-
ឧទាហរណនិទស្សន៍ដែលត្រឹមត្រូវវិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
-
-
នោះ។ អ្នកថ្លែងគួរប្រាប់ចំៗថា ឧទាហរណនិទស្សន៍នោះមានប្រយោជន៍អ្វី។ (សូមមើលម៉ាថាយ ១២:១០-១២)
១១ យើងអាចពន្យល់នូវមេរៀនដែលត្រូវបញ្ជាក់ដោយឧទាហរណនិទស្សន៍តាមរបៀបផ្សេងៗ។ យើងអាចប្រើឧទាហរណនិទស្សន៍ដើម្បីស្ថាបនានូវគោលការណ៍ដែលត្រូវថ្លែងបញ្ជាក់មុនឬក្រោយពីលើកឧទាហរណ៍នោះ។ យើងអាចពន្យល់នូវមេរៀនដែលឧទាហរណនិទស្សន៍បញ្ជាក់ហេតុផល ដោយនិយាយសង្កត់ធ្ងន់ទៅលើលទ្ធផលវិញ។ ឬយើងក៏អាចពន្យល់អំពីមេរៀននោះដោយសំដៅទៅលើភាពស្រដៀងគ្នានៃចំណុចក្នុងឧទាហរណនិទស្សន៍និងចំណុចដែលបញ្ជាក់ហេតុផល។
១២ បញ្ជាក់ចំណុចសំខាន់ៗ: កុំប្រើឧទាហរណនិទស្សន៍ដោយសារយើងបាននឹកគិតពីឧទាហរណ៍នោះដោយចៃដន្យ។ ចូរវិភាគខ្លឹមសារនៃសុន្ទរកថាដើម្បីដឹងថាមានគោលចំណុចណាខ្លះ ហើយរួចមក ជ្រើសរើសឧទាហរណនិទស្សន៍ ដើម្បីបញ្ជាក់នូវគោលចំណុចទាំងនោះ។ បើយើងប្រើឧទាហរណនិទស្សន៍ដើម្បីបញ្ជាក់ចំណុចដែលមិនសូវសំខាន់ នោះអ្នកស្ដាប់ប្រហែលជានឹងចាំចំណុចដែលមិនសូវសំខាន់ ជាជាងចាំគោលចំណុចវិញ។ (សូមមើលម៉ាថាយ ១៨:២១-៣៥; ៧:២៤-២៧)
១៣ ឧទាហរណនិទស្សន៍មិនគួរលេចធ្លោជាងចំណុចដែលបញ្ជាក់ហេតុផលឡើយ។ អ្នកស្ដាប់ប្រហែលជានឹងចាំមិនភ្លេចនូវឧទាហរណនិទស្សន៍មែន ប៉ុន្តែ ពេលនឹកគិតអំពីឧទាហរណនិទស្សន៍នោះ ពួកគេក៏គួរចងចាំយ៉ាងច្បាស់នូវចំណុចដែលឧទាហរណ៍នោះបានបញ្ជាក់។ បើមិនដូច្នេះទេនេះមានន័យថា ឧទាហរណនិទស្សន៍គឺលេចធ្លោជាងចំណុចសំខាន់ៗហើយ។
១៤ ពេលរៀបចំសុន្ទរកថានិងកំពុងតែគិតជ្រើសរើសឧទាហរណនិទស្សន៍ ចូរគិតអំពីចំណុចដែលយើងចង់បញ្ជាក់នោះហើយសួរថា តើឧទាហរណនិទស្សន៍នេះមានប្រយោជន៍ឬទេ? តើឧទាហរណនិទស្សន៍នេះជួយបញ្ជាក់ចំណុចទាំងនេះទេ? តើឧទាហរណនិទស្សន៍នេះជួយធ្វើឲ្យចំណុចទាំងនេះលេចធ្លោឬ? តើឧទាហរណនិទស្សន៍នេះជួយធ្វើឲ្យស្រួលយល់និងងាយចាំចំណុចនោះឬទេ? បើអត់ទេ ឧទាហរណនិទស្សន៍នេះគឺឥតត្រូវតាមសាច់រឿងឡើយ។
**********
១៥ ឧទាហរណនិទស្សន៍ដែលត្រឹមត្រូវនោះ ត្រូវតែមានភាពស្របគ្នានឹងសាច់រឿង ហើយត្រូវកែសម្រួលឲ្យស្របតាមអ្នកស្ដាប់ផងដែរ។ ចំណុចនេះត្រូវកត់ជាលក្ខណៈផ្សេងលើប័ណ្ណជូនឱវាទ ដែលហៅថា៖ «ឧទាហរណនិទស្សន៍ស្របតាមអ្នកស្ដាប់»។ ពេលលោកណាថាន់ត្រូវកែតម្រង់ដាវីឌស្តីពីអំពើបាបដែលទ្រង់ប្រព្រឹត្តជាមួយនឹងនាងបាតសេបា នោះគាត់បានប្រើឧទាហរណនិទស្សន៍អំពីបុរសអ្នកក្រម្នាក់ដែលមានកូនចៀមតូចតែមួយ។ (២សាំ. ១២:១-៦) ណាថាន់បានប្រើឧទាហរណនិទស្សន៍នេះយ៉ាងប៉ិនប្រសប់ ហើយក៏ស្របនឹងចំណង់ចំណូលចិត្តរបស់ដាវីឌទៀត ពីព្រោះដាវីឌធ្លាប់ជាអ្នកគង្វាលចៀម។ ដាវីឌបានយល់ចំណុចនោះភ្លាម។
១៦ ប្រសិនបើអ្នកស្ដាប់ច្រើនតែជាមនុស្សចាស់ យើងមិនគួរប្រើឧទាហរណនិទស្សន៍ដែលត្រូវចិត្តនឹងពួកយុវវ័យប៉ុណ្ណោះទេ។ ប៉ុន្តែ បើយើងប្រើឧទាហរណនិទស្សន៍នោះពេលពិគ្រោះជាមួយសិស្សសាលាមួយក្រុម នោះគឺស្របតាមអ្នកស្ដាប់មែន។ ជួនកាលយើងអាចពន្យល់នូវមេរៀនដែលត្រូវបញ្ជាក់ដោយឧទាហរណនិទស្សន៍ ដោយបង្ហាញដល់អ្នកស្ដាប់នូវទិដ្ឋភាពពីរយ៉ាង។ ជាឧទាហរណ៍ យើងអាចពន្យល់ពីទិដ្ឋភាពដែលទាក់ទងមនុស្សចាស់ផង ហើយពួកអ្នកនៅក្មេងផងដែរ ឬក៏ទិដ្ឋភាពសំដៅទៅលើបុរសផង និងស្ត្រីផងដែរ។
១៧ ឧទាហរណនិទស្សន៍ស្របតាមស្ថានភាពរស់នៅ: បើយើងលើកឧទាហរណនិទស្សន៍សំដៅទៅលើវត្ថុឬរបស់ដែលនិយមមានតាមតំបន់ នោះអ្នកស្ដាប់អាចស្គាល់ភ្លាមៗ។ ព្រះយេស៊ូបានធ្វើដូច្នេះមែន។ ទ្រង់បានពិគ្រោះជាមួយស្ត្រីនៅឯអណ្ដូងទឹក ហើយបានបង្រៀនអំពីគុណសម្បត្ដិរបស់ទ្រង់ដែលអាចផ្ដល់ឲ្យជីវិត ថាប្រៀបដូចជាទឹក។ ទ្រង់មានបន្ទូលពីរបស់ធម្មតាដែលមានក្នុងជីវភាពប្រចាំថ្ងៃ មិនមែនជារបស់ប្លែកដែលគេមិនធ្លាប់ឃើញនោះទេ។ ពេលមនុស្សស្ដាប់ឧទាហរណនិទស្សន៍របស់ព្រះយេស៊ូ ពួកគេអាចគិតឃើញទិដ្ឋភាពនោះតែម្ដង ឬក៏ឧទាហរណនិទស្សន៍នោះអាចរំឭកពួកគេភ្លាមៗពីបទពិសោធន៍ណាមួយរបស់គេ ដែលមានក្នុងជីវិត។ ទ្រង់បានប្រើឧទាហរណនិទស្សន៍ដើម្បីបង្រៀនមនុស្ស។
១៨ សព្វថ្ងៃនេះក៏ដូច្នេះដែរ។ មេផ្ទះប្រហែលជាធ្លាប់ឮគេនិយាយអំពីប្រព័ន្ធពាណិជ្ជកម្មក្នុងលោកីយ៍ ប៉ុន្តែ យកល្អឲ្យយើងប្រើឧទាហរណ៍ដែលសំដៅទៅលើអ្វីៗដែលទាក់ទងជីវិតប្រចាំថ្ងៃរបស់មេផ្ទះវិញ ដូចជាបុត្រធីតា ឬភារកិច្ចក្នុងផ្ទះ និងរបស់ផ្សេងៗដែលគាត់ប្រើប្រាស់ក្នុងផ្ទះសម្បែង។
១៩ ឧទាហរណនិទស្សន៍ដែលមានប្រយោជន៍ គឺរៀបរាប់ពីអ្វីៗដែលមានក្នុងតំបន់នោះ។ ព្រឹត្ដិការណ៍ដែលសហគមន៍ដឹងជាទូទៅ ដូចជាពត៌មានក្នុងតំបន់ ក៏ជាឧទាហរណ៍ត្រឹមត្រូវដែរ បើជារឿងសមរម្យនោះ។
២០ ឧទាហរណនិទស្សន៍ដែលសមរម្យ: ឧទាហរណនិទស្សន៍ណាដែលយើងប្រើ គួរតែទាក់ទងនឹងអ្វីៗដែលយើងពិគ្រោះក្នុងព្រះគម្ពីរ។ យ៉ាងច្បាស់ណាស់ ស្តីអំពីរឿងសីលធម៌ នោះយើងមិនត្រូវប្រើឧទាហរណនិទស្សន៍ដែលមិនសមរម្យឡើយ។ ចូរជៀសវាងសំដីបែបណាដែលបង្កប់អត្ថន័យពីរដែលអ្នកស្ដាប់អាចយល់ខុស។ គោលការណ៍ណែនាំដ៏ល្អមួយគឺ បើយើងមិនប្រាកដទេ កុំនិយាយសោះឡើយ។
២១ យើងមិនគួរប្រើឧទាហរណនិទស្សន៍ដែលអាចធ្វើឲ្យអ្នកស្ដាប់មិនពេញចិត្តនោះទេ ជាពិសេសចំពោះអ្នកចាប់អារម្មណ៍ថ្មី។ ដោយហេតុនេះ យកល្អកុំឲ្យយើងលើករឿងដែលមិនសូវទាក់ទងការពិគ្រោះរបស់យើង ដែលសំដៅទៅលើការបង្រៀនឬលទ្ធិណាដែលនាំឲ្យទាស់គ្នា។ ឧបមាថា យើងនឹងមិនប្រើឧទាហរណ៍សំដៅទៅលើការបញ្ចូលឈាមឬការគោរពទង់ជាតិទេ បើនេះមិនមែនជាគោលរឿងក្នុងសុន្ទរកថា។ មនុស្សខ្លះអាចទៅជាមិនចង់ស្ដាប់ទៀត ឬរហូតដល់ជំពប់ដួលក៏មិនដឹង។ ប៉ុន្តែ បើសុន្ទរកថារបស់យើងត្រូវរួមបញ្ចូលការពិគ្រោះរឿងបែបនេះ គឺមិនបញ្ហាទេ។ បើដូច្នេះ យើងមានឱកាសពន្យល់វែកញែកលើចំណុចនេះដើម្បីធ្វើឲ្យអ្នកស្ដាប់ព្រមជឿតាម។ ប៉ុន្តែ យើងនឹងមិនទទួលប្រយោជន៍អ្វីឡើយ បើយើងប្រើឧទាហរណនិទស្សន៍ដែលធ្វើឲ្យអ្នកស្ដាប់ប្រកាន់ និងមិនពេញចិត្តនឹងសេចក្ដីពិតដ៏សំខាន់ដែលយើងកំពុងតែពិគ្រោះនោះ។
២២ ដូច្នេះ ពេលយើងជ្រើសរើសឧទាហរណនិទស្សន៍ ចូរប្រើសមត្ថភាពវែកញែកដែរ។ ចូរប្រាកដក្នុងចិត្តថា ឧទាហរណនិទស្សន៍នោះ គឺសមត្រឹមត្រូវ។ បើយើងប្រើឧទាហរណនិទស្សន៍ត្រូវតាមសាច់រឿងនិងស្របតាមអ្នកស្ដាប់ ឧទាហរណ៍នោះនឹងមានភាពសមត្រឹមត្រូវមែន។
-
-
ប្រើគំនិតងាយស្រួលសំរាប់ការផ្សាយវិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
-
-
ចំណុចហាត់រៀនទី១៦
ប្រើគំនិតងាយស្រួលសំរាប់ការផ្សាយ
១ នៅសព្វថ្ងៃនេះ ផ្នែកដ៏ធំនៃកិច្ចការរបស់យើងជាអ្នកបំរើព្រះ គឺការផ្សព្វផ្សាយនិងការបង្រៀនបន្ទូលរបស់ព្រះដល់មនុស្សដែលពុំសូវស្គាល់ព្រះគម្ពីរ។ មនុស្សខ្លះមិនមានព្រះគម្ពីរមួយក្បាលទេ អ្នកឯទៀតមានព្រះគម្ពីរមួយច្បាប់គ្រាន់តែទុកក្នុងទូប៉ុណ្ណោះ។ នេះមានន័យថា ដើម្បីឲ្យគេទទួលប្រយោជន៍ពេញលេញពីអ្វីដែលយើងប្រាប់ នោះយើងត្រូវប្រើគំនិតងាយស្រួលយល់សំរាប់ពួកគេ។ យើងមិនផ្លាស់ប្ដូរសារទេ ប៉ុន្តែ យើងខំប្រឹងនិយាយតាមបែបបទដែលពួកគេស្រួលយល់វិញ។ តាមពិត តម្រូវការឲ្យយើងប្រើគំនិតងាយស្រួលបែបនេះ ជាការពិនិត្យមើលថា តើយើងយល់ពត៌មាននេះយ៉ាងច្បាស់ឬ?
២ ការប្រើគំនិតងាយស្រួល មានន័យថា យើងត្រូវចេះកែប្រែទៅតាមកាលៈទេសៈថ្មី។ នេះមានន័យថាយើងត្រូវបកស្រាយឲ្យខ្លួនយើងឬឲ្យអ្នកដទៃពេញចិត្ត។ ការវិភាគមើលអំពីការប្រើ
-