ជំនួយសម្រាប់ស្ត្រីដែលបានត្រូវគេធ្វើបាប
« ស្ត្រីនិងយុវតីរាប់លាននាក់នៅទូទាំងពិភពលោកបានត្រូវគេរំលោភបំពាន។ តើអ្នកក៏ជាជនរងគ្រោះដែរទេ? សូមស្វែងយល់អំពីមូលហេតុដែលព្រះចាត់ទុកសុវត្ថិភាពស្ត្រីជារឿងសំខាន់ ហើយតើលោកនឹងធ្វើយ៉ាងណាចំពោះការធ្វើបាបស្ត្រីភេទ»។
នេះគឺជាពាក្យផ្ដើមនៃអត្ថបទមួយដែលមានចំណងជើងថា «សុវត្ថិភាពស្ត្រី ទស្សនៈគម្ពីរ» នៅគេហទំព័រjw.org/km។ នៅចុងអត្ថបទនោះ មានតំណភ្ជាប់ដែលអ្នកអាចថតចម្លងជាឯកសារPDF។ រួចមក អ្នកអាចបោះពុម្ពឯកសារនោះ ហើយបត់វាជាខិត្តប័ណ្ណបួនទំព័រ។ បងស្រីស្តេស៊ីដែលរស់នៅសហរដ្ឋអាម៉េរិកបានរៀបរាប់ថា៖ «ខ្ញុំបានបោះពុម្ពខិត្តប័ណ្ណនោះ ហើយយកទៅកន្លែងស្នាក់នៅសម្រាប់ការពារស្ត្រី នៅក្នុងតំបន់ផ្សាយរបស់ក្រុមជំនុំខ្ញុំជាមួយបងស្រីម្នាក់ទៀត»។
អ្នកធ្វើការនៅទីនោះបានសុំខិត្តប័ណ្ណបន្ថែមទៀតដើម្បីគាត់អាចចែកចាយដល់ពួកស្ត្រីដែលស្នាក់នៅទីនោះ។ ជាលទ្ធផល បងស្រីពីរនាក់បានយកខិត្តប័ណ្ណ៤០សន្លឹកថែមទៀតទៅទីនោះ ហើយក៏យកកាតវីស៊ីតjw.org៣០ទៅជាមួយដែរ។ ក្រោយមក ពេលពួកគេទៅលើកក្រោយទៀត អ្នកចាត់ចែងបានសុំពួកគេឲ្យសម្ដែងអំពីរបៀបបង្រៀនគម្ពីរឲ្យពួកអ្នកស្នាក់នៅទីនោះមើល។
បងស្តេស៊ីនិងបងស្រីពីរនាក់ទៀត បានទៅកន្លែងស្នាក់នៅសម្រាប់ការពារស្ត្រីមួយកន្លែងទៀត។ នៅទីនោះ ពួកគេបានស្នើផ្ដល់ខិត្តប័ណ្ណប្រាំសន្លឹក ហើយអ្នកធ្វើការនៅទីនោះក៏ស្នើសុំខិត្តប័ណ្ណបន្ថែមដែរ។ អ្នកធ្វើការនៅទីនោះនិយាយថា៖ «ខិត្តប័ណ្ណនេះនឹងជួយស្ត្រីដែលនៅទីនេះ»។ គាត់បន្ថែមថា៖ «យើងត្រូវការព័ត៌មាននេះ»។ នៅលើកក្រោយ ស្ត្រីមួយចំនួនដែលស្នាក់នៅទីនោះបានមកជុំគ្នាដើម្បីមើលការសម្ដែងអំពីរបៀបធ្វើការសិក្សាគម្ពីរ ហើយស្ត្រីពីរនាក់ក្នុងចំណោមស្ត្រីទាំងនោះបាននិយាយថាពួកគេចង់ចូលរួមកិច្ចប្រជុំសម្រាប់សុន្ទរកថាសាធារណៈនិងការសិក្សាទស្សនាវដ្ដីប៉មយាម។
បងស្តេស៊ីនិយាយថា៖ «យើងកោតស្ងើចដែលឃើញថា មនុស្សសប្បាយចិត្តជាខ្លាំងទទួលយកអត្ថបទល្អនេះ។ ពេលបោះពុម្ពនិងបត់ គឺជារបៀបដ៏ល្អមួយដើម្បីចែកចាយដំណឹងអំពីរាជាណាចក្រព្រះដល់ស្ត្រីដែលបានត្រូវគេធ្វើបាប។ គឺអស្ចារ្យណាស់ ដែលឃើញមនុស្សសប្បាយចិត្តទទួលយកព័ត៌មាននេះ។ យើងរំភើបចិត្តឃើញរបៀបដែលព្រះយេហូវ៉ានឹងជួយយើង កាលដែលយើងបន្ដផ្សព្វផ្សាយដំណឹងល្អដល់ស្ត្រីទាំងនេះ»។