ថ្ងៃទី១៧-២៣ ខែមីនា
សុភាសិត ៥
ចម្រៀងលេខ១២២ និងសេចក្ដីអធិដ្ឋាន | ពាក្យផ្ដើម (១នាទី)
១. ចូរជៀសចេញឲ្យឆ្ងាយពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ
(១០នាទី)
អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទអាចជាអ្វីដែលគួរឲ្យទាក់ទាញ (សុភ. ៥:៣; w០០-E ១៥/៧ ទំ.២៩ វ.១)
អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទនាំឲ្យមានការឈឺចាប់និងស្ដាយក្រោយ (សុភ. ៥:៤, ៥; w០០-E ១៥/៧ ទំ.២៩ វ.២)
ចូរជៀសចេញឲ្យឆ្ងាយពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ(សុភ. ៥:៨; w០០-E ១៥/៧ ទំ.២៩ វ.៥)
ប្អូនស្រីគ្រិស្តសាសនិកម្នាក់មិនព្រមឲ្យលេខទូរសព្ទរបស់គាត់ទៅប្រុសម្នាក់ទេ
២. ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
(១០នាទី)
សុភ. ៥:៩—តើតាមរបៀបណាអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទនាំឲ្យ«បាត់បង់សេចក្ដីថ្លៃថ្នូរ»? (w០០-E ១៥/៧ ទំ.២៩ វ.៧)
តើមានចំណេះវិសេសណាខ្លះក្នុងអំណានគម្ពីរសប្ដាហ៍នេះដែលអ្នកចង់ចែករំលែក?
៣. អំណានគម្ពីរ
(៤នាទី) សុភ. ៥:១-២៣ (th ចំណុចហាត់រៀនទី៥)
៤. ចាប់ផ្ដើមការសន្ទនា
(៣នាទី) ផ្សព្វផ្សាយសាធារណៈ។ អញ្ជើញបុគ្គលម្នាក់ដែលមិនមែនជាអ្នកកាន់សាសនាគ្រិស្តឲ្យចូលរួមពិធីរំលឹក ហើយប្រើjw.orgដើម្បីរកទីតាំងដែលនៅជិតគាត់។ (lmd មេរៀនទី៦ ចំណុចទី៤)
៥. ត្រឡប់ទៅជួប
(៤នាទី) ពីផ្ទះមួយទៅផ្ទះមួយ។ លើកមុន ម្ចាស់ផ្ទះបានទទួលលិខិតអញ្ជើញ ហើយបង្ហាញចំណាប់អារម្មណ៍។ (lmd មេរៀនទី៩ ចំណុចទី៥)
៦. ជួយគេឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត
(៥នាទី) lff មេរៀនទី១៦ សេចក្ដីសង្ខេប រៀនសាឡើងវិញ និងគោលដៅ។ ពេលសិស្សគម្ពីរសួរថាតើលោកយេស៊ូធ្លាប់រៀបការឬទេ សូមបង្ហាញគាត់របៀបស្រាវជ្រាវដើម្បីរកចម្លើយ។ (lmd មេរៀនទី១១ ចំណុចទី៤)
ចម្រៀងលេខ១២១
៧. ចូរគិតទុកជាមុនអំពីរបៀបដែលអ្នកអាចរក្សាភាពស្អាតស្អំពេលកំពុងស្វែងយល់ចិត្តគ្នា
(១៥នាទី) ការពិគ្រោះ។
ជាទូទៅ ការស្វែងយល់ចិត្តគ្នាមានន័យថា«បុគ្គលពីរនាក់ដែលមានចិត្តលើគ្នាកំពុងចំណាយពេលជាមួយគ្នា ដើម្បីដឹងថាពួកគេស័ក្តិសមគ្នាឬយ៉ាងណា»។ ពួកគេអាចស្វែងយល់អំពីគ្នាដោយចំណាយពេលជាក្រុម ឬតែពីរនាក់ ដោយផ្ទាល់ តាមទូរសព្ទ ឬដោយផ្ញើសារជាដើម។ ពួកគេអាចសម្រេចចិត្តប្រាប់អ្នកឯទៀតអំពីរឿងនេះ ឬមិនប្រាប់អ្នកឯទៀតក៏បាន។ យើងមិនចាត់ទុកការស្វែងយល់ចិត្តគ្នាថាជារឿងលេងសើចទេ ដោយសារនេះគឺជាអ្វីដ៏សំខាន់ដែលយើងត្រូវធ្វើមុនឈានទៅដល់ការរៀបអាពាហ៍ពិពាហ៍។ មិនថាអ្នកមានវ័យចាស់ឬក្មេងក្ដី តើអ្វីអាចជួយអ្នកឲ្យជៀសវាងពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទពេលកំពុងស្វែងយល់ចិត្តគ្នា?—សុភ. ២២:៣
សូមទស្សនាវីដេអូ ចូរត្រៀមខ្លួនសិន មុនរៀបការ ផ្នែកទី១៖ តើខ្ញុំត្រៀមខ្លួនហើយឬនៅដើម្បីស្វែងយល់ចិត្តគ្នា? ឈុតខ្លី។ រួចសួរអ្នកស្ដាប់នូវសំណួរដូចតទៅនេះ៖
ហេតុអ្វីបុគ្គលម្នាក់មិនគួរចាប់ផ្ដើមស្វែងយល់ចិត្តគ្នាបើគាត់នៅក្មេងពេក?(សុភ. ១៣:១២; លូក. ១៤:២៨-៣០)
តើអ្នកចូលចិត្តអ្វីពីរបៀបដែលឪពុកម្ដាយបានជួយកូនស្រីរបស់ពួកគាត់?
សូមអាន សុភាសិត ២៨:២៦។ រួចសួរអ្នកស្ដាប់នូវសំណួរដូចតទៅនេះ៖
តើគូសង្សារអាចធ្វើអ្វីខ្លះដើម្បីជៀសវាងពីការនៅតែពីរនាក់ក្នុងស្ថានភាពដែលអាចនាំឲ្យពួកគាត់ប្រព្រឹត្តអំពើខុសឆ្គង?
ហេតុអ្វីគឺជាការសំខាន់ដែលគូសង្សារពិគ្រោះគ្នាទុកជាមុនអំពីអ្វីដែលពួកគេអាចធ្វើនិងមិនអាចធ្វើដើម្បីបង្ហាញមនោសញ្ចេតនាចំពោះគ្នា ដូចជាកាន់ដៃគ្នាឬថើបជាដើម?
សូមអាន អេភេសូរ ៥:៣, ៤។ រួចសួរអ្នកស្ដាប់ថា៖
តើគូសង្សារគួរប្រុងប្រយ័ត្នអំពីអ្វីពេលសន្ទនាតាមទូរសព្ទ ឬតាមអ៊ីនធឺណិត?
៨. ការសិក្សាគម្ពីរជាក្រុមជំនុំ
(៣០នាទី) bt ជំ.២៤ វ.១-៦