់ឲ្យតម្លៃពួកគាត់ដែរ។ (ហេ. ៦:១០) ពួកគាត់ខំប្រឹងជួយបង្ហាត់បង្រៀន អប់រំ និងលើកទឹកចិត្តបងប្អូនរួមជំនឿអស់ជាច្រើនឆ្នាំមកហើយ។ អ្នកប្រាកដជានឹកចាំអំពីរបៀបផ្សេងៗដែលពួកគាត់បានជួយអ្នក។ តើតាមរបៀបណាអ្នកអាចបង្ហាញអំណរគុណចំពោះកិច្ចការទាំងអស់ដែលពួកគាត់បានធ្វើ និងកំពុងបន្តធ្វើក្នុងក្រុមជំនុំ?
សូមបង្ហាញវីដេអូ ‹ចូរយើងធ្វើល្អដល់បងប្អូនរួមជំនឿរបស់យើង›។ រួចសួរអ្នកស្ដាប់នូវសំណួរខាងក្រោម៖
តើប្អូនប្រុសជីហ៊ូនបានរៀនអ្វីពីបងប្រុសខាង ហូជីន?
ហេតុអ្វីអ្នកឲ្យតម្លៃចំពោះបងប្អូនវ័យចាស់ក្នុងក្រុមជំនុំរបស់អ្នក?
តើយើងអាចរៀនអ្វីពីឧទាហរណ៍អំពីជនជាតិសាម៉ារីដែលជាអ្នកជិតខាងល្អ?
ប្អូនប្រុសជីហ៊ូនបានសុំជំនួយពីបងប្អូនឯទៀតដើម្បីជួយបងប្រុសខាង ហូជីន ហេតុអ្វីអ្នកគិតថានេះគឺជាគំនិតល្អ?
ពេលយើងគិតយ៉ាងជ្រាលជ្រៅអំពីសេចក្ដីត្រូវការរបស់បងប្អូនវ័យចាស់ក្នុងក្រុមជំនុំរបស់យើង យើងអាចរកឃើញវិធីផ្សេងៗជាច្រើនដើម្បីជួយពួកគាត់។ ពេលយើងឃើញអ្វីដែលពួកគាត់ត្រូវការ សូមពិចារណាអំពីអ្វីដែលយើងអាចធ្វើដើម្បីជួយពួកគាត់។—យ៉ា. ២:១៥, ១៦
សូមអាន កាឡាទី ៦:១០។ រួចសួរអ្នកស្ដាប់នូវសំណួរខាងក្រោម៖
តើតាមរបៀបណាអ្នកអាច«ធ្វើល្អដល់»បងប្អូនវ័យចាស់ក្នុងក្រុមជំនុំរបស់អ្នក?
៨. ការសិក្សាគម្ពីរជាក្រុមជំនុំ
(៣០នាទី) bt ជំ.១០ វ.១-៤ ប្រអប់នៅទំ.៨៩