លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិគ្រោះនៅសាលាកិច្ចបម្រើផ្សាយក្នុងអំឡុងសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០១៥។
តើសេចក្ដីពិតអំពីព្រះយេហូវ៉ាដែលសាឡូម៉ូនបានរៀបរាប់ក្នុងសេចក្ដីអធិដ្ឋាន ពង្រឹងជំនឿរបស់យើងយ៉ាងដូចម្ដេច? ហើយតើយើងទទួលប្រយោជន៍យ៉ាងណាពីការរំពឹងគិតអំពីសេចក្ដីពិតនោះ? (១ព. ៨:២២-២៤, ២៨) [ថ្ងៃទី៦ ខែកក្កដា, w០៥ ១/១០ ទំ. ៣១ វ. ៤]
តើតាមរបៀបណាគំរូរបស់ដាវីឌក្នុងការដើរតាមព្រះ«ដោយចិត្តស្មោះ» អាចលើកទឹកចិត្តយើងឲ្យធ្វើដូច្នោះដែរ? (១ព. ៩:៤) [ថ្ងៃទី១៣ ខែកក្កដា, w១២ ១៥/១១ ទំ. ៧ វ. ១៨-១៩]
តើយើងទាញមេរៀនអ្វីពីកំណត់ហេតុអំពីព្រះយេហូវ៉ាចាត់អេលីយ៉ាឲ្យទៅជួបស្ត្រីមេម៉ាយនៅភូមិសេរ៉ាផាត? (១ព. ១៧:៨-១៤) [ថ្ងៃទី២៧ ខែកក្កដា, w១៤ ១៥/២ ទំ. ១៤]
ពេលយើងរំពឹងគិតអំពីកំណត់ហេតុនៅពង្សាវតារក្សត្រទី១ ១៧:១០-១៦ តើការរំពឹងគិតនោះអាចពង្រឹងការតាំងចិត្តរបស់យើង ដើម្បីមានទំនុកចិត្តទាំងស្រុងទៅលើព្រះយេហូវ៉ាយ៉ាងដូចម្ដេច? [ថ្ងៃទី២៧ ខែកក្កដា, w១៤ ១៥/២ ទំ. ១៣-១៥]
តើយើងអាចទាញមេរៀនអ្វីពីគំរូរបស់អេលីយ៉ាដែលបានយកឈ្នះនឹងអារម្មណ៍ធ្លាក់ទឹកចិត្ត? (១ព. ១៩:៥-៨) [ថ្ងៃទី៣ ខែសីហា, w១៤ ១៥/៣ ទំ. ១៥ វ. ១៥-១៦]
តើព្រះយេហូវ៉ាបានមានប្រតិកម្មយ៉ាងណា ពេលលោកឃើញអេលីយ៉ាដែលជាអ្នកប្រកាសទំនាយយ៉ាងស្មោះត្រង់ធ្លាក់ទឹកចិត្ត ហើយតើតាមរបៀបណាយើងអាចធ្វើតាមគំរូរបស់លោក ដែលជាព្រះប្រកបទៅដោយសេចក្ដីស្រឡាញ់? (១ព. ១៩:៧, ៨) [ថ្ងៃទី៣ ខែសីហា, w១៤ ១៥/៦ ទំ. ២៧ វ. ១៥-១៦]
តើស្តេចអ័ហាប់បានមានទស្សនៈមិនត្រឹមត្រូវអ្វី ហើយតើតាមរបៀបណាគ្រិស្តសាសនិកនៅសព្វថ្ងៃនេះអាចជៀសវាងពីការមានទស្សនៈស្រដៀងនឹងនោះ? [ថ្ងៃទី១០ ខែសីហា, lv ប្រអប់នៅទំ. ១៨៨-១៨៩]
ពេលយើងទទួលភារកិច្ចថ្មីក្នុងកិច្ចបម្រើព្រះ តើយើងអាចទាញមេរៀនអ្វីពីពាក្យសម្ដីដែលអេលីសេបានប្រាប់អេលីយ៉ា? (២ព. ២:១-៦) [ថ្ងៃទី១៧ ខែសីហា, w១៣ ១៥/៨ ទំ. ២៩ វ. ៣-៤]
ដូចបានរៀបរាប់ក្នុងពង្សាវតារក្សត្រទី២ ៥:១-៣ តើប្អូនៗវ័យក្មេងអាចបង្ហាញជំនឿនិងចិត្តក្លាហានដូចក្មេងស្រីជនជាតិអ៊ីស្រាអែលយ៉ាងដូចម្ដេច? [ថ្ងៃទី២៤ ខែសីហា, w១២ ១/២ ទំ. ១៨-១៩ វ. ១១]
ក្នុងអំឡុងគ្រាចុងបញ្ចប់ តើគុណសម្បត្ដិអ្វីខ្លះរបស់យ៉ូណាដាប ដែលមនុស្សមួយក្រុមធំគួរខំបណ្ដុះឲ្យមាន? (២ព. ១០:១៥) [ថ្ងៃទី៣១ ខែសីហា, w០៥ ១/១២ ទំ. ៣១ វ. ៩]