-
ដំណើរចាកចេញ ១៥:១៤-១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ អស់អ្នកដែលឮអំពីការទាំងនោះ+ ពួកគេនឹងភ័យញាប់ញ័រ។
អស់អ្នកដែលនៅស្រុកភីលីស្ទីននឹងភ័យញាប់ញ័រ។
១៥ នៅពេលនោះ ពួកមេកុលសម្ព័ន្ធស្រុកអេដំនឹងភិតភ័យ។
ពួកអ្នកគ្រប់គ្រងខ្លាំងក្លា*នៅស្រុកម៉ូអាប់នឹងញ័ររន្ធត់។+
អស់អ្នកដែលនៅស្រុកកាណាននឹងភាំងស្មារតី។+
១៦ ឱព្រះយេហូវ៉ាអើយ! ពួកគេនឹងភ័យខ្លាច ហើយញ័ររន្ធត់។+
-
-
យ៉ូស្វេ ២:៩-១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ នាងនិយាយទៅពួកគេថា៖ «ខ្ញុំដឹងថាព្រះយេហូវ៉ានឹងឲ្យស្រុកនេះទៅពួកលោក+ ហើយយើងភ័យខ្លាចពួកលោក។+ ពួកលោកធ្វើឲ្យមនុស្សគ្រប់គ្នាក្នុងស្រុកនេះស្លុតចិត្តខ្លាំងណាស់+ ១០ ព្រោះយើងបានឮអំពីរបៀបដែលព្រះយេហូវ៉ាបានធ្វើឲ្យទឹកសមុទ្រក្រហមរីងស្ងួតនៅចំពោះមុខពួកលោក ពេលដែលពួកលោកចេញពីស្រុកអេហ្ស៊ីប។+ យើងក៏បានឮដែរអំពីអ្វីដែលពួកលោកបានធ្វើទៅលើស្ដេចស៊ីហុន+ និងស្ដេចអុក+ដែលជាស្ដេចរបស់ជនជាតិអាម៉ូរីនៅត្រើយម្ខាង*នៃទន្លេយ៉ូដាន់ គឺពួកលោកបានសម្លាប់ពួកគេចោល។ ១១ ពេលយើងឮអំពីរឿងទាំងនេះ យើងគ្រប់គ្នាបាត់បង់ចិត្តក្លាហាន ហើយតាំងភ័យខ្លាចពួកលោក ដោយសារព្រះយេហូវ៉ាជាព្រះរបស់ពួកលោក គឺជាព្រះតែមួយនៅស្ថានសួគ៌និងលើផែនដី។+
-
-
យ៉ូស្វេ ៥:១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ ស្ដេចទាំងអស់របស់ជនជាតិអាម៉ូរី+ដែលនៅខាងលិចទន្លេយ៉ូដាន់ និងស្ដេចទាំងអស់របស់ជនជាតិកាណាន+ដែលនៅជិតសមុទ្រ បានបាត់បង់ចិត្តក្លាហាន ហើយគ្រប់គ្នាតាំងភ័យខ្លាចជនជាតិអ៊ីស្រាអែល ពេលឮថាព្រះយេហូវ៉ាបានធ្វើឲ្យទឹកទន្លេយ៉ូដាន់រីងស្ងួតនៅចំពោះមុខជនជាតិអ៊ីស្រាអែល រហូតដល់ពួកគេឆ្លងផុតទន្លេនោះ។+
-