បញ្ជីអត្ថបទ
សប្ដាហ៍ពីថ្ងៃទី៣០ មេសា ២០១៨–ថ្ងៃទី៦ ឧសភា ២០១៨
៣ ការជ្រមុជទឹកគឺជាតម្រូវការដើម្បីធ្វើជាគ្រិស្តសាសនិក
សប្ដាហ៍ពីថ្ងៃទី៧-១៣ ឧសភា ២០១៨
តើយើងគួរមានគោលដៅអ្វីពេលយើងបង្រៀនសិស្សគម្ពីរ? ហេតុអ្វីការបង្អែបង្អង់ទទួលការជ្រមុជទឹកគឺមិនត្រឹមត្រូវ? តើអ្វីបានរារាំងឪពុកម្ដាយខ្លះដែលជាគ្រិស្តសាសនិកពីការលើកទឹកចិត្តកូនរបស់ពួកគេឲ្យទទួលការជ្រមុជទឹក? អត្ថបទទាំងពីរនេះនឹងផ្ដល់ចម្លើយសម្រាប់សំណួរទាំងនេះនិងសំណួរឯទៀត។
សប្ដាហ៍ពីថ្ងៃទី១៤-២០ ឧសភា ២០១៨
១៥ ការមានទម្លាប់ទទួលអ្នកឯទៀតដោយរាក់ទាក់នាំឲ្យសប្បាយនិងជាអ្វីដ៏សំខាន់ចាំបាច់!
សាវ័កពេត្រុសបានលើកទឹកចិត្តគ្រិស្តសាសនិកនៅសតវត្សរ៍ទី១ថា៖ «ចូរទទួលគ្នាទៅវិញទៅមកដោយរាក់ទាក់»។ (ពេត្រុសទី១ ៤:៩) ហេតុអ្វីយោបល់នេះគឺសំខាន់ណាស់សម្រាប់យើងនៅសព្វថ្ងៃនេះ? តើតាមរបៀបណាយើងអាចទទួលអ្នកឯទៀតដោយរាក់ទាក់? តើយើងអាចធ្វើជាភ្ញៀវល្អយ៉ាងដូចម្ដេច? អត្ថបទនេះនឹងមានចម្លើយចំពោះសំណួរទាំងនេះ។
សប្ដាហ៍ពីថ្ងៃទី២១-២៧ ឧសភា ២០១៨
២១ ការប្រៀនប្រដៅបង្ហាញអំពីសេចក្ដីស្រឡាញ់របស់ព្រះ
សប្ដាហ៍ពីថ្ងៃទី២៨ ឧសភា ២០១៨–ថ្ងៃទី៣ មិថុនា ២០១៨
២៧ «ចូរស្ដាប់ដំបូន្មាន ហើយមានប្រាជ្ញាចុះ»
អត្ថបទទាំងពីរនេះនឹងជួយយើងឲ្យយល់អំពីរបៀបដែលការប្រៀនប្រដៅពីព្រះបង្ហាញថាលោកពិតជាស្រឡាញ់យើង។ តើព្រះប្រៀនប្រដៅយើងយ៉ាងដូចម្ដេច? តើយើងគួរមានប្រតិកម្មយ៉ាងណាចំពោះការប្រៀនប្រដៅដែលមកពីលោក? តើតាមរបៀបណាយើងអាចកាន់តែចេះអប់រំខ្លួន? សូមរកចម្លើយចំពោះសំណួរទាំងនេះក្នុងអត្ថបទទាំងពីរនេះ។