ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | ពេត្រុសទី១ ៣-៥
«ទីបញ្ចប់នៃអ្វីៗទាំងអស់គឺជិតដល់ហើយ»
បន្ដិចទៀត យើងនឹងប្រឈមមុខនឹងគ្រាទុក្ខវេទនាដ៏ខ្លាំងបំផុតដែលពិភពលោកនេះមិនធ្លាប់មានពីមុនមក។ តើតាមរបៀបណាយើងអាចរក្សាភាពស្មោះត្រង់នៅឥឡូវនេះនិងនៅថ្ងៃអនាគត?
អធិដ្ឋានជាទៀងទាត់ដោយប្រើសេចក្ដីអធិដ្ឋានគ្រប់បែបយ៉ាង រួមទាំងការសរសើរ ថ្លែងអំណរគុណ និងការអង្វរសុំ
បណ្ដុះឲ្យមានសេចក្ដីស្រឡាញ់កាន់តែខ្លាំងចំពោះបងប្អូនគ្រិស្តសាសនិក ហើយចូលកាន់តែជិតពួកគេ
បង្ហាញការរាក់ទាក់យ៉ាងកក់ក្ដៅ
សូមសួរខ្លួនថា៖ ‹តើមានវិធីអ្វីខ្លះដែលខ្ញុំអាចបង្ហាញសេចក្ដីស្រឡាញ់ឲ្យកាន់តែខ្លាំង និងបង្ហាញការរាក់ទាក់យ៉ាងកក់ក្ដៅចំពោះបងប្អូនក្នុងតំបន់និងបងប្អូននៅទូទាំងពិភពលោក?›។