បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ijwyp អត្ថបទទី ៧១
  • តើ​ខ្ញុំ​គួរ​យក​អ្នក​ណា​ធ្វើ​ជា​គំរូ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើ​ខ្ញុំ​គួរ​យក​អ្នក​ណា​ធ្វើ​ជា​គំរូ?
  • សំណួរពីយុវវ័យ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ហេតុ​អ្វី​គួរ​ជ្រើស​រើស​យ៉ាង​ប្រុង​ប្រយ័ត្ន?
  • របៀប​ជ្រើស​រើស
  • ចូរបង្ហាញចិត្ដកតញ្ញូចំតួនាទីដ៏ល្អឯកដែលព្រះយេស៊ូមានក្នុងគោលបំណងរបស់ព្រះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • គ្រិស្តជាគំរូរបស់យើង
    ចូរ«ច្រៀងដោយអំណរ»ជូនព្រះយេហូវ៉ា
  • របៀបកំណត់និងសម្រេចគោលដៅក្នុងការបម្រើព្រះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
  • ការទទួលស្គាល់តួនាទីរបស់គ្រិស្តក្នុងរបៀបរៀបចំរបស់ព្រះ
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
មើលបន្ថែមទៀត
សំណួរពីយុវវ័យ
ijwyp អត្ថបទទី ៧១
ប្អូន​ប្រុស​ម្នាក់​កំពុង​មើល​បុគ្គល​ផ្សេង​ៗ​ដើម្បី​ដឹង​ថា​គាត់​គួរ​ធ្វើ​តាម​គំរូ​របស់​អ្នក​ណា

សំណួរ​ពី​យុវវ័យ

តើ​ខ្ញុំ​គួរ​យក​អ្នក​ណា​ធ្វើ​ជា​គំរូ?

ប្អូន​ហេលី​បាន​រៀប​រាប់​ថា​៖​«​ពេល​ខ្ញុំ​មាន​បញ្ហា​នៅ​សាលា ខ្ញុំ​ឃើញ​ថា​អ្វី​មួយ​ដែល​ជួយ​ខ្ញុំ គឺ​ខ្ញុំ​គិត​ពី​បុគ្គល​ម្នាក់​ដែល​ខ្ញុំ​ស្ងើច​សរសើរ​និង​ធ្លាប់​ឆ្លង​កាត់​បញ្ហា​ស្រដៀង​ខ្ញុំ។ បន្ទាប់​មក ខ្ញុំ​ព្យាយាម​ធ្វើ​តាម​គំរូ​របស់​គាត់ ហើយ​ពេល​ខ្ញុំ​ធ្វើ​ដូច្នេះ​ជួយ​ខ្ញុំ​ឲ្យ​ស្រួល​យក​ឈ្នះ​ការ​ពិបាក​ជាង​»។

គំរូ​របស់​បុគ្គល​ម្នាក់​អាច​ជួយ​ប្អូន​ឲ្យ​គេច​ផុត​ពី​បញ្ហា ហើយ​ជួយ​ប្អូន​ឲ្យ​សម្រេច​គោល​ដៅ​របស់​ប្អូន​បាន។ តែ​អ្វី​ដែល​សំខាន់ គឺ​ប្អូន​គួរ​ជ្រើស​យក​អ្នក​ណា​ដែល​ទុក​គំរូ​ល្អ។

  • ហេតុ​អ្វី​គួរ​ជ្រើស​រើស​យ៉ាង​ប្រុង​ប្រយ័ត្ន?

  • របៀប​ជ្រើស​រើស

  • ទស្សនៈ​ពី​មនុស្ស​ស្រករ​ប្អូន

ហេតុ​អ្វី​គួរ​ជ្រើស​រើស​យ៉ាង​ប្រុង​ប្រយ័ត្ន?

  • បុគ្គល​ដែល​ប្អូន​យក​ទុក​ជា​គំរូ អាច​មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​ការ​ប្រព្រឹត្ត​របស់​ប្អូន។

    គម្ពីរ​ប្រាប់​គ្រិស្ត​សាសនិក​ឲ្យ​ប្រុង​ប្រយ័ត្ន​នឹង​បុគ្គល​ដែល​ពួក​គេ​យក​ធ្វើ​ជា​គំរូ។ គម្ពីរ​ចែង​ថា​៖​«​ពេល​ពិចារណា​មើល​ការ​ប្រព្រឹត្ត​ល្អ​របស់​ពួក​គាត់ ចូរ​យក​តម្រាប់​ជំនឿ​របស់​ពួក​គាត់​»។—ហេប្រឺ ១៣:៧

    យោបល់​៖ បុគ្គល​ដែល​ប្អូន​យក​ជា​គំរូ អាច​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​មក​លើ​ប្អូន​ទាំង​ល្អ​ទាំង​អាក្រក់។ ដូច្នេះ សូម​ជ្រើស​យក​បុគ្គល​ដែល​មាន​គុណ​សម្បត្តិ​ល្អ​ធ្វើ​ជា​គំរូ មិន​មែន​បុគ្គល​ដែល​មាន​ប្រជាប្រិយភាព ឬ​អ្នក​ដែល​មាន​អាយុ​ស្របាល​ៗ​ប្អូន​ទេ។

    ប្អូន​ខូលីន​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​បាន​រៀន​ច្រើន​ពី​បង​ប្អូន​រួម​ជំនឿ​ម្នាក់​ឈ្មោះ​អាដាម។ គាត់​មាន​ចិត្ត​គំនិត​និង​ការ​ប្រព្រឹត្ត​ល្អ។ សូម្បី​តែ​ដល់​ឥឡូវ​ខ្ញុំ​នៅ​តែ​ចាំ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​គាត់។ គាត់​ប្រហែល​មិន​ដឹង​ទេ​ថា​គំរូ​គាត់​មាន​ឥទ្ធិពល​ខ្លាំង​ប៉ុណ្ណា​មក​លើ​ខ្ញុំ​»។

  • បុគ្គល​ដែល​ប្អូន​យក​ជា​គំរូ អាច​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​មក​លើ​គំនិត​និង​អារម្មណ៍​របស់​ប្អូន។

    គម្ពីរ​ចែង​ថា​៖​«​កុំ​ឲ្យ​អ្នក​ណា​បំភាន់​អ្នក​ឡើយ។ ការ​សេព​គប់​អាក្រក់​បង្ខូច​ការ​ប្រព្រឹត្ត​ល្អ​»។—កូរិនថូស​ទី​១ ១៥:៣៣

    យោបល់​៖ សូម​កុំ​ជ្រើស​យក​បុគ្គល​ដែល​ស្រស់​ស្អាត​ឬ​សង្ហារ​ទុក​ជា​គំរូ តែ​សូម​យក​បុគ្គល​ដែល​មាន​គុណ​សម្បត្តិ​ល្អ​ទុក​ជា​គំរូ​វិញ។ បើ​ពុំ​នោះ​ទេ ប្អូន​ប្រហែល​ជា​នឹង​ធ្លាក់​ទឹក​ចិត្ត​មិន​ខាន។

    ប្អូន​ថាម៉ារ៉ា​បាន​រៀប​រាប់​ថា​៖​«​ពេល​ខ្ញុំ​ប្រៀប​ធៀប​ខ្លួន​ជា​មួយ​នឹង​អ្នក​ដែល​ឡូយឆាយ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​អន់​និង​មាន​រូប​អាក្រក់ ហើយ​ខ្ញុំ​ចេះ​តែ​ខ្វល់​នឹង​រូប​សម្ផស្ស​ខ្លួន​រហូត​»។

    សូម​ពិចារណា​៖ តើ​អាច​មាន​បញ្ហា​អ្វី​ខ្លះ​បើ​ជ្រើស​យក​តារា​ល្បី​និង​កីឡាករ​ធ្វើ​ជា​គំរូ?

  • បុគ្គល​ដែល​ប្អូន​យក​ជា​គំរូ​អាច​មាន​ឥទ្ធិពល​ទៅ​លើ​ការ​សម្រេច​គោល​ដៅ​របស់​ប្អូន។

    គម្ពីរ​ចែង​ថា​៖​«​អ្នក​ដែល​សេព​គប់​មនុស្ស​មាន​ប្រាជ្ញា​នឹង​មាន​ប្រាជ្ញា​ដែរ​»។—សុភាសិត ១៣:២០

    យោបល់​៖ សូម​ជ្រើស​រើស​បុគ្គល​ដែល​មាន​គុណ​សម្បត្តិ​ដែល​ប្អូន​ចូល​ចិត្ត។ រួច​សង្កេត​មើល​ការ​ប្រព្រឹត្ត​របស់​គាត់។ ពេល​ធ្វើ​ដូច្នេះ ប្អូន​អាច​រៀន​ចំណុច​ខ្លះ​ដែល​ប្អូន​អាច​ធ្វើ​តាម​ដើម្បី​សម្រេច​គោល​ដៅ​ប្អូន។

    ប្អូន​មៀរាម​បាន​រៀប​រាប់​ថា​៖​«​ជា​ជាង​កំណត់​គោល​ដៅ​ទូទៅ​ដូច​ជា‹ខ្ញុំ​ចង់​ចេះ​ទទួល​ខុស​ត្រូវ​ច្រើន​ជាង› ខ្ញុំ​កំណត់​គោល​ដៅ​ជាក់​លាក់​ណា​មួយ ដូច​ជា‹ខ្ញុំ​ចង់​មាន​ទំនួល​ខុស​ត្រូវ​ដូច​ជេន ព្រោះ​នាង​តែង​តែ​មក​ទាន់​ពេល​និង​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ងារ›​»។

    សរុប​សេចក្ដី​៖ ពេល​ប្អូន​ជ្រើស​យក​អ្នក​ដែល​ទុក​គំរូ​ល្អ ប្អូន​អាច​ដឹង​ច្បាស់​ថា​ប្អូន​ចង់​ក្លាយ​ជា​មនុស្ស​បែប​ណា។

ប្អូន​ប្រុស​ម្នាក់​ធ្វើ​តាម​គំរូ​ល្អ​របស់​បុគ្គល​ម្នាក់​ទៀត

ប្អូន​ដឹង​ទេ ការ​ធ្វើ​តាម​គំរូ​ល្អ អាច​ជួយ​ប្អូន​ឲ្យ​សម្រេច​គោល​ដៅ​លឿន​ជាង!

របៀប​ជ្រើស​រើស

ប្អូន​អាច​ជ្រើស​រើស​វិធី​មួយ​ក្នុង​ចំណោម​វិធី​ពីរ​យ៉ាង អំពី​បុគ្គល​ដែល​ប្អូន​ចង់​យក​ជា​គំរូ។

  1. ១. ប្អូន​អាច​ជ្រើស​រើស​គុណ​សម្បត្តិ​មួយ​ដែល​ប្អូន​ចង់​រីក​ចម្រើន រួច​មក​ប្អូន​អាច​គិត​អំពី​បុគ្គល​ម្នាក់​ដែល​មាន​គុណ​សម្បត្តិ​នោះ និង​ជា​បុគ្គល​ដែល​ប្អូន​ស្ងើច​សរសើរ។

  2. ២. ប្អូន​អាច​ជ្រើស​រើស​បុគ្គល​ម្នាក់​ដែល​ប្អូន​ស្ងើច​សរសើរ រួច​ជ្រើស​រើស​គុណ​សម្បត្តិ​មួយ​របស់​គាត់​ដែល​ប្អូន​ចង់​បណ្ដុះ​ឲ្យ​មាន។

បុគ្គល​ដែល​ប្អូន​ចាត់​ទុក​ជា​គំរូ​ល្អ រួម​បញ្ចូល​៖

  • មិត្ត​ស្រករ​គ្នា។ ប្អូន​មៀរាម​បាន​រៀប​រាប់​ថា​៖​«​មិត្ត​សម្លាញ់​របស់​ខ្ញុំ​គឺ​ជា​បុគ្គល​ដែល​ខ្ញុំ​ចង់​យក​តម្រាប់​តាម។ ទោះ​ជា​គាត់​រវល់​ប៉ុណ្ណា​ក៏​ដោយ គាត់​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត។ ពិត​មែន​ថា​គាត់​ក្មេង​ជាង​ខ្ញុំ តែ​គាត់​មាន​គុណ​សម្បត្តិ​ជា​ច្រើន​ដែល​ខ្ញុំ​មិន​មាន ហេតុ​នេះ​ហើយ​ខ្ញុំ​ចង់​ធ្វើ​តាម​គំរូ​របស់​គាត់​»។

  • មនុស្ស​ពេញ​វ័យ។ ពួក​គាត់​អាច​ជា​ឪពុក​ម្ដាយ​របស់​ប្អូន ឬ​បង​ប្អូន​រួម​ជំនឿ។ ប្អូន​អាណេត​បាន​រៀប​រាប់​ថា​៖​«​ឪពុក​ម្ដាយ​ខ្ញុំ​ជា​បុគ្គល​ដែល​ខ្ញុំ​ចង់​យក​ធ្វើ​ជា​គំរូ។ ពួក​គាត់​មាន​គុណ​សម្បត្តិ​ជា​ច្រើន។ នេះ​មិន​បាន​ន័យ​ថា​គាត់​មិន​ចេះ​ធ្វើ​ខុស​នោះ​ទេ តែ​ខ្ញុំ​ឃើញ​ថា​ពួក​គាត់​នៅ​តែ​ស្មោះ​ត្រង់។ ពេល​ខ្ញុំ​ដល់​វ័យ​ដូច​ពួក​គាត់ ខ្ញុំ​សង្ឃឹម​ថា​គេ​ក៏​និយាយ​ដូច​គ្នា​មក​កាន់​ខ្ញុំ​ដែរ​»។

  • គំរូ​ក្នុង​គម្ពីរ។ ប្អូន​ម៉ាឡេនដា​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​បាន​ជ្រើស​យក​បុគ្គល​ខ្លះ​ពី​គម្ពីរ​ធ្វើ​ជា​គំរូ​របស់​ខ្ញុំ ដូច​ជា​ធីម៉ូថេ រូថ យ៉ូប ពេត្រុស និង​ក្មេង​ស្រី​ជន​ជាតិ​អ៊ីស្រាអែល។ ពួក​គាត់​ម្នាក់​ៗ​មាន​គំរូ​ផ្សេង​គ្នា។ ពេល​ខ្ញុំ​រៀន​កាន់​តែ​ច្រើន​អំពី​បុគ្គល​ក្នុង​គម្ពីរ នោះ​ខ្ញុំ​កាន់​តែ​ជឿ​ជាក់​ថា​ពួក​គាត់​ជា​បុគ្គល​ដែល​ធ្លាប់​រស់​នៅ​មែន។ ខ្ញុំ​ចូល​ចិត្ត​រៀន​កំណត់​ហេតុ​ក្នុង​សៀវភៅ​ចូរ​យក​តម្រាប់​ជំនឿ​របស់​ពួក​គាត់ និង​ក្នុង​សៀវភៅ​សំណួរ​យុវវ័យ​ចង់​ដឹង និង​ចម្លើយ​ដែល​ស្រាយ​ចម្ងល់ ក្នុង‹លិបិក្រម​គំរូ​ដែល​គួរ​ធ្វើ​តាម›»។

យោបល់​៖ សូម​កុំ​យក​តែ​បុគ្គល​ម្នាក់​ធ្វើ​ជា​គំរូ​ឡើយ។ សាវ័ក​ប៉ូល​បាន​និយាយ​ទៅ​កាន់​គ្រិស្ត​សាសនិក​ឯ​ទៀត​ថា​៖​«​ចូរ . . . បន្ត​សង្កេត​មើល​អស់​អ្នក​ដែល​កំពុង​ប្រព្រឹត្ត​សម​ស្រប​តាម​គំរូ​ដែល​យើង​បាន​ទុក​ឲ្យ​អ្នក​រាល់​គ្នា​»។—ភីលីព ៣:១៧

តើ​ប្អូន​ដឹង​ទេ? ប្អូន​ក៏​អាច​ទៅ​ជា​គំរូ​ដល់​អ្នក​ឯ​ទៀត​ដែរ! គម្ពីរ​ចែង​ថា​៖​«​ចូរ​ធ្វើ​ជា​គំរូ​ល្អ​ដល់​ពួក​អ្នក​ស្មោះ​ត្រង់​ក្នុង​ការ​និយាយ ការ​ប្រព្រឹត្ត សេចក្ដី​ស្រឡាញ់ ជំនឿ និង​សេចក្ដី​បរិសុទ្ធ​»។—ធីម៉ូថេ​ទី​១ ៤:១២

ប្អូន​ឃីអាណា​បាន​រៀប​រាប់​ថា​៖​«​ទោះ​ជា​យើង​ត្រូវ​រីក​ចម្រើន​គុណ​សម្បត្តិ​ខ្លះ​ក្ដី តែ​ដំណាល​គ្នា​នោះ​យើង​ក៏​អាច​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ក្លាយ​ជា​មនុស្ស​ប្រសើរ​ជាង​ដែរ។ យើង​មិន​ដឹង​ថា​អ្នក​ណា​ខ្លះ​កំពុង​សង្កេត​មើល​យើង​ទេ ហើយ​ក៏​មិន​ដឹង​ថា​អ្វី​ដែល​យើង​និយាយ​អាច​កែ​ប្រែ​ជីវិត​ពួក​គេ​យ៉ាង​ណា​ដែរ​»។

ទស្សនៈ​ពី​មនុស្ស​ស្រករ​ប្អូន

អេមម៉ា

ប្អូន​អេមម៉ា​បាន​រៀប​រាប់​ថា​៖​«​តារា​ជា​ច្រើន​ធ្វើ​បាប​រូប​កាយ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​ឲ្យ​ពួក​គេ។ បើ​យើង​ធ្វើ​តាម​គំរូ​ពួក​គេ យើង​មិន​គ្រាន់​តែ​ធ្វើ​បាប​រូប​កាយ​ខ្លួន​ប៉ុណ្ណោះ តែ​ក៏​អាច​មាន​ទស្សនៈ​និង​ការ​ប្រព្រឹត្ត​មិន​ល្អ​ដូច​ពួក​គេ​ដែរ​»។

ចាស្ទីន

ប្អូន​ចាស្ទីន​បាន​រៀប​រាប់​ថា​៖​«​ការ​យក​បុគ្គល​ល្អ​ធ្វើ​ជា​គំរូ ជួយ​ឲ្យ​ជីវិត​យើង​បាន​ជោគ​ជ័យ។ យើង​មិន​ចាំ​បាច់​ពិសោធ​ដោយ​ខ្លួន​ឯង​ដើម្បី​ដឹង​ថា​ទង្វើ​នោះ​ល្អ​ឬ​មិន​ល្អ​ទេ ព្រោះ​តាម​រយៈ​គំរូ​របស់​បុគ្គល​ម្នាក់ យើង​អាច​ដឹង​ថា​យើង​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​»។

មីកា

ប្អូន​មីកា​បាន​រៀប​រាប់​ថា​៖​«​យើង​ប្រហែល​ជា​ត្រូវ​រក​មើល​ថា បុគ្គល​ណា​ដែល​អាច​ធ្វើ​ជា​គំរូ​ល្អ។ ដើម្បី​ធ្វើ​ដូច្នេះ យើង​ត្រូវ​ស្គាល់​ពួក​គាត់ ហើយ​មាន​ចំណង​មិត្តភាព​ជា​មួយ​ពួក​គាត់។ ជួន​កាល បុគ្គល​ខ្លះ​ដែល​យើង​មិន​ដែល​គិត​ដល់ ក៏​អាច​ទៅ​ជា​គំរូ​ល្អ​ដល់​យើង​ដែរ​»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក