បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • យេរេមា ១៣:១៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៤ ខ្ញុំ​នឹង​បោក​ពួក​គេ​ផ្ទប់​ជា​មួយ​គ្នា គឺ​ទាំង​ឪពុក​ទាំង​កូន។+ ខ្ញុំ​នឹង​មិន​ត្រា​ប្រណី ឬ​បង្ហាញ​សេចក្ដី​មេត្តា និង​សេចក្ដី​អាណិត​អាសូរ​ចំពោះ​ពួក​គេ​ឡើយ ហើយ​ក៏​គ្មាន​អ្វី​អាច​រា​រាំង​ខ្ញុំ​មិន​ឲ្យ​បំផ្លាញ​ពួក​គេ​ដែរ​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា›។+

  • យេរេមា ២១:៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៧ ​«​‹ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​ក្រោយ​នោះ ខ្ញុំ​នឹង​ប្រគល់​ស្ដេច​សេដេគា​ជា​ស្ដេច​ស្រុក​យូដា និង​ពួក​អ្នក​បម្រើ​គាត់ ព្រម​ទាំង​អ្នក​ក្រុង​នេះ​ដែល​រួច​ជីវិត​ពី​រោគ​រាត​ត្បាត ពី​ដាវ និង​ពី​ការ​អត់​ឃ្លាន ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​នេប៊ូក្នេសា​ជា​ស្ដេច​ស្រុក​បាប៊ីឡូន និង​ក្នុង​កណ្ដាប់​ដៃ​ពួក​សត្រូវ​នា​នា ព្រម​ទាំង​ក្នុង​កណ្ដាប់​ដៃ​ពួក​អ្នក​ដែល​តាម​រក​ជីវិត​ពួក​គេ។+ ស្ដេច​នោះ​នឹង​វាយ​ប្រហារ​ពួក​គេ​ដោយ​ដាវ ដោយ​គ្មាន​ចិត្ត​អាណិត​អាសូរ​ចំពោះ​ពួក​គេ​ទេ ហើយ​ក៏​មិន​បង្ហាញ​សេចក្ដី​មេត្តា​ឬ​មាន​ចិត្ត​ត្រា​ប្រណី​ដល់​ពួក​គេ​ដែរ​»​›។+

  • បទទំនួញ ៣:៤៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤៣ លោក​មិន​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង​ទេ ដោយ​សារ​លោក​ខឹង​យើង។+

      លោក​បាន​ដេញ​តាម​ហើយ​សម្លាប់​យើង​ដោយ​គ្មាន​មេត្តា។+

  • អេសេគាល ៥:១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ ​«​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ថា​៖ ‹អ្នក​បាន​ធ្វើ​ឲ្យ​កន្លែង​បរិសុទ្ធ​របស់​ខ្ញុំ​ទៅ​ជា​ស្មោក​គ្រោក ដោយ​សារ​រូប​ព្រះ​ទាំង​ប៉ុន្មាន​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម និង​អំពើ​ដ៏​ថោក​ទាប​គ្រប់​បែប​យ៉ាង​របស់​អ្នក។+ ហេតុ​នេះ ដូច​ខ្ញុំ​មាន​ជីវិត​រស់នៅ ខ្ញុំ​ស្បថ​ថា​ខ្ញុំ​នឹង​បោះ​បង់​ចោល​អ្នក ខ្ញុំ​នឹង​មិន​អាណិត​អាសូរ​អ្នក​ទេ ហើយ​ក៏​មិន​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​អ្នក​ដែរ+

  • អេសេគាល ៩:៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៦ អ្នក​រាល់​គ្នា​ត្រូវ​សម្លាប់​ទាំង​ចាស់ ទាំង​ក្មេង ទាំង​ស្រី​ក្រមុំ ទាំង​យុវជន ឲ្យ​អស់​គ្មាន​សល់។+ ប៉ុន្តែ មិន​ត្រូវ​ចូល​ទៅ​ជិត​អ្នក​ណា​ដែល​មាន​សញ្ញា​សម្គាល់​នៅ​លើ​ថ្ងាស​ឡើយ។+ អ្នក​រាល់​គ្នា​ត្រូវ​ចាប់​ផ្ដើម​ប្រហារ​ពី​ទី​បរិសុទ្ធ​របស់​ខ្ញុំ​»។+ ដូច្នេះ ពួក​គេ​ក៏​សម្លាប់​ពួក​បុរស​ចាស់​ទុំ​ដែល​នៅ​ខាង​មុខ​វិហារ​ទៅ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក