ចូរឆ្លៀតយកឱកាសដែលអ្នកមានដើម្បីផ្សព្វផ្សាយដំណឹងអំពីរាជាណាចក្រព្រះ!
១. តើយើងអាចទាញមេរៀនអ្វីពីគំរូរបស់ដាវីឌ?
១ ស្តេចដាវីឌមិនបានអនុញ្ញាតឲ្យកាលៈទេសៈរបស់គាត់មករារាំងគាត់ទេ។ ឧទាហរណ៍ ដាវីឌមានបំណងសាងសង់វិហារជូនព្រះយេហូវ៉ា។ ប៉ុន្តែពេលដែលគាត់មិនបានត្រូវអនុញ្ញាតឲ្យសាងសង់ គាត់បានផ្លាស់ប្ដូរគោលដៅរបស់គាត់ ហើយជួយរៀបចំសម្ភារផ្សេងៗដើម្បីឲ្យសាឡូម៉ូនសាងសង់វិញ។ (១ព. ៨:១៧-១៩; ១រប. ២៩:៣-៩) ជាជាងគិតអំពីអ្វីដែលគាត់មិនអាចធ្វើបាន ដាវីឌបានផ្ដោតអារម្មណ៍ទៅលើអ្វីដែលគាត់អាចធ្វើបានវិញ។ តើយើងអាចធ្វើតាមគំរូរបស់ដាវីឌយ៉ាងដូចម្ដេច នៅពេលយើងស្វែងរកគ្រប់ឱកាសដើម្បីផ្សព្វផ្សាយដំណឹងអំពីរាជាណាចក្រព្រះ?
២. តើអ្នកអាចសួរខ្លួនឯងអ្វីខ្លះអំពីកាលៈទេសៈរបស់អ្នក?
២ ធ្វើអ្វីដែលអ្នកអាចធ្វើបាន: បងប្អូនជាច្រើនបានធ្វើឲ្យជីវិតរបស់ពួកគេទៅជាសាមញ្ញជាង ដើម្បីធ្វើជាអ្នកត្រួសត្រាយជំនួយឬអ្នកត្រួសត្រាយពេញពេល។ (ម៉ាថ. ៦:២២, កំណត់សម្គាល់) តើអ្នកអាចធ្វើដូចពួកគាត់បានទេ? ពេលអ្នកអធិដ្ឋានហើយគិតអំពីកាលៈទេសៈរបស់អ្នក អ្នកប្រហែលជាឃើញថាមាន‹ទ្វារបើកចំហយ៉ាងធំសម្រាប់ឲ្យអ្នកបំពេញកិច្ចបម្រើ›។ បើដូច្នេះ សូមចាប់យកឱកាសនេះកុំខាន!—១កូ. ១៦:៨, ៩
៣. បើកាលៈទេសៈមិនអនុញ្ញាតឲ្យអ្នកធ្វើជាអ្នកត្រួសត្រាយ តើអ្នកអាចឆ្លៀតឱកាសណាខ្លះដើម្បីផ្សព្វផ្សាយ?
៣ ប៉ុន្តែ ចុះបើកាលៈទេសៈរបស់អ្នកមិនអនុញ្ញាតឲ្យអ្នកធ្វើជាអ្នកត្រួសត្រាយវិញនោះ? សូមរកមើលឱកាសផ្សេងទៀតដែលអ្នកមានដើម្បីផ្សព្វផ្សាយ។ ឧទាហរណ៍ បើអ្នកជួបអ្នកដែលមិនជឿពេលធ្វើការ តើអ្នកអាចឆ្លៀតឱកាសណាមួយដែលសមរម្យដើម្បីផ្សព្វផ្សាយដល់ពួកគេបានទេ? ចុះបើអ្នកមានបញ្ហាខាងសុខភាព តើអ្នកអាចឆ្លៀតឱកាសនោះដើម្បីផ្សព្វផ្សាយដល់គ្រូពេទ្យបានទេ? សូមចាំថាមានការរៀបចំសម្រាប់បងប្អូនដែលអាចផ្សព្វផ្សាយតែបន្ដិចបន្តួចដោយសារមានវ័យចាស់ឬមានបញ្ហាសុខភាពធ្ងន់ធ្ងរ ដើម្បីឲ្យពួកគេអាចដាក់សេចក្ដីរាយការណ៍អំពីកិច្ចផ្សព្វផ្សាយដែលមានរយៈពេលតែ១៥នាទីបាន។ ពេលដែលអ្នកដាក់សេចក្ដីរាយការណ៍អំពីកិច្ចផ្សព្វផ្សាយរៀងរាល់ខែ សូមកុំភ្លេចរាប់ចំនួនម៉ោងដែលអ្នកបានផ្សព្វផ្សាយក្រៅផ្លូវការ និងសៀវភៅផ្សេងៗដែលរួមបញ្ចូល ខិត្តប័ណ្ណ លិខិតអញ្ជើញសម្រាប់ពិធីរំលឹកនិងមហាសន្និបាត។ អ្នកប្រហែលជាភ្ញាក់ផ្អើលថា ចំនួនម៉ោងដែលហាក់ដូចជាតិចនោះ ពេលបូកបញ្ចូលគ្នានឹងទៅជាច្រើនវិញ!
៤. តើអ្នកតាំងចិត្តធ្វើអ្វី?
៤ ទោះបីជាយើងមានកាលៈទេសៈណាក៏ដោយ សូមយើងឆ្លៀតគ្រប់ឱកាសដើម្បីផ្សព្វផ្សាយដំណឹងល្អ។ បើយើងធ្វើដូច្នេះ យើងនឹងស្កប់ចិត្តដោយដឹងថាយើងកំពុងធ្វើអស់ពីសមត្ថភាពដើម្បីរាជាណាចក្រព្រះ។—ម៉ាក. ១៤:៨; លូក. ២១:២-៤