បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb24 ឧសភា ទំ. ៦-៧
  • ថ្ងៃ​ទី​២៧ ខែ​ឧសភា–ថ្ងៃ​ទី​២ ខែ​មិថុនា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ថ្ងៃ​ទី​២៧ ខែ​ឧសភា–ថ្ងៃ​ទី​២ ខែ​មិថុនា
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៤)
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៤)
mwb24 ឧសភា ទំ. ៦-៧

ថ្ងៃ​ទី​២៧ ខែ​ឧសភា–ថ្ងៃ​ទី​២ ខែ​មិថុនា

ចម្រៀង​សរសើរ​ព្រះ ៤២​-​៤៤

ចម្រៀង​លេខ​៨៦ និង​សេចក្ដី​អធិដ្ឋាន | ពាក្យ​ផ្ដើម ​(​១​នាទី​)

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

១. ចូរ​ទទួល​ប្រយោជន៍​ពី​ការ​អប់រំ​ដែល​មក​ពី​ព្រះ​យេហូវ៉ា

​(​១០​នាទី​)

ចូរ​ទទួល​ប្រយោជន៍​ពី​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​មួយ​អ្នក​ឯ​ទៀត​ដោយ​ផ្ទាល់​បើ​អាច​ធ្វើ​បាន (​ចសព. ៤២:៤, ៥; w​០៦ ១/៧ ទំ.៩ វ.៥​)

អធិដ្ឋាន​មុន​ចាប់​ផ្ដើម​សិក្សា​បណ្ដាំ​របស់​ព្រះ (​ចសព. ៤២:៨; w​១២​-​E ១៥/១ ទំ.១៥ វ.២​)

អនុញ្ញាត​ឲ្យ​សេចក្ដី​ពិត​ក្នុង​គម្ពីរ​មាន​ឥទ្ធិពល​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក (​ចសព. ៤៣:៣​)

បង​ស្រី​ៗ​កំពុង​កត់​កំណត់​និង​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​នៅ​មហា​សន្និបាត។

ការ​អប់រំ​ដែល​មក​ពី​ព្រះ​ផ្ដល់​កម្លាំង​ឲ្យ​យើង​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក ហើយ​រស់​នៅ​ស្រប​តាម​សេចក្ដី​សន្យា​របស់​យើង​ថា​បម្រើ​ព្រះ​យេហូវ៉ា​ជា​រៀង​រហូត។—១ពេ. ៥:១០; w​១៦.០៩ ទំ.៦ វ.១១​-​១២

២. ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

​(​១០​នាទី​)

  • ចសព. ៤៤:១៩ —តើ​ពាក្យ​ថា​«​កន្លែង​របស់​ឆ្កែ​ព្រៃ​»​សំដៅ​ទៅ​លើ​អ្វី? (​it​-​1​-​E ទំ.១២៤២​)

  • តើ​មាន​ចំណេះ​វិសេស​ណា​ខ្លះ​ក្នុង​អំណាន​គម្ពីរ​សប្ដាហ៍​នេះ​ដែល​អ្នក​ចង់​ចែក​រំលែក?

៣. អំណាន​គម្ពីរ

​(​៤​នាទី​)​ ចសព. ៤៤:១​-​២៦ (​th ចំណុច​ហាត់​រៀន​ទី​១១​)​

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

៤. ចាប់​ផ្ដើម​ការ​សន្ទនា

​(​៤​នាទី​)​ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ ស្នើ​បង្រៀន​គម្ពីរ។ (​lmd មេ​រៀន​ទី​៥ ចំណុច​ទី​៥​)

៥. ត្រឡប់​ទៅ​ជួប

​(​៥​នាទី​)​ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ អញ្ជើញ​ម្ចាស់​ផ្ទះ​ឲ្យ​មក​ចូល​រួម​ស្ដាប់​សុន្ទរកថា​សាធារណៈ​នៅ​សាល​ប្រជុំ។ ពិគ្រោះ​អំពី​វីដេអូ តើ​មាន​កម្ម​វិធី​អ្វី​ខ្លះ​នៅ​សាល​ប្រជុំ​របស់​យើង? (​lmd មេ​រៀន​ទី​៧ ចំណុច​ទី​៥​)

៦. សុន្ទរកថា

​(​៣​នាទី​)​ lmd សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក ចំណុច​ទី​៤ —ប្រធានបទ​៖ មនុស្ស​គ្រប់​រូប​នឹង​មាន​សុខភាព​ល្អ​ឥត​ខ្ចោះ។ (​th ចំណុច​ហាត់​រៀន​ទី​២​)​

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចម្រៀង​លេខ​២១

៧. ចូរ​សម្រេច​ចិត្ត​ដោយ​ឈ្លាស​វៃ​អំពី​ការ​ងារ​និង​ការ​អប់រំ

​(​១៥​នាទី​) ការ​ពិគ្រោះ។

បណ្ដុំ​រូប​ភាព​៖ ប្អូន​ប្រុស​ម្នាក់​កំពុង​អាន​គម្ពីរ ហើយ​រំពឹង​គិត​អំពី​អ្វី​ដែល​គាត់​នឹង​ធ្វើ​ក្រោយ​ពី​រៀន​ចប់។ ១. អ្នក​គ្រូ​ម្នាក់​និយាយ​ជា​មួយ​គាត់​អំពី​អ្វី​ដែល​គាត់​គួរ​ធ្វើ​ពេល​រៀន​ចប់។ ២. គាត់​ចូល​សាលា​បង្ហាត់​បង្រៀន​អ្នក​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ។ ៣. គាត់​ទៅ​ផ្សព្វ​ផ្សាយ​នៅ​ប្រទេស​ផ្សេង។

ប្អូន​ៗ​វ័យ​ក្មេង តើ​ប្អូន​មាន​គម្រោង​ធ្វើ​អ្វី​ក្រោយ​ពី​រៀន​ចប់​វិទ្យាល័យ? ប្អូន​ប្រហែល​ជា​បាន​គិត​អំពី​ការ​ងារ​ដែល​អាច​ជួយ​ប្អូន​ឲ្យ​ត្រួស​ត្រាយ​ពេញ​ពេល។ ឬ​ប្អូន​ប្រហែល​ជា​គិត​ថា​គួរ​រៀន​អ្វី​បន្ត​ទៀត​ដើម្បី​ជួយ​ប្អូន​ឲ្យ​មាន​ជំនាញ ឬ​សញ្ញាប័ត្រ​ដើម្បី​រក​ការ​ងារ​ធ្វើ។ នេះ​គឺ​ជា​ពេល​ដ៏​គួរ​ឲ្យ​រំភើប​ក្នុង​ជីវិត​របស់​ប្អូន! ប៉ុន្តែ ប្អូន​ក៏​ប្រហែល​ជា​មាន​អារម្មណ៍​ភ័យ​អរ មិន​ដឹង​ថា​គួរ​ធ្វើ​អ្វី​ដោយ​សារ​តែ​មាន​ជម្រើស​ច្រើន ហើយ​ប្អូន​ប្រហែល​ជា​ទទួល​ការ​បង្ខិត​បង្ខំ​ពី​អ្នក​ឯ​ទៀត​ផង​ដែរ។ តើ​អ្វី​អាច​ជួយ​ប្អូន​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ឈ្លាស​វៃ?

សូម​អាន ម៉ាថាយ ៦:៣២, ៣៣។ រួច​សួរ​អ្នក​ស្ដាប់​នូវ​សំណួរ​ខាង​ក្រោម​៖

  • ហេតុ​អ្វី​ជា​ការ​សំខាន់​ឲ្យ​យើង​មាន​គោល​ដៅ​ច្បាស់​លាស់​ក្នុង​កិច្ច​បម្រើ​ព្រះ មុន​ធ្វើ​ការ​សម្រេច​ចិត្ត​អំពី​ការ​អប់រំ ឬ​ការ​ងារ?

  • តើ​តាម​របៀប​ណា​ឪពុក​ម្ដាយ​អាច​ជួយ​កូន​ៗ​របស់​អ្នក​ឲ្យ​ធ្វើ​តាម ម៉ាថាយ ៦:៣២, ៣៣?—ចសព. ៧៨:៤​-​៧

ចូរ​ប្រុង​ប្រយ័ត្ន​កុំ​ឲ្យ​ការ​ចង់​ធ្វើ​ជា​អ្នក​មាន ឬ​ការ​ចង់​មាន​ឈ្មោះ​ល្បី​មាន​ឥទ្ធិពល​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​អ្នក​ឡើយ។ (​១​យ៉ូន. ២:១៥, ១៧​) សូម​ចាំ​ថា ការ​មាន​លុយ​ច្រើន​អាច​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​ពិបាក​ចូល​ក្នុង​រាជាណាចក្រ​ព្រះ។ (​លូក. ១៨:២៤​-​២៧​) ការ​ខំ​ប្រឹង​ឲ្យ​ក្លាយ​ជា​អ្នក​មាន នឹង​ធ្វើ​ឲ្យ​យើង​ពិបាក​បណ្ដុះ​ឲ្យ​មាន​ជំនឿ​រឹង​មាំ ហើយ​ពិបាក​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។—ម៉ាថ. ៦:២៤; ម៉ាក. ៨:៣៦

សូម​បង្ហាញ​វីដេអូ ចូរ​ប្រុង​ប្រយ័ត្ន​កុំ​ទុក​ចិត្ត​ទៅ​លើ​អ្វី​ដែល​នឹង​សាប​សូន្យ​ទៅ! ទ្រព្យ​សម្បត្តិ។ រួច​សួរ​អ្នក​ស្ដាប់​នូវ​សំណួរ​ខាង​ក្រោម​៖

  • តើ​សុភាសិត ២៣:៤, ៥ អាច​ជួយ​អ្នក​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ឈ្លាស​វៃ​យ៉ាង​ដូច​ម្ដេច?

យោបល់

  • ចូរ​កំណត់​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ​រយៈ​ពេល​វែង​និង​ខ្លី

  • ចូរ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ការ​អប់រំ​និង​ការ​ងារ​ដែល​ប្អូន​ជ្រើស​រើស​នៅ​ពេល​អនាគត អាច​ជួយ​ប្អូន​ឲ្យ​សម្រេច​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ

  • ចូរ​រៀន​អ្វី​ដែល​អាច​ជួយ​ប្អូន​ឲ្យ​ស្រួល​រក​ការ​ងារ ហើយ​ចេះ​បត់​បែន។ បើ​ប្អូន​សម្រេច​ចិត្ត​រៀន​មុខ​ជំនាញ​ណា​មួយ​ឬ​ទទួល​ការ​អប់រំ​បន្ថែម សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា​មាន​ការ​ងារ​ត្រូវ​នឹង​ជំនាញ​ដែល​ប្អូន​បាន​រៀន

៨. ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ

​(​៣០​នាទី​)​ bt ជំ.១០ វ.៥​-​១២

សេចក្ដី​បញ្ចប់ ​(​៣​នាទី​)​ | ចម្រៀង​លេខ​៤៧ និង​សេចក្ដី​អធិដ្ឋាន

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក