មាតិកា
ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥
© 2015 Watch Tower Bible and Tract Society of Pennsylvania.
សម្រាប់សិក្សា
២-៨ មីនា ២០១៥
ចូរអរគុណព្រះយេហូវ៉ា ហើយទទួលពរ
ទំព័រ៣ • ចម្រៀងលេខ: ២, ២៨
៩-១៥ មីនា ២០១៥
មូលហេតុដែលយើងធ្វើពិធីអាហារល្ងាចរបស់លោកម្ចាស់
ទំព័រ៩ • ចម្រៀងលេខ: ៨, ៥
១៦-២២ មីនា ២០១៥
ចូរធ្វើឲ្យចំណងអាពាហ៍ពិពាហ៍រឹងមាំនិងមានសុភមង្គល
ទំព័រ១៥ • ចម្រៀងលេខ: ៣៦, ៥១
២៣-២៩ មីនា ២០១៥
ចូរឲ្យព្រះយេហូវ៉ាពង្រឹងនិងការពារចំណងអាពាហ៍ពិពាហ៍របស់អ្នក
ទំព័រ២១ • ចម្រៀងលេខ: ៣៦, ៥០
៣០ មីនា ២០១៥–៥ មេសា ២០១៥
តើសេចក្ដីស្រឡាញ់ដែលមិនចេះសាបសូន្យអាចមានឬទេ?
ទំព័រ២៧ • ចម្រៀងលេខ: ៣, ១៨
អត្ថបទសិក្សា
▪ ចូរអរគុណព្រះយេហូវ៉ា ហើយទទួលពរ
យើងអាចរក្សាចិត្តដឹងគុណដោយរំពឹងគិតអំពីពរដែលយើងបានទទួល និងដោយអរគុណព្រះយេហូវ៉ាចំពោះពរទាំងនោះ។ បើយើងមានចិត្តដឹងគុណចំពោះអ្វីៗទាំងអស់ដែលព្រះយេហូវ៉ាបានធ្វើដើម្បីយើង នេះនឹងជួយយើងជៀសវាងពីការក្លាយទៅជាមនុស្សរមិលគុណ ហើយនឹងជួយយើងស៊ូទ្រាំពេលមានទុក្ខលំបាក។ បទគម្ពីរប្រចាំឆ្នាំរបស់យើងសម្រាប់ឆ្នាំ២០១៥នឹងរំលឹកយើងអំពីអ្វីៗទាំងនេះក្នុងអំឡុងឆ្នាំនេះ។
▪ មូលហេតុដែលយើងធ្វើពិធីអាហារល្ងាចរបស់លោកម្ចាស់
អត្ថបទនេះពន្យល់អំពីមូលហេតុដែលយើងគួរចូលរួមពិធីរំលឹកមរណភាពរបស់លោកយេស៊ូ។ អត្ថបទនេះរៀបរាប់ថានំប៉័ងនិងស្រាទំពាំងបាយជូរជាតំណាងអ្វី ហើយពន្យល់អំពីរបៀបដែលបុគ្គលម្នាក់អាចដឹងថាគួរបរិភោគវត្ថុតំណាងឬយ៉ាងណា។ អត្ថបទនេះក៏នឹងជួយយើងឲ្យដឹងអំពីរបៀបដែលយើងអាចត្រៀមខ្លួនសម្រាប់ពិធីអាហារល្ងាចរបស់លោកម្ចាស់ដែរ។
▪ ចូរធ្វើឲ្យចំណងអាពាហ៍ពិពាហ៍រឹងមាំនិងមានសុភមង្គល
▪ ចូរឲ្យព្រះយេហូវ៉ាពង្រឹងនិងការពារចំណងអាពាហ៍ពិពាហ៍របស់អ្នក
ប្ដីនិងប្រពន្ធត្រូវការពារចំណងអាពាហ៍ពិពាហ៍របស់ពួកគេពីបញ្ហានិងការល្បួងដែលមកពីពិភពលោករបស់សាថាន។ ដោយមានជំនួយពីព្រះយេហូវ៉ា យើងអាចមានចំណងអាពាហ៍ពិពាហ៍ដ៏រឹងមាំនិងមានសុភមង្គល។ អត្ថបទទី១នឹងពិភាក្សារបៀបប្រាំយ៉ាងដើម្បីធ្វើឲ្យចំណងអាពាហ៍ពិពាហ៍រឹងមាំនិងស្ថិតស្ថេរ។ អត្ថបទទី២នឹងពិចារណារបៀបដែលយើងអាចការពារចំណងអាពាហ៍ពិពាហ៍របស់យើង។
▪ តើសេចក្ដីស្រឡាញ់ដែលមិនចេះសាបសូន្យអាចមានឬទេ?
តើសេចក្ដីស្រឡាញ់ពិតរវាងបុរសនិងស្ត្រីគឺជាអ្វី? តើសេចក្ដីស្រឡាញ់អាចស្ថិតស្ថេរមែនឬទេ? តើយើងអាចបង្ហាញសេចក្ដីស្រឡាញ់ពិតយ៉ាងដូចម្ដេច? សូមរៀនអ្វីដែលបទចម្រៀងសាឡូម៉ូនបង្រៀនយើងអំពីសេចក្ដីស្រឡាញ់ពិតនិងដែលស្ថិតស្ថេរ។
ក្រប: ផ្សព្វផ្សាយនៅភូមិគ្រីនដុលវ៉ាលដ៏ស្អាត ដោយមានជួរភ្នំអាល់ពើនី នៅខាងក្រោយ
ស្វីស
ប្រជាជន
៧.៨៧៦.០០០
អ្នកផ្សាយ
១៨.៦៤៦
ចំនួនអ្នកចូលរួមពិធីរំលឹក (ឆ្នាំ២០១៣)
៣១.៩៨០