បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១/០១ ទំ. ១
  • ចូរធ្វើជាអ្នកប្រុងស្ដាប់ដ៏ល្អ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរធ្វើជាអ្នកប្រុងស្ដាប់ដ៏ល្អ
  • ២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • របៀបដែលព្រះយេហូវ៉ាកំពុងតែដឹកនាំយើង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
  • ប្រយ័ត្ននូវរបៀបដែលអ្នកស្ដាប់
    ២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ហេតុអ្វីយើងគួរជួបជុំគ្នាដើម្បីគោរពប្រណិប័តន៍ព្រះ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • ចូរឲ្យតម្លៃចំកិច្ចប្រជុំពិសិដ្ឋរបស់យើង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
មើលបន្ថែមទៀត
២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១/០១ ទំ. ១

ចូរ​ធ្វើ​ជា​អ្នក​ប្រុង​ស្ដាប់​ដ៏​ល្អ

១ ការ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​តម្រូវ​ឲ្យ​ចេះ​បង្ខំ​ខ្លួន។ នេះ​ក៏​ថែម​ទាំង​តម្រូវ​ឲ្យ​អ្នក​ស្ដាប់​នោះ មាន​ចិត្ត​ចង់​រៀន​និង​ទទួល​ប្រយោជន៍​ពី​អ្វី​ដែល​គាត់​ឮ​ដែរ។ ហេតុ​នោះ​ហើយ​បាន​ជា​ព្រះ​យេស៊ូ​បាន​បញ្ជាក់​ថា «ត្រូវ​ឲ្យ​ប្រយ័ត ដែល​អ្នក​រាល់​គ្នា​ឮ​ជា​យ៉ាង​ណា»។—លូកា ៨:១៨

២ នេះ​ទាក់ទង​ជា​ពិសេស​នឹង​ពេល​ដែល​យើង​ទៅ​ឯ​កិច្ច​ប្រជុំ​ក្រុមជំនុំ សន្និបាត និង​មហា​សន្និបាត​នានា។ កម្មវិធី​ទាំង​នេះ​ជា​គ្រា​ដែល​យើង​ត្រូវ​តែ​ប្រុង​ស្ដាប់។ (ហេព្រើរ ២:១) ចំណុច​ខ្លះៗដូច​ត​ទៅ​នេះ នឹង​ជួយ​អ្នក​ធ្វើ​ជា​អ្នក​ប្រុង​ស្ដាប់​ដ៏​ល្អ​នៅ​ឯ​កម្មវិធី​គ្រីស្ទាន​ទាំង​នោះ។

▪ ចូរ​យល់​ដឹង​ពី​តម្លៃ​នៃ​កិច្ច​ប្រជុំ​នានា។ កិច្ច​ប្រជុំ​ទាំង​ឡាយ​ជា​មាគ៌ា​ដ៏​ចំ​បង​មួយ​ឲ្យ​យើង​ត្រូវ​«បង្រៀន​ដោយ​ព្រះ​យេហូវ៉ា» តាម​រយៈ​‹អ្នក​បំរើ​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់›។—អេសាយ ៥៤:១៣, ព.ថ.; លូកា ១២:៤២

▪ ចូរ​រៀបចំ​ទុក​ជា​មុន។ សូម​មើល​សារ​ជា​ថ្មី​នូវ​ពត៌​មាន​ដែល​នឹង​ត្រូវ​យក​មក​ពិគ្រោះ​នោះ និង​កុំ​ភ្លេច​យក​ព្រះ​គម្ពីរ​និង​ប្រកាសនវត្ថុ​របស់​អ្នក​ផ្ទាល់ ដែល​ត្រូវ​យក​មក​សិក្សា​នោះ

▪ ក្នុង​កំឡុង​ពេល​ប្រជុំ​នានា​នោះ ចូរ​ខំ​ប្រឹង​ប្រុង​ស្មារតី។ ការ​និយាយ​ជា​មួយ​អ្នក​អង្គុយ​ក្បែរៗខ្លួន ព្រម​ទាំង​ការ​រវល់​មើល​នូវ​អ្វីៗដែល​អ្នក​ស្ដាប់​ឯ​ទៀត​កំពុង​តែ​ធ្វើ​នោះ ជា​អ្វី​ដែល​យើង​គួរ​ចង់​ជៀស​វាង។ ចូរ​ព្យាយាម​កុំ​បែរ​អារម្មណ៍​គិត​ពី​អ្វី​ដែល​អ្នក​នឹង​ធ្វើ​ក្រោយ​ពី​ប្រជុំ​ចប់ ឬ​ពី​រឿង​ផ្ទាល់​ខ្លួន​ណា​ទៀត​ឡើយ។

▪ ចូរ​យក​មក​វិភាគ​នូវ​អ្វី​ដែល​គេ​ថ្លែង​ប្រាប់​នោះ។ សូម​សួរ​ខ្លួន​ថា៖ ‹តើ​ពត៌​មាន​នេះ​ទាក់ទង​នឹង​ខ្ញុំ​យ៉ាង​ណា? តើ​ខ្ញុំ​នឹង​អនុវត្ត​ចំណុច​ទាំង​នេះ​នៅ​ពេល​ណា​ទៅ?›។

▪ ចូរ​កត់​កំណត់​ខ្លីៗជា​ខ្លឹមសារ​ពី​ចំណុច​សំខាន់ៗនិង​ខ​បទ​គម្ពីរ​ដែរ។ ការ​ធ្វើ​អ៊ីចឹង​អាច​ជួយ​អ្នក​ប្រមូល​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​គេ​កំពុង​តែ​ពិគ្រោះ​នោះ ព្រម​ទាំង​ជួយ​អ្នក​នឹក​ចាំ​នូវ​ចំណុច​សំខាន់ៗ ដើម្បី​យក​មក​ប្រើ​នៅ​ពេល​ក្រោយៗទៀត។

៣ ចូរ​បង្រៀន​កូនៗរបស់​ខ្លួន​ឲ្យ​ចេះ​ស្ដាប់​ដែរ: កូន​ក្មេង​ក៏​ត្រូវ​ការ​នូវ​សេចក្ដី​បង្ហាត់​បង្រៀន​ខាង​វិញ្ញាណ​ដែរ។ (ចោទិយកថា ៣១:១២) ក្នុង​ចំណោម​អនុរាស្ត្រ​របស់​ព្រះ​ពី​បុរាណ​នោះ «អស់​អ្នក​ដែល​ល្មម​នឹង​ស្ដាប់​បាន» ត្រូវ​តែ​ផ្ទៀង​ត្រចៀក​ស្ដាប់​កាល​ដែល​ក្រិត្យ​វិន័យ​ត្រូវ​អាន​ជូន​ឲ្យ​គេ​ស្ដាប់​នោះ។ (នេហេមា ៨:១​-​៣) បើ​មាតា​បិតា​ទាំង​ឡាយ​ផ្ដោត​គំនិត​និង​ប្រុង​ស្មារតី​នៅ​ពេល​ប្រជុំ នោះ​កូនៗរបស់​គាត់​ទំនង​ជា​នឹង​ធ្វើ​ដូច្នោះ​ដែរ។ ការ​យក​ប្រដាប់​ក្មេង​លេង ឬ​សៀវភៅ​គូរ​គំនូរ​ដើម្បី​ឲ្យ​កូនៗ​រវល់​នោះ មិន​ប្រកប​ទៅ​ដោយ​ប្រាជ្ញា​ទេ។ ការ​ចេញ​ទៅ​ឯ​បន្ទប់​ទឹក​ដោយ​មិន​ចាំបាច់​នោះ ក៏​រំខាន​ដល់​ការ​ស្ដាប់​របស់​គេ​ដែរ។ ដោយ​ព្រោះ​«សេចក្ដី​ចំកួត រមែង​នៅ​ជាប់​ក្នុង​ចិត្ត​របស់​កូន​ក្មេង» នោះ​ពួក​មាតា​បិតា​គួរ​ខំ​ប្រឹង​មើល​កូន​ថា កំពុង​តែ​អង្គុយ​ស្ងៀម​ទាំង​ប្រុង​ស្ដាប់​នៅ​ឯ​កិច្ច​ប្រជុំ​និ​មួយៗ។—សុភាសិត ២២:១៥

៤ ដោយ​យើង​ធ្វើ​ជា​អ្នក​ប្រុង​ស្ដាប់​ដ៏​ល្អ នោះ​យើង​បញ្ជាក់​ទី​សំអាង​ថា យើង​ពិត​ជា​មាន​ប្រាជ្ញា និង​ចង់​«ចំរើន​ចំណេះ​ឡើង»​ទៅ​ទៀត​ដែរ។—សុភាសិត ១:៥

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក