មាតិកា
ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៥
© 2015 Watch Tower Bible and Tract Society of Pennsylvania.
សម្រាប់សិក្សា
២៩ មិថុនា ២០១៥–៥ កក្កដា ២០១៥
ចូរប្រុងប្រយ័ត្ន សាថានចង់លេបត្របាក់អ្នក!
ទំព័រ៣ • ចម្រៀងលេខ: ៥៤, ៤៣
៦-១២ កក្កដា ២០១៥
អ្នកអាចប្រយុទ្ធឈ្នះសាថានបាន!
ទំព័រ៩ • ចម្រៀងលេខ: ២៣, ១៧
១៣-១៩ កក្កដា ២០១៥
ពួកគេ«បានឃើញ»អ្វីៗដែលព្រះបានសន្យា
ទំព័រ១៥ • ចម្រៀងលេខ: ៥៤, ៥៥
២០-២៦ កក្កដា ២០១៥
ចូរយកតម្រាប់លោកដែលសន្យាអំពីជីវិតដែលគ្មានទីបញ្ចប់
ទំព័រ២១ • ចម្រៀងលេខ: ១២, ១១
អត្ថបទសិក្សា
▪ ចូរប្រុងប្រយ័ត្ន សាថានចង់លេបត្របាក់អ្នក!
▪ អ្នកអាចប្រយុទ្ធឈ្នះសាថានបាន!
គម្ពីរប្រៀបប្រដូចសាថានទៅនឹងតោដែលកំពុងគ្រហឹមដែលស្រេកឃ្លានចង់ស៊ីសត្វឲ្យបានច្រើនថែមទៀត។ សាថានមានឫទ្ធានុភាព គ្មានមេត្ដា ហើយបោកបញ្ឆោត។ អត្ថបទទាំងនេះនឹងជួយយើងឲ្យយល់មូលហេតុដែលយើងត្រូវប្រយុទ្ធប្រឆាំងនឹងសត្រូវនេះដែលអាចធ្វើឲ្យយើងអន្តរាយ។ អត្ថបទទាំងនេះក៏នឹងបង្ហាញយើងដែរអំពីរបៀបដែលយើងអាចការពារខ្លួនពីអន្ទាក់របស់វា។
▪ ពួកគេ«បានឃើញ»អ្វីៗដែលព្រះបានសន្យា
▪ ចូរយកតម្រាប់លោកដែលសន្យាអំពីជីវិតដែលគ្មានទីបញ្ចប់
ព្រះយេហូវ៉ាបានឲ្យយើងនូវសមត្ថភាពស្រមៃគិតអំពីអ្វីៗដែលយើងមិនទាន់ឃើញ។ យើងអាចប្រើសមត្ថភាពនេះក្នុងផ្លូវល្អ ឬក្នុងផ្លូវអាក្រក់។ ក្នុងអត្ថបទទាំងពីរនេះ យើងនឹងពិចារណាអំពីបុគ្គលខ្លះនៅសម័យគម្ពីរ ហើយរៀនពីគំរូរបស់ពួកគេអំពីរបៀបដែលយើងអាចប្រើសមត្ថភាពស្រមៃគិតរបស់យើងដើម្បីមានជំនឿខ្លាំងជាង។ យើងក៏នឹងរៀនដែរអំពីរបៀបដែលការស្រមៃគិតរបស់យើងអាចជួយយើងឲ្យបង្ហាញគុណសម្បត្ដិដូចព្រះយេហូវ៉ា ដូចជាសេចក្ដីស្រឡាញ់ ចិត្តសប្បុរស គំនិតឈ្លាសវៃ និងចិត្តសប្បាយរីករាយជាដើម។
ក្នុងលេខនេះក៏មាន
២៩ ហេតុអ្វីការបណ្ដាច់មិត្តភាពគឺជាការរៀបចំមួយដែលបង្ហាញនូវសេចក្ដីស្រឡាញ់?
ក្រប: បងប្រុសពីរនាក់កំពុងសិក្សាគម្ពីរជាមួយនឹងអ្នកជិតខាងម្នាក់
អាមេនី
ប្រជាជន
៣.០២៦.៩០០
អ្នកផ្សាយ
១១.១៤៣
អ្នកត្រួសត្រាយពេញពេល
២.២០៥
២៣.៨៤៤
មនុស្សដែលបានចូលរួមពិធីរំលឹកនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៤ មានចំនួនច្រើនជាងអ្នកផ្សព្វផ្សាយពីរដង