-
បណ្ដាស្ដេចទី២ ២០:១៦, ១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៦ ខណៈនោះ អេសាយក៏និយាយទៅកាន់ហេសេគាថា៖ «សូមស្ដាប់ប្រសាសន៍របស់ព្រះយេហូវ៉ា។+ ១៧ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ ‹មើល! នឹងមានគ្រាមកដល់ ដែលរបស់ទ្រព្យទាំងអស់ក្នុងវិមានអ្នក និងរបស់របរដែលបុព្វបុរសរបស់អ្នកបានសន្សំទុករហូតមកដល់សព្វថ្ងៃ នឹងត្រូវដឹកជញ្ជូនយកទៅស្រុកបាប៊ីឡូនទាំងអស់+ គ្មាននៅសេសសល់អ្វីឡើយ›។
-
-
យេរេមា ២៧:១៩-២២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៩ «ព្រោះព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌បានមានប្រសាសន៍អំពីសសរ+ អាងទឹកធំ*+ រទេះទឹក+ និងប្រដាប់ប្រដាដែលនៅសល់ក្នុងក្រុងនេះ ២០ ដែលនេប៊ូក្នេសាស្ដេចស្រុកបាប៊ីឡូនមិនបានប្រមូលយកទៅ កាលដែលគាត់ចាប់យេកូនាសជាកូនយេហូយ៉ាគីមស្ដេចស្រុកយូដា និងពួកអ្នកមានមុខមាត់ទាំងអស់ក្នុងស្រុកយូដា និងនៅក្រុងយេរូសាឡិម យកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន។+ ២១ ស្ដីអំពីប្រដាប់ប្រដាដែលនៅសល់ក្នុងវិហាររបស់ព្រះយេហូវ៉ា ក្នុងវិមានស្ដេចស្រុកយូដា និងក្នុងក្រុងយេរូសាឡិម ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌និងជាព្រះនៃជនជាតិអ៊ីស្រាអែល បានមានប្រសាសន៍ថា៖ ២២ ‹«ប្រដាប់ប្រដាទាំងនេះនឹងត្រូវនាំយកទៅស្រុកបាប៊ីឡូន+ ហើយស្ថិតនៅទីនោះរហូតដល់ថ្ងៃដែលខ្ញុំគិតអំពីរបស់ទាំងនោះ។* បន្ទាប់មក ខ្ញុំនឹងនាំយកប្រដាប់ប្រដាទាំងនោះមកដាក់នៅកន្លែងដើមវិញ»។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា›»។+
-