មាតិកា
សប្ដាហ៍ពីថ្ងៃទី១-៧ សីហា ២០១៦
៣ ចូរមានចិត្តកតញ្ញូចំពោះព្រះយេហូវ៉ាដែលជាជាងស្មូនរបស់យើង
សប្ដាហ៍ពីថ្ងៃទី៨-១៤ សីហា ២០១៦
៩ តើអ្នកអនុញ្ញាតឲ្យជាងស្មូនដ៏ឧត្តមសូនអ្នកឬទេ?
ជាងស្មូនគឺជាអ្នកជំនាញម្នាក់ដែលសូនដីឥដ្ឋដោយដៃដើម្បីធ្វើភាជនៈស្អាតៗ។ ក្នុងអត្ថបទទាំងពីរនេះ យើងនឹងពិចារណាអំពីមូលហេតុដែលយើងអាចនិយាយថាព្រះយេហូវ៉ាគឺជា«ជាងស្មូន»របស់យើង ហើយអំពីអ្វីដែលយើងត្រូវធ្វើដើម្បីឲ្យខ្លួនដូចជាដីឥដ្ឋទន់ក្នុងដៃរបស់លោក។
សប្ដាហ៍ពីថ្ងៃទី១៥-២១ សីហា ២០១៦
១៥ «ព្រះយេហូវ៉ាជាព្រះនៃយើង គឺព្រះយេហូវ៉ាតែ១»
តើពាក្យដែលថាព្រះយេហូវ៉ាគឺជា«ព្រះយេហូវ៉ាតែ១»មានអត្ថន័យយ៉ាងណា? តើនោះមានឥទ្ធិពលយ៉ាងណាទៅលើចំណងមិត្តភាពរបស់យើងជាមួយនឹងលោកនិងជាមួយនឹងបងប្អូនរបស់យើង? ដោយសារយើងមានប្រវត្ដិខុសៗគ្នា យើងត្រូវយល់អំពីអ្វីដែលព្រះយេហូវ៉ាតម្រូវពីយើងដើម្បីឲ្យលោកអាចទៅជា«ព្រះនៃយើង»។
សប្ដាហ៍ពីថ្ងៃទី២២-២៨ សីហា ២០១៦
២១ ចូរកុំឲ្យកំហុសរបស់អ្នកឯទៀតធ្វើឲ្យអ្នកជំពប់ដួលឡើយ
មនុស្សទាំងអស់មានកំហុសដែលអាចធ្វើឲ្យអ្នកឯទៀតឈឺចិត្ត។ ដូច្នេះ តើយើងគួរប្រព្រឹត្តយ៉ាងណាពេលអ្នកណាម្នាក់និយាយឬធ្វើអ្វីមួយដែលនាំឲ្យយើងឈឺចិត្ត? ក្នុងអត្ថបទនេះ យើងនឹងពិចារណាគំរូក្នុងគម្ពីរដែលអាចជួយយើង។