មាតិកា
ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥
© 2015 Watch Tower Bible and Tract Society of Pennsylvania.
សម្រាប់សិក្សា
៤-១០ ឧសភា ២០១៥
«នេះគឺសមស្របតាមបំណងប្រាថ្នារបស់លោក»
ទំព័រ៣ • ចម្រៀងលេខ: ៣២, ៣៤
១១-១៧ ឧសភា ២០១៥
ទំព័រ៩ • ចម្រៀងលេខ: ១៤, ២៤
១៨-២៤ ឧសភា ២០១៥
ចូរទាញមេរៀនពីឧទាហរណ៍អំពីថាលិន
ទំព័រ១៧ • ចម្រៀងលេខ: ១០, ៤៣
២៥-៣១ ឧសភា ២០១៥
ការគាំទ្របងប្អូនគ្រិស្តយ៉ាងស្មោះត្រង់
ទំព័រ២៤ • ចម្រៀងលេខ: ១៦, ១៨
អត្ថបទសិក្សា
▪ «នេះគឺសមស្របតាមបំណងប្រាថ្នារបស់លោក»
▪ តើអ្នកនឹង«ចាំយាម»ឬទេ?
ក្នុងអត្ថបទទី១ យើងនឹងពិចារណាអំពីរបៀបដែលព្រះយេហូវ៉ាបានណែនាំរាស្ត្ររបស់លោកឲ្យយល់បន្ដិចម្ដងៗនូវសេចក្ដីពិតដ៏ជ្រាលជ្រៅក្នុងគម្ពីរតាមរបៀបស្រួលយល់ជាងនិងច្បាស់ជាង។ អត្ថបទទី២ យើងនឹងពិនិត្យមើលឧទាហរណ៍អំពីស្ត្រីក្រមុំបរិសុទ្ធ១០នាក់ ហើយពិចារណាអំពីរបៀបដែលឧទាហរណ៍នេះអាចជួយយើងឲ្យចាំយាមនៅសព្វថ្ងៃនេះ។
▪ ចូរទាញមេរៀនពីឧទាហរណ៍អំពីថាលិន
▪ ការគាំទ្របងប្អូនគ្រិស្តយ៉ាងស្មោះត្រង់
ពេលលោកយេស៊ូបានប្រាប់អ្នកកាន់តាមលោកអំពីសញ្ញាសម្គាល់នៃគ្រាចុងបញ្ចប់ លោកបានលើកឧទាហរណ៍ពីរប្រាប់ពួកគាត់។ ឧទាហរណ៍មួយគឺឧទាហរណ៍អំពីថាលិន ហើយមួយទៀតគឺឧទាហរណ៍អំពីចៀមនិងពពែ។ យើងនឹងរៀនអំពីមូលហេតុដែលលោកយេស៊ូបានលើកឧទាហរណ៍ទាំងនេះ និងមូលហេតុដែលឧទាហរណ៍ទាំងនេះសំខាន់ចំពោះយើង។
ក្នុងលេខនេះក៏មាន
ក្រប: ទេសចរជាច្រើននាក់មកទស្សនាក្រុងខូផាន នាសម័យមុនគ្រីស្តុហ្វ កូឡុម ប៉ុន្តែសាក្សីព្រះយេហូវ៉ានៅទីនោះកំពុងជួយមនុស្សឲ្យគិតអំពីអនាគត
ហុងឌុយរ៉ាស
ប្រជាជន
៨.១១១.០០០
អ្នកផ្សាយ
២២.០៩៨
អ្នកត្រួសត្រាយពេញពេល
៣.៤៧១
ភាសាអេស្ប៉ាញជាភាសាផ្លូវការនៃប្រទេសហុងឌុយរ៉ាស។ ប៉ុន្តែមានអ្នកផ្សាយ៣៦៥នាក់ក្នុងក្រុមជំនុំ១២ដែលប្រើភាសាហ្គារីហ្វូណា ហើយក៏មានក្រុមជំនុំ១១និងក្រុម៣ដែលប្រើភាសាសញ្ញាហុងឌុយរ៉ាស