-
ដំណើរចាកចេញ ៧:៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ ពេលពួកអេហ្ស៊ីបឃើញថាខ្ញុំលើកដៃវាយប្រហារស្រុកអេហ្ស៊ីប ហើយនាំជនជាតិអ៊ីស្រាអែលចេញពីទីនោះ ពួកគេនឹងដឹងច្បាស់ថាខ្ញុំនេះហើយគឺយេហូវ៉ា»។+
-
-
ដំណើរចាកចេញ ៧:១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ ហេតុនេះ ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ «អ្នកនឹងដឹងថាខ្ញុំគឺយេហូវ៉ា+ ដោយសារអ្វីដែលខ្ញុំនឹងធ្វើបន្ទាប់នេះ គឺខ្ញុំនឹងវាយទឹកទន្លេនីលនឹងដំបងនៅដៃខ្ញុំ ហើយទឹកនេះនឹងក្លាយទៅជាឈាម។
-
-
ដំណើរចាកចេញ ៨:៩, ១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ ម៉ូសេបានតបទៅផារ៉ូថា៖ «តើពេលណាអ្នកចង់ឲ្យហ្វូងកង្កែបវិនាសចេញពីមុខអ្នក ពីពួកអ្នកបម្រើនិងរាស្ត្ររបស់អ្នក ព្រមទាំងពីវិមានរបស់អ្នក? សូមប្រាប់ខ្ញុំមក ខ្ញុំនឹងអង្វរព្រះឲ្យអ្នក ដើម្បីកុំឲ្យមានហ្វូងកង្កែបទៀត ឲ្យមានតែនៅក្នុងទន្លេនីលប៉ុណ្ណោះ»។ ១០ ផារ៉ូបានឆ្លើយថា៖ «គឺនៅថ្ងៃស្អែក»។ រួចម៉ូសេបាននិយាយទៀតថា៖ «នៅថ្ងៃស្អែកការនោះនឹងកើតឡើងមែន ដើម្បីឲ្យអ្នកដឹងថាគ្មានអ្នកណាម្នាក់ដែលដូចព្រះយេហូវ៉ាជាព្រះរបស់យើងទេ។+
-
-
ការបំភ្លឺច្បាប់ ១០:១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ មើល! មេឃដ៏ខ្ពស់បំផុត និងផែនដី ព្រមទាំងរបស់សព្វសារពើដែលនៅក្នុងនោះ សុទ្ធតែជារបស់ព្រះយេហូវ៉ា។+
-
-
ចម្រៀងសរសើរព្រះ ២៤:១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៤ ផែនដីនិងអ្វីៗទាំងអស់នៅផែនដីជារបស់ព្រះយេហូវ៉ា+
រួមទាំងដីដែលបង្កើតភោគផល និងមនុស្សដែលអាស្រ័យនៅផែនដីផង។
-