-
ដំណើរចាកចេញ ៧:១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ ហេតុនេះ ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ «អ្នកនឹងដឹងថាខ្ញុំគឺយេហូវ៉ា+ ដោយសារអ្វីដែលខ្ញុំនឹងធ្វើបន្ទាប់នេះ គឺខ្ញុំនឹងវាយទឹកទន្លេនីលនឹងដំបងនៅដៃខ្ញុំ ហើយទឹកនេះនឹងក្លាយទៅជាឈាម។
-
-
ដំណើរចាកចេញ ៨:៩, ១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ ម៉ូសេបានតបទៅផារ៉ូថា៖ «តើពេលណាអ្នកចង់ឲ្យហ្វូងកង្កែបវិនាសចេញពីមុខអ្នក ពីពួកអ្នកបម្រើនិងរាស្ត្ររបស់អ្នក ព្រមទាំងពីវិមានរបស់អ្នក? សូមប្រាប់ខ្ញុំមក ខ្ញុំនឹងអង្វរព្រះឲ្យអ្នក ដើម្បីកុំឲ្យមានហ្វូងកង្កែបទៀត ឲ្យមានតែនៅក្នុងទន្លេនីលប៉ុណ្ណោះ»។ ១០ ផារ៉ូបានឆ្លើយថា៖ «គឺនៅថ្ងៃស្អែក»។ រួចម៉ូសេបាននិយាយទៀតថា៖ «នៅថ្ងៃស្អែកការនោះនឹងកើតឡើងមែន ដើម្បីឲ្យអ្នកដឹងថាគ្មានអ្នកណាម្នាក់ដែលដូចព្រះយេហូវ៉ាជាព្រះរបស់យើងទេ។+
-
-
ដំណើរចាកចេញ ៩:២៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៩ ដូច្នេះ ម៉ូសេបាននិយាយទៅកាន់ផារ៉ូថា៖ «ពេលដែលខ្ញុំចេញពីក្រុងនេះភ្លាម ខ្ញុំនឹងលើកដៃអធិដ្ឋានទៅព្រះយេហូវ៉ា ពេលនោះផ្គរលាន់នឹងឈប់ ហើយដុំទឹកកកនឹងលែងធ្លាក់ទៀត ដើម្បីឲ្យអ្នកអាចដឹងថាផែនដីនេះជារបស់ព្រះយេហូវ៉ា។+
-