បញ្ជីអត្ថបទ
សប្ដាហ៍ពីថ្ងៃទី៦-១២ សីហា ២០១៨
៣ «រាជាណាចក្ររបស់ខ្ញុំមិនមែនជារបស់ពិភពលោកនេះទេ»
សប្ដាហ៍ពីថ្ងៃទី១៣-១៩ សីហា ២០១៨
៩ ចូរយើងទាំងអស់គ្នារួមគ្នាតែមួយដូចព្រះយេហូវ៉ានិងលោកយេស៊ូរួបរួមគ្នា
នៅសម័យលោកយេស៊ូ មនុស្សបានបែកបាក់គ្នាដោយសារនយោបាយ ឋានៈក្នុងសង្គម វប្បធម៌ និងដោយសារពូជសាសន៍របស់ពួកគេ។ ក្នុងអត្ថបទទាំងពីរនេះ យើងនឹងឃើញរបៀបដែលគ្រិស្តបានបង្រៀនអ្នកកាន់តាមលោកឲ្យមានសាមគ្គីភាព ហើយឲ្យជម្រុះចោលនូវការរើសអើងដែលច្រើនតែធ្វើឲ្យមនុស្សបែកបាក់គ្នា។ យើងក៏នឹងឃើញរបៀបដែលគំរូរបស់ពួកគេអាចជួយយើងក្នុងពិភពលោកដែលបែកបាក់គ្នានេះ។
សប្ដាហ៍ពីថ្ងៃទី២០-២៦ សីហា ២០១៨
១៥ ចូរឲ្យច្បាប់និងគោលការណ៍របស់ព្រះបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់អ្នក
បើយើងបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់យើង នោះអាចជួយណែនាំយើងក្នុងជីវិត។ ដើម្បីជួយយើង ព្រះយេហូវ៉ាបានផ្ដល់ច្បាប់និងគោលការណ៍ដែលបង្រៀនយើងអំពីទស្សនៈរបស់លោក។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីរបៀបដែលយើងអាចប្រើគោលការណ៍គម្ពីរក្នុងជីវិតប្រចាំថ្ងៃរបស់យើង។
សប្ដាហ៍ពីថ្ងៃទី២៧ សីហា ២០១៨–ថ្ងៃទី២ កញ្ញា ២០១៨
២១ «ចូរឲ្យមនុស្សទាំងអស់ឃើញពន្លឺរបស់អ្នក»ដើម្បីឲ្យព្រះយេហូវ៉ាទទួលការសរសើរ
លោកយេស៊ូបានលើកទឹកចិត្តអ្នកកាន់តាមលោកឲ្យលើកតម្កើងព្រះ ដោយឲ្យមនុស្សទាំងអស់ឃើញពន្លឺរបស់ពួកគេ។ បើអ្នកធ្វើតាមយោបល់ក្នុងអត្ថបទនេះ នោះពិតជានឹងជួយអ្នកដើម្បីឲ្យ«មនុស្សទាំងអស់ឃើញពន្លឺរបស់អ្នក»កាន់តែប្រសើរឡើង។